ឯកឧត្តមដួង ដារា ជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យចៀសផុតពីជំងឺកូវីដ១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា ជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យចៀសផុតពីជំងឺកូវីដ១៩


សៀមរាប៖នៅមុននេះបន្តិច ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា?។

ពីទឹកដីអង្គរអច្ឆរិយ:សូមបារមីដ៏ស័ក្តសិទ្ធ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ​ខ្មែរចៀសផុតពីជំងឺឆ្លងកូវីដ​ -១៩​ ជាពិសេសសូមបារមីអង្គរជួយថែរក្សាការពារសម្តេចទាំងទ្វេមានសុខភាពល្អរឹងមាំដេីម្បីជាម្លប់ដឹកនាំសម្រាប់កម្ពុជាទាំងមូល។ 

ឯកឧត្តមដួង ដារា បានបញ្ជាក់ទៀតថា? ដេីម្បីធានាចំពោះសុវត្ថិភាពសុខភាព​ សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃអោយបានជាប្រចាំជាមួយសាប៊ូ​, អាល់កុល​ ឬចឹល (Gel,​ Hand sanitizer) ហេីយពាក់ម៉ាសអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមកុំមានការភ័យស្ល់ន់ស្លោរ​ ប៉ុន្តែមិនត្រូវធ្វេសប្រហែសឡេីយ​ ព្រោះជំងឺនេះមេីលមិនឃេីញហេីយងាយឆ្លងលឿនបំផុត។ 

ខ្ញុំមានសុខភាពល្អ​ធម្មតា​ ហេីយពេលនេះកំពុងនៅសៀមរាបក្នុងពិធីបេីកសម្ពោធការដ្ឋានសាងសង់ផ្លូវ​ ៣៨​ ខ្សែ​ នៅថ្ងៃច័ន្ទស្អែកនេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕



No comments:

Post a Comment

Pages