ស្ត្រីជនរងគ្រោះ ឈ្មោះសាង ចំរើន នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយនោះទេ ករណី មាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាម្នាក់ឈ្មោះលោកឧកញ៉ា លឹម ប៊ុនសេង យកកាំភ្លើង វាយ. បែក.ក្បាល នៅក្នុងបរិវេណ ប៉ុស្ត៍ប៉ូលិស - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្ត្រីជនរងគ្រោះ ឈ្មោះសាង ចំរើន នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយនោះទេ ករណី មាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាម្នាក់ឈ្មោះលោកឧកញ៉ា លឹម ប៊ុនសេង យកកាំភ្លើង វាយ. បែក.ក្បាល នៅក្នុងបរិវេណ ប៉ុស្ត៍ប៉ូលិស

 




ភ្នំពេញ÷ស្ត្រីរងគ្រោះម្នាក់ឈ្មោះ សាង ចំរើន នៅមិនទាន់ទទួលបានយុត្តិធម៌ ពីស្ថាប័នស្នងការក្រុងភ្នំពេញ និងស្ថាប័នតុលាការក្រុងភ្នំពេញ ពិសេសស្ថាប័នក្រសួងមហាផ្ទៃ នៅឡើយនោះទេ ករណីលោកឧកញ៉ាម្នាក់ឈ្មោះលឹម ប៊ុនសេង យកកាំភ្លើងខ្លីវាយក្បាល នៅក្នុងប៉ុស៍្តប៉ូលិស។សូមជម្រាបថា កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២៥ស្ត្រីឈ្មោះ សាង ចំរើន បានសម្រេចដាក់ពាក្យបណ្តឹងលើលោកឧកញ៉ាម្នាក់ឈ្មោះ លឹម ប៊ុនសេង មានតួនាទីជាសមាជិក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា  ទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤កន្លងទៅ  ដោយចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកយុត្តិធម៌ និងសូមឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៨មុឺនដុល្លារអាមេរិកផងដែរ។ស្ត្រីឈ្មោះ ស្រី សាង ចំរើន បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ  បុគ្គលិករបស់លោកស្រីចាប់បានចោរលួចសម្ភារសំណង់ម្នាក់។


ដោយសម្ភារសំណង់ទាំងនេះ គឺប្តីគាត់ជាជនជាតិចិនបានរក្សាទុកនៅក្នុងការដ្ឋានសំណង់របស់លោកស្រី យៀប លីណា និងប្តីឈ្មោះ លឹម ប៊ុនសេង ។ស្រ្តីឈ្មោះ សាង ចំរើន បានបន្តទៀតថា បន្តថាការដ្ឋានសំណង់នេះបានផ្អាកសកម្មភាពសាងសង់តាំងពីខែឧសភាឆ្នាំ២០២៤ ដោយតែម្ចាស់ទីតាំងសំណង់ពុំផ្តល់ថវិកាសាងសង់តាមកិច្ចសន្យា។ ពេលលោកស្រីនិងប្តីទៅដល់ការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាងខណ្ឌកំបូល ក៏ឃើញបុគ្គលិករបស់គាត់ចាប់បានចោរលួចម្នាក់មែន និងមានភស្តុតាងនៃអំពើចោរកម្មផងនោះ ស្ត្រីឈ្មោះសាង ចំរើន និងប្តីបានរាយការណ៍ទៅលោកស្រី យៀប លីណា ដើម្បីមានវិធានការ។បន្ទាប់មកក៍ឃើញមន្ត្រីនគរបាលសង្កាត់ប្រទះឡាងបានមកដល់ ហើយនាំយកចោរនិងភស្តុតាងទៅប៉ុស្តិ៍ ដើម្បីធ្វើកំណត់ហេតុពាក្យបណ្តឹង។ ក្នងពេលសមត្ថកិច្ចកំពុងសាកសួរធ្វើកំណត់ហេតុ លោកឧកញ៉ា លឹម ប៊ុនសេង និងបក្ខពួក៣នាក់ទៀតបានបើករថយន្តមកដល់ ហើយដើរចូលទៅក្នុងអគារប៉ុស្តិ៍នគរបាល និងបានស្រែកឡូឡា មិនដឹងខុសត្រូវ និងបានដកកាំភ្លើងខ្លីពណ៌ខ្មៅភ្ជុងលើក្បាលបុរសជាចោរឲ្យអង្គុយលុតជង្គង់ និងគំរាមកំហែងនាងខ្ញុំ និងបុគ្គលិកនៅស្ថៀមនៅចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍  ហាក់ដូចអាងអំណាចរំលោភលើដែនរដ្ឋបាលសមត្ថកិច្ចក្រោមតែម្តង។ 


