ព្រៃវែង៖កាស៊ីណូយីហោ៧៧៧ មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលមានទីតាំងស្ថិតនៅចំណុច ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអោយដឹងថា? កាស៊ីណូយីហោ៧៧៧ បានចាប់ផ្តើមដំណើរការតាំងតែពីចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ មកម៉្លេះ ដោយគេមានការសង្ស័យថា ភាគច្រើនប្រជាពលរដ្ឋខ្មែរ បានផ្តុំក្បាលគ្នាចូលទៅលេងដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុក
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប្រភពខាងលើបានអោយដឹងទៀតថា ករណីអាជ្ញាធនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ក្នុងការទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងមាន់ជល់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត នៅក្នុងកាស៊ីណូយីហោ៧៧៧ សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់កាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
ប្រភពខាងលើបានលើកឡើងទៀតថា? ទីណាមានបទល្មើសល្បែងស៊ីសង ទីនោះ អាចនិងមានករណី ចោរ លួច ឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារជាដើម។ប្រជាពលរដ្ឋ រស់នៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានអំពាវនាវដល់ លោក នេត សា វឿន ពិសេសលោកសុខផល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់កាស៊ីណូយីហោ៧៧៧ ពិសេសអាជ្ញាធរពាក់ព័ន្ធ ដែលកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។
Post Top Ad
Your Ad Spot
Home
Unlabelled
ល្បែងជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត នៅក្នុងកាស៊ីណូ យីហោ ៧៧៧ សង្ស័យឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបបានជារក្សាភាពស្ងៀមស្តាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment