លោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង ត្រូវបានស្ត្រីម្នាក់ ប្តឹងទៅតុលាក្រុងភ្នំពេញ ពីបទប្រើអាវុធបង្កហិង្សាលើរាងកាយដោយចេតនា..! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង ត្រូវបានស្ត្រីម្នាក់ ប្តឹងទៅតុលាក្រុងភ្នំពេញ ពីបទប្រើអាវុធបង្កហិង្សាលើរាងកាយដោយចេតនា..!

 



ភ្នំពេញ÷ស្ត្រីរងគ្រោះម្នាក់សម្រេចដាក់ពាក្យបណ្តឹងលើលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនហេង តួនាទីជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកយុត្តិធម៌ និងសូមឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៨មុឺនដុល្លារអាមេរិកផងដែរ។ស្ត្រីរងគ្រោះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គាត់ឈ្មោះ សាង ចំរើន អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ចោមចៅ២ រាជធានីភ្នំពេញ។ កាលពីដើមខែមករាឆ្នាំ២០២៤ លោកស្រី និងប្តីរបស់គាត់ដែលជាជនជាតិចិន បានទទួលម៉ៅការទាំងសម្ភារសំណង់ និងជាង ដើម្បីសាងសង់ផ្ទះល្វែងចំនួន៦ល្វែង ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យលោកស្រី យៀប លីណា អាយុប្រហែល៣៧ឆ្នាំ ដែលមានប្តីឈ្មោះ លឹម ប៊ុនសេង ជាមន្ត្រីផ្កាយពីរមានតួនាទីជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។ 


ប៉ុន្តែមកដល់ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ផ្ទះគឺលោកស្រី យៀប លីណា ចាប់ផ្តើមខ្វះថវិកាទូទាត់ថ្លៃសំណង់ តាមកិច្ចសន្យា ទើបមានការផ្អាកការសាងសង់រហូតដល់ពេលបច្ចុប្បន្ន ឯសម្ភារសំណង់មួយចំនួន ក៏បានបន្សល់ទុកក្នុងទីតាំងសំណង់រង់ចាំពេលម្ចាស់ទីតាំងមានលុយ ទើបសាងសង់បន្ត។ ប៉ុន្តែសម្ភារសំណង់ដូចជា ដែក ខែ្សភ្លើង ម៉ូទ័រ បានបាត់ជាបន្តបន្ទាប់គ្មានមូលហេតុ ទើបប្តីរបស់លោកស្រី សុំអនុញ្ញាតពីលោកស្រី​ យៀប លីណា ដែលជាម្ចាស់ទីតាំង ដាក់បុគ្គលិកឲ្យដេកចាំការពារសម្ភារសំណង់ កុំឲ្យចោរចូលលួចបន្តទៀត ហើយក៏ទទួលបានការអនុញ្ញាតពីម្ចាស់ទីតាំងសំណង់ផងដែរ។


ស្រ្តីរងគ្រោះបន្តថា ជាក់ស្តែងស្រាប់តែនៅព្រលប់ថ្ងៃទៅ២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី និងប្តី​ បានទទួលព័ត៌មានពីកូនជាងដែលដេកយាមសម្ភារៈសំណង់នៅទីតាំងខាងលើថា ចាប់បានចោរលួចសម្ភារសំណង់ហើយ ។ ខណៈនោះលោកស្រី និងប្តី ក៏ធ្វើដំណើរចេញពីផ្ទះនៅសង្កាត់ចោមចៅ២ មកកាន់ការដ្ឋានសំណង់ភ្លាមៗ ហើយក៏ឃើញបុគ្គលិករបស់គាត់ ចាប់បានចោរម្នាក់មែន និងបានរាយការណ៍ភ្លាមៗ ទៅលោកស្រី យៀប លីណា  ប៉ុន្តែត្រូវបានគាត់ប្រាប់វិញថា ចាំបន្តិចគាត់ទាក់ទងទៅសមត្ថកិច្ចសិន។ មួយសន្ទុះក្រោយមក ក៏ឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រទះឡាងមកដល់ ហើយក៏នាំយកចោរម្នាក់នោះទៅប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាង ដើម្បីធ្វើកំណត់ហេតុដាក់ពាក្យបណ្តឹង ដោយនាងខ្ញុំ សាង ចំរើន និង បុគ្គលិក៣នាក់ទៀតដែលបានចាប់ចោរនោះក៏ទៅតាមជាមួយ។ 


