លោកផ្កាយ២ លឹម ប៊ុនសេង ត្រូវបានតុលាការកោះហៅ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពោលគឺដកកាំភ្លើងភ្ជង់ នឹងវាយក្បាលស្ត្រីម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកផ្កាយ២ លឹម ប៊ុនសេង ត្រូវបានតុលាការកោះហៅ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពោលគឺដកកាំភ្លើងភ្ជង់ នឹងវាយក្បាលស្ត្រីម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់

 


ភ្នំពេញ៖ លោកផ្កាយ២ លឹម ប៊ុនសេង ដែលគេស្គាល់ថា ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ត្រូវបានតុលាការកោះហៅពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពោលគឺដកកាំភ្លើងភ្ជង់ នឹងវាយក្បាលស្ត្រីម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ ស្ថិតនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមរយៈដីការកោះរបស់លោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មាន  ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញឈ្មោះ សាង ចំរើន ភេទស្រី ជាដើមបណ្ដឹង ដើម្បីសាកសួរបំភ្លឺ តាមបណ្ដឹងរបស់ខ្លួនប្ដឹងឈ្មោះ លឹម ប៊ុនសេង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ ក្រៅពីតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ប្រភពកៀកជិតនឹងរូបលោក លឹម ប៊ុនសេង បំផុត បានបង្ហើបឱ្យដឹងថា លោកក៏នៅមានងារជា ឧកញ៉ា និងជាអគ្គនាយកក្រុមហ៊ុនមហាព្រហ្ម រៀលអ៊ីស្តេត ឯ.ក ផងដែរ។


សូមជម្រាបជូនផងដែលថា ករណីលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង ដែលត្រូវជនរងគ្រោះបានចោទថាបានប្រព្រឹត្ត អំពើហិង្សា ឈានដល់យកកាំភ្លើងខ្លី វ៉ៃដល់ថ្នាក់របួសឈាមហូរស្រោច នៅកន្លែងប៉ុស្តិ៍រដ្ឋបាលនគរបាលប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាន ស្ត្រីរងគ្រោះឈ្មោះសាង ចំរើន បានដាក់ពាក្យបណ្តឹងលើលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង  ទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤កន្លងទៅ  ដោយចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកយុត្តិធម៌ និងសូមឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៨មុឺនដុល្លារអាមេរិកផងដែរ។


ស្ត្រីឈ្មោះសាង ចំរើន បានបញ្ជាក់ថា  កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បុគ្គលិករបស់លោកស្រីចាប់បានចោរលួចសម្ភារសំណង់ម្នាក់ ដោយសម្ភារសំណង់ទាំងនេះ គឺប្តីគាត់ជាជនជាតិចិន បានរក្សាទុកនៅក្នុងការដ្ឋានសំណង់របស់លោកស្រី យៀប លីណា និងប្តីឈ្មោះ លឹម ប៊ុនសេង  ស្រ្តីឈ្មោះ សាង ចំរើន បានបន្តទៀតថាការដ្ឋានសំណង់នេះបានផ្អាកសកម្មភាពសាងសង់ តាំងពីខែឧសភាឆ្នាំ២០២៤ ដោយសារតែម្ចាស់ទីតាំងសំណង់ ពុំផ្តល់ថវិកាសម្រាប់សាងសង់តាមកិច្ចសន្យា ពេលលោកស្រីនិងប្តីទៅដល់ការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ឃើញបុគ្គលិករបស់គាត់ ចាប់បានចោរលួចសម្ភារម្នាក់មែន និងមានភស្តុតាងនៃអំពើចោរកម្មផងនោះ លោកស្រីនិងប្តីបានរាយការណ៍ ទៅលោកស្រី យៀប លីណា ដើម្បីមានវិធានការ។ 


បន្ទាប់មកក៍ឃើញមន្ត្រីនគរបាលសង្កាត់ប្រទះឡាង បានមកដល់ ហើយនាំយកចោរនិងភស្តុតាងទៅប៉ុស្តិ៍ ដើម្បីធ្វើកំណត់ហេតុពាក្យបណ្តឹង។ ក្នងពេលសមត្ថកិច្ចកំពុងសាកសួរធ្វើកំណត់ហេតុ ស្រាប់តែលោក លឹម ប៊ុនសេង និងបក្ខពួក៣នាក់ទៀត បានបើករថយន្តមកដល់ ហើយដើរចូលទៅក្នុងអគារប៉ុស្តិ៍នគរបាល និងបានស្រែកឡូឡា មិនដឹងខុសត្រូវ និងបានដកកាំភ្លើងខ្លី ពណ៌ខ្មៅភ្ជុងលើក្បាលបុរសជាចោរ ឲ្យអង្គុយលុតជង្គង់ និងគំរាមកំហែងនាងខ្ញុំ និងបុគ្គលិកឲ្យនៅស្ថៀមនៅចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍  ហាក់បីដូចជាអាងអំណាចរំលោភលើដែនរដ្ឋបាលសមត្ថកិច្ចក្រោមតែម្តង។ 