ដោយឃើញសកម្មភាពអសីលធម៌ ច្រឡោងខាមអាងអំណាចរំលោភច្បាប់បែបនេះ ស្ត្រីឈ្មោះសាង ចំរើន ក៏សុំចេញមកមុន តែត្រូវលោកឧញ៉ាលឹម ប៊ុនសេង បញ្ជាឲ្យបក្ខពួកបើករថយន្តមកបិទមិនឲ្យចេញក្រៅបរិវេណប៉ុស្តិ៍នគរបាល ហើយដកកាំភ្លើងភ្ជុងលើសៀតផ្កានាងខ្ញុំ និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីវាយក្បាលនាងខ្ញុំពេញទំហឹងពីក្រោយ បណ្តាលឲ្យហូរឈាមស្រោចខ្លួន និងដួលផ្កាប់មុខ ហើយក៏ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍អន្តរាគមន៍ជួយឃាត់ កុំអីមិនដឹងថា នាងខ្ញុំនឹងរងគ្រោះថ្នាក់យ៉ាងណានោះទេ? ឯលោក ឧកញ៉ាលឹម ប៊ុនសេង និងបក្ខពួកក៏បើកឡានចេញពីក្នុងប៉ុស្តិ៍នគរបាលសង្កាត់ប្រទះឡាងបាត់ស្រមោល។ លុះមកដល់ថ្ងៃទី៣ ខែមករាឆ្នាំ២០២៥ ទើបនាងខ្ញុំបន្តដាក់ពាក្យប្តឹងចូលតុលាការក្រុងភ្នំពេញ ដោយចោទលោកឧកញ៉ា លឹម ប៊ុនសេង ពីបទប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទាមទារសំណងជំងឺចិត្តចំនួន៨មុឺនដុល្លារអាមេរិក។


ទាក់ទិននឹងការចោទប្រកាន់នេះលោកឧកញ៉ា លឹម ប៊ុនសេង បានប្រាប់អ្នកយកព័ត៌មានតាមតេលក្រាមថា កាលពីព្រលប់ថ្ងៃទី២៩ធ្នូ ក្រោយទទួលបានដំណឹងពីភរិយាខ្ញុំឲ្យទៅជួយមើលករណីចាប់ចោរបាននៅការដ្ឋានសំណង់ខ្ញុំក៏ទៅដល់ការដ្ឋាន។ អ្នកយាមប្រាប់ថាចោរត្រូវប៉ូលិសប៉ុស្តិ៍យកទៅហើយ។ ខ្ញុំក៏តបថាក្រែងប្រាប់ថាទុកចោរនៅការដ្ឋាន ម៉េចបានប៉ូលិសដឹងមកយក។ខ្ញុំក៍បន្តទៅប៉ុស្តិ៍ បានជួបចិន និងប្រពន្ធគាត់ជាអ្នកបកប្រែផងដែរ ។ ខ្ញុំសួរនាំថាក្រែងប្រាប់ថាទុកចោរនៅការដ្ឋានចាំខ្ញុំមកជួយឥលូវមិចក៍រាយការណ៍អោយប៉ូលិសមកយក? គាត់ថាអត់ដឹងទេប៉ូលិសមកខ្លួនឯង។ខ្ញុំបាននិយាយអោយគាត់នៅប៉ុស្តិ៍ជាមួយកម្មករ៧នាក់ទៀតដេីម្បីជាសាក្សីសហការណ៍ជាមួយប៉ូលិស។តែប្រពន្ធគាត់ចង្អុលមុខខ្ញុំថាមិនមែនភារកិច្ចគាត់ទៀតទេ ជាការងារម្ចាស់ផ្ទះ គាត់ជួយចាប់ចោរបានអោយហេីយនៅធ្វេីការខ្លួនឯងទៅ។ គាត់បានហៅកូនចៅគាត់ចំនួន៧នាក់ទៀតចេញត្រលប់ទៅវិញ ខ្ញុំបានឃាត់មិនអោយពួកគាត់ទៅ តែគាត់នៅតែចចែសនិងព្យាយាមចូលឡានត្រៀមបេីកចេញ។


 ខ្ញុំបានអោយតៃកុងឡានបេីកឡានដាក់ពីក្រោយឡានគាត់ដេីម្បីកុំអោយចេញ ចិននិងប្រពន្ធគាត់និងកូនចៅ៧នាក់បានមករុញច្រានខ្ញុំ និងតៃកុងឡានដេីម្បីចេញ ក៍មានការប្រទូស្តរាយគ្នាជាមួយគាត់ចង់ចេញ រុញទៅរុញមកគាត់ចិននិងកម្មករបានវាយមកលេីខ្ញុំនិងតៃកុងឡាន។ ដោយសារគាត់មានគ្នាច្រេីនខ្ញុំនិងតៃកុងឡានតែពីរនាក់ អាចមិនទប់ទល់ជាមួយស្ថានការនេះបាន ខ្ញុំក៍បានដកកាំភ្លេីងគ្រវាសជុំវិញខ្លួនដេីម្បីការពារខ្លួន មិនមានបំណងវាយឬបាញ់ទៅលេីអ្នកណាម្នាក់ទេ អញ្ចឹងទេីបពួកគាត់ដកថយ   ហេីយមិនបានដឹងថាប៉ះរបួសលេីអ្នកណាដែរ បេីមិនដូច្នោះទេពួកគាត់ព្រួតវាយសង្គ្រប់មកលេីខ្ញុំនិងតៃកុងឡានអាចរបួសធ្ងន់ឬស្លាប់បាន។ពាក់ព័ន្ធនិងជុំវិញ ករណីខាងលើនេះ លោកឧកញ៉ាលី ហួ ប្រធាន សមាគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជា បានប្រាប់(សាន់ដេ) តាមប្រព័ន្ធTelegam យ៉ាងខ្លីថា (មានតែសមត្តកិច្ចទេ បង)។សូមជម្រាបផងដែលថា កន្លងមកមានឧកញ៉ាខិលខូចមួយចំនួនត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ពី«ឧកញ៉ា»ជាបន្តបន្ទាប់ និងមានទោសទណ្ឌផងដែរ។


 

















 

No comments:

Post a Comment

Pages