ស្រ្តីរងគ្រោះបន្ថែមថា ខណៈដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងសាកសួរកត់កំណត់ហេតុពាក្យបណ្តឹង ស្រាប់តែឃើញលោក លឹម ប៊ុនសេង និងបក្ខពួកចំនួន៣នាក់បានជិះរថយន្ត Escalade ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជាLSB ៩០៩៩ មកដល់ប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាង ហើយចូលមកស្រែកឡូឡា ច្រងេងច្រងាងមិនគោរពផ្តល់តម្លៃដល់មន្ត្រីនគរប៉ុស្តិ៍ដែលកំពុងធ្វើកំណត់ហេតុសោះឡើយ និងបានសួរថា "អាណាគេនាំចោរមកប៉ុស្តិ៍ប្រទះឡាង" ហើយគាត់បានក៏បានដកកាំភ្លើងពណ៌ខ្មៅមិនស្គាល់ម៉ាក ធ្វើការភ្ជុងបុរសជាចោរឲ្យអង្គុយលុតជង្គង់ នៅចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍ ហើយគំរាមនាងខ្ញុំ និងបុគ្គលិក៣នាក់ទៀតដែលមកជាមួយកំពុងផ្តល់ចម្លើយធ្វើកំណត់ហេតុមុខនគរបាលប៉ុស្តិ៍ថាមិនឲ្យទៅណា នៅឲ្យស្ងៀម។ បន្ទាប់មកលោក លឹម ប៊ុនសេង បានបញ្ជាកូនចៅខ្លួន ឲ្យដកទូរស័ព្ទពីនាងខ្ញុំ និងបុគ្គលិកទាំងបីនាក់របស់នាងខ្ញុំយកទៅឆែកឆេរស្រេចតែទំនើងចិត្ត ក្រែងពួកនាងខ្ញុំលួចថតសម្លេង ឬសកម្មភាពប្រើប្រាស់អាវុធភ្ជុងគំរាមលើចោរដោយខុសច្បាប់ តែដោយគ្មានអ្វីគួរឲ្យសង្ស័យក៏ប្រគល់ទូរស័ព្ទឲ្យពួកនាងខ្ញុំវិញ។ដោយឃើញសកម្មភាពច្រឡោងខាមអសីលធម៌ប្រើប្រាស់អាវុធរំលោភច្បាប់របស់លោកផ្កាយពីរ លឹម ប៊ុនសេង បែបនេះ នាងខ្ញុំក៏សម្រេចចិត្តចេញមកខាងក្រៅអគារប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាង ហើយបានប្រាប់ទៅលោក លឹម ប៊ុនសេង ថា"បើអស់ការងារខ្ញុំហើយ ខ្ញំទៅផ្ទះហើយ"។


 ស្រាប់តែគាត់( លឹម ប៊ុនសេង) បញ្ជាឲ្យតៃកុងឡាន បើកឡានរបស់គាត់មកបិទពីក្រោយឡាននាងខ្ញុំ ហើយឈ្មោះលឹម ប៊ុនសេង បានប្រើអំណាចជេរប្រមាថមកលើនាងខ្ញំ និងបានដកកាំភ្លើងខ្លីពណ៌ខ្មៅមិនស្គាល់ម៉ាកភ្ជុងពីចំហៀងសៀតផ្កា រួចយកកាំភ្លើងខ្លីនោះវាយក្បាលនាងខ្ញុំពីក្រោយយ៉ាងកំរោល បណ្តាលឲ្យបែកក្បាលហូរឈាមដួលផ្កាប់មុខនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាងតែម្តង ហើយក៏មានអន្តរាគមន៍ជួយឃាត់ពីមន្ត្រីនគរបាលប៉ុស្តិ៍ផងដែរ កុំអីមិនដឹងថា នាងខ្ញុំនឹងរងគ្រោះយ៉ាងនោះទេ?..។ បន្ទាប់មកលោក លឹម ប៊ុនសេង បានបញ្ជាឲ្យកូនចៅខ្លួនដកទូរស័ព្ទបុគ្គលិកខ្ញុំទាំងបីនាក់យកទៅពិនិត្យម្តងទៀតក្រែងមានអ្នកលួចថតទុកធ្វើឯកសារ ហើយក៏ឲ្យត្រលប់មកវិញ និងបាននាំគ្នាឡើងឡានបើកចេញបាត់ស្រមោលដូចគ្មានរឿងអ្វីកើតឡើង។អ្វីដែលជារឿងហួសចិត្តនោះ លោកមេប៉ុស្តិ៍សង្កាត់ប្រទះឡាង និងលោកអធិការខណ្ធកំបូលទំនងខ្លាចអំណាចលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃហើយមើលទៅ ទើបលាក់បាំងមិនផ្តល់ឯកសារថតចម្លង ឬឲ្យថតទុកជាភស្តុតាងនូវកំណត់ហេតុពាក្យបណ្តឹងរបស់នាងខ្ញុំដែលបានដាក់ប្តឹងកាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឲ្យមកនាងខ្ញុំដែលជាជនរងគ្រោះ និងជាដើមបណ្តឹងឡើយ។


លោកស្រី សាង ចំរើន ឲ្យដឹងដែរថា អំពើហិង្សាឃោរឃៅព្រៃផ្សៃរបស់លោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង ក្នុងនាមជាមន្តី្រអនុវត្តច្បាប់ បែរជារំលោភអំណាច ប្រើប្រាស់អាវុធខុសច្បាប់ បងហិង្សា រំលោកច្បាប់ មកលើស្រ្តីភេទទន់ខ្សោយដូចលោកស្រីគឺសង្គមជាតិ ក៏ដូចជាថ្នាក់នាំជាតិលោកស្អប់ខ្ពើមបំផុត និងកំពុងចាត់វិធានការកែទម្រង់ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ លោកស្រីថាករណីហិង្សលើលោកស្រីនេះ គឺមានភស្តុតាង និងសាក្សីច្បាស់លាស់ និងមានកោសល្យវិច្ច័យពីវេជ្ជបណ្ឌិតត្រឹមត្រូវ ហើយលោកស្រីនឹងមិនអត់ឱនឲ្យជាដាច់ខាត និងសំណូមពរឲ្យឯកឧត្តមឧបនាយរដ្ឋមន្តី្រអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសូងមហាផ្ទៃអន្តរាគមន៍ជួយរកយុត្តិធម៌ឲ្យនាងខ្ញុំជាជនរងគ្រោះផងចុះ និងសំណូមពរដល់តុលាការក្រុងភ្នំពេញ មេត្តាផ្តល់យុត្តិធម៌ស្របតាមច្បាប់ផងចុះ។ពាក់ព័ន្ធនិងករណីខាងលើនេះ.លោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនង សូមការបកស្រាយលំអិតបាន នោះទេ ៕



















No comments:

Post a Comment

Pages