www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

ទីតាំល្បែងស៊ីសង តាមប្រពន្ធ័អនទ្បាញនៅក្នុងសង្កាត់កាកាបទី១ សង្ស័យលោក(ទូចទី)ជាអ្នកបើកភ្លើងខៀវទើបមិនហ៊ានចុះមកបង្ក្រាប

(ភ្នំពេញ )ទីតាំងបនល្បែងស៊ីសងតាមអនឡាញ មួយកន្លែងស្ថិតនៅផ្លូវ២០០៤ឬ២០០៥ ផ្ទះក្បឿងលេខ១៩៨ ជាប់និងវិឡាផ្ទះលេខ១៩៩ ស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ត្រូវបានគេសង្ស័យថា?មានករណីលេងល្បែងចាក់បាល់ និងល្បែងស៊ីសងតាមអនឡាញមួយចំនួនទៀត កំពុងតែបើកដំណើរការ យ៉ាងរលូនដោយម្ចាស់បនល្បែងខាងលើនេះ ដូចជាមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។ដោយករណីនេះគេសង្ស័យថា?លោក(ទូចទី) មេប៉ុស៌្តកាកាបទី១ ជាអ្នកបើកភ្លើងខៀវអោយទីតាំងបនល្បែងខាងលើនេះ បើកដំណើរការបានយ៉ាងរលូន បើទោះជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសអ្នកកាសែតបានផ្តល់ព័ត៌មាន ពីទីតាំងបនល្បែងខាងលើនេះជាញឹកញយយ៉ាងណាក៌ដោយ ក៌លោក(ទូចទី) ហាក់មិនខ្ចីឈឺក្បាលវិលមុខ ចុះមកមើល ដើម្បីបង្ក្រាបអោយបានទាន់ពេលវេលា តាមបទបញ្ជារបស់ថ្នាក់សោះឡើយ?។

យោងតាមការអះអាងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនិងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានចេញផ្សាយជាបន្តបន្ទាប់ ពីទីតាំងបនល្បែងស៊ីសងខាងលើនេះ បានដំណើរការយ៉ាងរលូន ដោយលោក(ទូចទី) មិនហ៊ានមកបង្ក្រាបបនល្បែងខាងលើនេះទេ?ទំនងលោកទូចទី ជាអ្នកបើកភ្លើងខៀវអោយដំណើរការយ៉ាងរលូន ដោយផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ ។កន្លងមកឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ពិសេសស្នងការរងរាជធានីភ្នំពេញទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ កុំចាប់តែទូបាញ់ត្រីនិងឧបករណ៌ល្មើសច្បាប់មួយចំនួនទៀត ត្រូវចាប់ទាំងមនុស្សបញ្ជូនទៅតុលាការដើម្បីអោយព្រះរាជអាជ្ញាចោទប្រកាន់តាមផ្លូវច្បាប់អោយខាងតែបាន។

ពាក់ព័ន្ធទៅនឹងករណី បនល្បែងខាងលើនេះ កំពុងតែធ្វើអោយពលរដ្ឋរស់នៅជិតបនល្បែងខាងលើនេះ កំពុងតែមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំង នូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀត អាចនិងកើតមានឡើង ដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវ ដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅ ចាត់កម្លាំងក្រោមឱវាទ អោយចុះមកត្រួតពិនិត្យទីតាំងបនល្បែងខាងលើងនេះ ដែលកំពុងដំណើរការ បើកលេងយ៉ាងរលូន នៅភូមិសាស្ត្រខាងលើ និងមានវិធានការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ពាក់ព័ន្ធនិងបនល្បែងខាងលើនេះ កំពុងតែបើកដំណើរការយ៉ាងរលូនបែបនេះ(សាន់ដេ) បានជម្រាបជូនលោក(ទូចទី)តាមទូរស័ព្ទផងដែរ ប៉ុន្តែមកដល់ពេលនេះលោក(ទូចទី) មិនចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ?ទំនងលោក(ទូចទី)ជាអ្នកបើកភ្លើងខៀវ ដូចការលើកឡើងរបស់ពលរដ្ឋ និងបណ្តាញផ្សព្វផ្យាយមែនផងក៌មិនដឹង។ដោយឡែកលោកម៉ន វុទ្ធី ជាអធិការខណ្ឌពោធ៌សែនជ័យ គួរចាក់ចង្កេះដល់លោក(ទូចទី)អោយចេះធ្វើការខ្លះផង កុំអោយបទល្មើសល្បែងស៊ីសង កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនច្រើនពេក កុំអោយមហាជនរិះគន់ថា?ដេកចាំតែស៊ីប្រាក់ខែរាស្ត្រ មិនគិតគូរពីសុខទុក្ខនិងសុវត្ថភាពរបស់ប្រជាពលរដ្ឋ។






Post a Comment

0 Comments