ក្រចេះ÷នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែងដោយឃាត់ខ្លួនមនុស្ស លេងល្បែងស៊ីសង បានចំនួន ១១ នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿងទៀត ហើយបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីចាត់វិធានការណ៍ បន្តតាមផ្លូវច្បាប់។ សូមជម្រាបថា នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាបល្បែងស៊ីសងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងថា លោកបានចុះដឹកនាំកម្លាំងអយ្យាការនិងកម្លាំងអធិការនគរបាលស្រុកចិត្របុរី ដោយផ្ទាល់ ដោយឃាត់បានមនុស្ស ចំនួន ១១ នាក់ និងម៉ូតូជាច្រើនគ្រឿងទៀត បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរី។ បើយោងតាម ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់និងអាប៉ោងខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ឃាត់បានមនុស្ស ចំនួន១១នាក់ រួមទាំងវត្ថុតាង ម៉ូតូចំនួន ២៨ គ្រឿង រ៉ឺម៉ក ០១ គ្រឿង និងរថយន្ត លុចស៊ីស ៣០០ ចំនួន ០១ គ្រឿង មាន់០៤ក្បាល យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕
ពាក់ព័ន្ធនិងករណី បង្ក្រាបបទល្មើសល្បែង ស៊ីសង ខាងលើនេះ មហាជន នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានសាទរ ចំពោះចំណាត់ការ របស់លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដែលបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង បទល្មើសល្បែងស៊ីសងខាងលើ ប្រកបដោយជោគជ័យ ដើម្បីចូលរួមអនុវត្តន៍ នូវគោលនយោបាយ ភូមិ.ឃុំ សុវត្ថិភាព ពិសេសអនុត្តន៍តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
No comments:
Post a Comment