ដោយឃើញសកម្មភាពអសីលធម៌ ច្រឡោងខាមអាងអំណាចរំលោភច្បាប់បែបនេះ លោកស្រី សាង ចំរើន ក៏សុំចេញមកមុន តែត្រូវបាន លោក លឹម ប៊ុនសេង បញ្ជាឲ្យបក្ខពួកបើករថយន្តមកបិទមិនឲ្យចេញក្រៅបរិវេណប៉ុស្តិ៍នគរបាល ហើយដកកាំភ្លើងភ្ជុងលើសៀតផ្កានាងខ្ញុំ និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីវាយក្បាលនាងខ្ញុំពេញទំហឹងពីក្រោយ បណ្តាលឲ្យហូរឈាមស្រោចខ្លួន និងដួលផ្កាប់មុខ ហើយក៏ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍អន្តរាគមន៍ជួយឃាត់ កុំអីមិនដឹងថា នាងខ្ញុំនឹងរងគ្រោះថ្នាក់យ៉ាងណានោះទេ?  ឯលោក លឹម ប៊ុនសេង និងបក្ខពួកក៏បានបើកឡានចេញពីក្នុងប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាងបាត់ស្រមោល។ ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោក លឹម ប៊ុនសេង បានប្រាប់អ្នកយកព័ត៌មាន តាមតេលក្រាមថា កាលពីព្រលប់ថ្ងៃទី២៩ធ្នូ ក្រោយទទួលបានដំណឹងពីភរិយាខ្ញុំ ឲ្យទៅជួយមើលករណីចាប់ចោរបាន នៅការដ្ឋានសំណង់ខ្ញុំក៏ទៅដល់ការដ្ឋាន។


 អ្នកយាមបានប្រាប់ថាចោរត្រូវប៉ូលិសប៉ុស្តិ៍យកទៅហើយ ខ្ញុំក៏តបថាក្រែងប្រាប់ថាទុកចោរនៅការដ្ឋាន ម៉េចបានប៉ូលិសដឹងមកយក។ខ្ញុំក៍បន្តទៅប៉ុស្តិ៍ បានជួបចិន និងប្រពន្ធគាត់ជាអ្នកបកប្រែផងដែរ ។ ខ្ញុំសួរនាំថាក្រែងប្រាប់ថាទុកចោរនៅការដ្ឋានចាំខ្ញុំមកជួយឥលូវមិចក៍រាយការណ៍អោយប៉ូលិសមកយក? គាត់ថាអត់ដឹងទេប៉ូលិសមកខ្លួនឯង។ខ្ញុំបាននិយាយអោយគាត់នៅប៉ុស្តិ៍ជាមួយកម្មករ7នាក់ទៀតដេីម្បីជាសាក្សីសហការណ៍ជាមួយប៉ូលិស។តែប្រពន្ធគាត់ចង្អុលមុខខ្ញុំថាមិនមែនភារកិច្ចគាត់ទៀតទេ ជាការងារម្ចាស់ផ្ទះ គាត់ជួយចាប់ចោរបានអោយហេីយនៅធ្វេីការខ្លួនឯងទៅ។ គាត់បានហៅកូនចៅគាត់ចំនួន7នាក់ទៀតចេញត្រលប់ទៅវិញ ខ្ញុំបានឃាត់មិនអោយពួកគាត់ទៅ តែគាត់នៅតែចចែសនិងព្យាយាមចូលឡានត្រៀមបេីកចេញ។ 


