www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

ណេត​យីហោ​ “23K 22B 15P 11k 8MB 18MB 26M និង18K”​ បេីកដំណេីរការគ្រប់បណ្តាលខណ្ឌវិញហេីយ​

ភ្នំពេញ ៖ ចាំមើលតើ លោកឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ មានវិធានការយ៉ាងណាចំពោះការបង្ក្រាប់ទីតាំងល្បែងអ៊ីនធើណេត២៤ម៉ោង យីហោ “23K 22B 15P 11k 8MB 18MB 26M និង18K” ដោយយោងតាមប្រសាសន៍លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ថា លោកបានបញ្ជូន ទៅលោកស្នង ការរាជធា នីភ្នំពេញ ហើយ ។

បើយោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ សួង មហាផ្ទៃ បានបញ្ជាឲ្យគ្រប់ខេត្ត-ក្រុងរាជធានី លុបបំ បាត់រាល់ ល្បែងស៊ី សងទាំងអស់ ក្នុង មូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មាន សុវ ត្ថិ ភាព ក៏ដោយ។ ប៉ុន្តែគេសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ ទីតាំងអ៊ីនធើណេត២៤ម៉ោង ដែលគេស្គាល់ថាមានម្ចាស់ឈ្មោះ សម្បត្តិ គ័ង (ហៅ K38) កំពុងកើបលុយរាល់ ម៉ឺន ដុល្លារ ក្នុងមួយខែៗ ដែលយីហោសម្គាល់ 23K, 22B ,15P, 11k,8MB,18MB, 26Mនិង18K និងយីហោជាច្រើនកន្លែងកំពុងតែរីកដុះដាលដូចផ្សិតក្នុងរាជធានីភ្នំពេញ មិនតិចជាង១០០កន្លែងនោះទេ ដែលបង្កប់ទៅដោយល្បែងស៊ីសងភ្នាល់បាល់។

គួរបញ្ជាក់ថា លោក សម្បត្តិ គ័ង (ហៅ K38) កំពុងកើបលុយរាល់ម៉ឺនដុល្លារក្នុងមួយខែៗ ខណៈសមត្ថកិច្ចមិនបង្ក្រាប ហើយទីតាំងភ្នាល់ធំៗទាំងនេះ មិនតិចជាង១០០កន្លែងនោះទេ ដែលជ្រកក្រោមយីហោសម្គាល់ 23K, 22B ,15P, 11k,8MB, 18MB, 26M និង18K គឺស្ថិតនៅ តាម បណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ហើយទី តាំង ទាំង អស់ នេះ កំពុងតែដំណើរ ការ ដោយ រលូន មិនមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបនោះទេ ហើយ ប្រ ជា ពល រដ្ឋ រង ចាំមើលថា តើលោក ស ថេត អគ្គស្នងការរង និង ជា ស្នង ការ ន គរ បាល រាជ ធានីភ្នំពេញ ដែលកំពុងកាន់តំណែងថ្មីនេះ នឹងមានវិធាន ការយ៉ាង ម៉េច ចំពោះ ម្ចាស់ទីតាំងអ៊ីនធើណេត២៤ម៉ោងខាងលើនេះ។

ព្រោះថាកន្លងមក ប្រជាពលរដ្ឋបានសរសើរពីចំណាត់ការរបស់លោក ស ថេត ស្នងការ រាជ ធានី ភ្នំពេញ ដែលលោកដឹកនាំកម្លាំងចុះ បង្ក្រាបបទល្មើស ធំៗជា ច្រើន ទទួល បាន ជោគជ័យ ដូច្នេះ ហើយទើបប្រជាពលរដ្ឋសំណោមពរសូមឱ្យលោកចុះបង្ក្រាបទីតាំងអ៊ីនធើណេត២៤ម៉ោង ខាងលើ ដែលម្ចាស់ឈ្មោះ សម្បត្តិ គ័ង (ហៅ K38)នេះផង។ប្រជាពលរដ្ឋបានលើកឡើងថា ជាការណ៍ពិតណាស់ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូច ជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមាន លក្ខណៈរសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចរបស់ខ្លួន គ្រប់គ្រង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានលើកឡើងថា ផ្ទះអ៊ីនធើណេត២៤ម៉ោង ដែលជ្រកក្រោមយីហោសម្គាល់ 23K, 22B ,15P, 11k,8MB,18MB, 26M និង18K ដែល មានរូបសេះស និងអក្សរ SB ជាតំណាងខាងលើនេះ កំពុងបើកចំហ ទ្វារ ទទួល ភ្ញៀវញៀន ល្បែង ចូលលេងទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយ ជាជម្រក ដល់ ក្រុម អ្នក ជួញ ដូរ និងប្រើ ប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាប រហូតទាក់ ទាញ ឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមាន ការក្តៅ ក្រហាយពីប្រជាពល រដ្ឋ នៅ ក្បែរខាង ដែលមានកូនចៅ ទៅចូលលេងល្បែងស៊ីសងទាំងនោះ ដោយពុំគិត ពីការ រៀន សូត្រ ។គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមាន ប្រ សាសន៍ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការបិទ ទីតាំងកន្លែង បើក អ៊ីន ធើ ណេតនណាដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់។ គម្រោងនៃការ មានវិធានការនេះ គឺ ក្រោយ ពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែល កន្លែងបើកអ៊ីន ធើណេត មួយ ចំនួនបាន លួចបង្កប់ល្បែងស៊ីសងខុសច្បាប់បំភ័ន្តភ្នែកសមត្ថកិច្ច។

ការមានវិធានការបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក ជាមួយ អា ជ្ញា ធរខណ្ឌទាំង១៤ និងស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដូចជា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សារកវិធាន ការដើម្បី លុបបំបា ត់ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ។បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១- មកពីមិនដឹង ទើបមិនបង្ក្រាប, ទី២- មកពីម្ចាស់ទីតាំងល្បែង មានខ្សែធំ ទើបមិនហ៊ានប៉ះ, ទី៣- មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង, ទី៤-  អាចមាន ចេតនា អ នុ វត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕








Post a Comment

0 Comments