ខ្ញុំបានអោយតៃកុងឡានបេីកឡានដាក់ពីក្រោយឡានគាត់ដេីម្បីកុំអោយចេញ ចិននិងប្រពន្ធគាត់និងកូនចៅ7នាក់បានមករុញច្រានខ្ញុំ និងតៃកុងឡានដេីម្បីចេញ ក៍មានការប្រទូស្តរាយគ្នាជាមួយគាត់ចង់ចេញ រុញទៅរុញមកគាត់ចិននិងកម្មករបានវាយមកលេីខ្ញុំនិងតៃកុងឡាន។ ដោយសារគាត់មានគ្នាច្រេីនខ្ញុំនិងតៃកុងឡានតែពីរនាក់ អាចមិនទប់ទល់ជាមួយស្ថានការនេះបាន ខ្ញុំក៍បានដកកាំភ្លេីងគ្រវាសជុំវិញខ្លួនដេីម្បីការពារខ្លួន មិនមានបំណងវាយឬបាញ់ទៅលេីអ្នកណាម្នាក់ទេ អញ្ចឹងទេីបពួកគាត់ដកថយ   ហេីយមិនបានដឹងថាប៉ះរបួសលេីអ្នកណាដែរ បេីមិនដូច្នោះទេពួកគាត់ព្រួតវាយសង្គ្រប់មកលេីខ្ញុំនិងតៃកុងឡានអាចរបួសធ្ងន់ឬស្លាប់បាន។


ពាក់ព័ន្ធនិងករណីនេះ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី យ៉ែម ចន្ទរ៉ាឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ៖ ពិតជាមានហេតុការណ៍នេះមែន អ្វីដែលមិនបានឃាត់ខ្លួនជនបង្ក ទី១-លោកកំពុងជាប់រវល់នៅខាងលើ ទី២-មន្ត្រីរបស់លោកកំពុងជាប់ធ្វើកំណត់ហេតុសួរនាំជនសង្ស័យជាចោរ ទី៣-មន្ត្រីរបស់គាត់នៅខាងក្រៅបានឃើញមែន តែឃាត់មិនទាន់ ជនបង្កក៏គេចទៅបាត់។ដោយឡែកលោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ បានប្រាប់បណ្តាញ តាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា, ករណីនេះពេលហេតុការណ៍កើតឡើង លោកមិនបាននៅកន្លែងកើតហេតុ មិនបានដឹងរឿងរ៉ាវទេ ! ដូច្នេះខ្ញុំមានការលំបាកក្នុងការបញ្ជាក់ ផ្លូវច្បាប់ដើម្បីត្រឡប់ជូនមកខាងអង្គភាពសារព័ត៌មានបងវិញ។


លោកបណ្ឌិតបន្តថា, ត្រង់សំណួរសួរថា ហេតុអីមន្ត្រីនគរបាលយុត្តិធម៌មិនធ្វើការឃាត់ខ្លួនជនបង្កដែលបានប្រព្រឹត្តនូវកន្លែងប៉ុស្តិ៍រដ្ឋបាល ឬមិនវ៉ៃខ្នោះភ្លាមៗនៅពេលនោះ ! ចំណុចនេះគឺខ្ញុំមិនបានមើលឃើញ ហើយក៏មិនស្ថិតនៅក្នុងហេតុការណ៍ ! អាចនិយាយបានថា ពេលដែលលោកអនុប្រធាននាយកដ្ឋានគាត់បានប្រព្រឹត្តនៅកន្លែងនោះហើយ លោកបានដាក់អាវុធ ដាក់ខ្លួន ឬចូលខ្លួនតាមនីតិវិធីផ្សេងៗ ឱ្យសមត្ថកិច្ចមូលដ្ឋានលោក កសាងសំណុំរឿងបញ្ជូនទៅតាមឋានានុក្រម មកកាន់អង្គភាព នោះអាចមិនឃាត់ខ្លួន ឬមិនវ៉ៃខ្នោះ ប្រសិនបើគាត់បានដាក់ខ្លួនឲ្យសមត្ថកិច្ចមានចំណាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែផ្ទុយមកវិញបើសិន បុគ្គលនោះបានប្រព្រឹត្ត អំពើហិង្សា មកលើអ្នកទន់ខ្សោយ មកលើអ្នកដែលគ្មានកំហុស ប្រព្រឹត្តអំពើបៀតបៀនមកលើយើងមិនដឹងអី មិនខុសអីទេ ការពិតគឺថាសមត្ថកិច្ចមូលដ្ឋាន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែឃាត់ខ្លួន វ៉ៃខ្នោះ ប្រសិនបើបុគ្គលនោះ មិនព្រមដាក់ខ្លួនឲ្យសមត្ថកិច្ចចាត់ចែងតាមនីតិវិធី ដែលគេហៅថាដោយសន្តិវិធី។



No comments:

Post a Comment

Pages