ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអនុញ្ញាតឲ្យបើកដំណើរការសាលារៀននៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាលឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ។
តាមរយៈសារជាសម្លេងដែលបានផ្សព្វផ្សាយ កាលពីយប់ថ្ងៃទី១៨វិច្ឆិកានេះ សម្តេចតេជោបានមានប្រសាសន៍ថា «តាមសំណើរបស់ក្រសួងអប់រំយុវជននិងកីឡាសាលារៀននឹងបើកឡើងវិញនៅថ្ងៃទិ២៣វិច្ឆិកាខាងមុខហើយខ្ញុំបានប្រាប់ឯកឧត្តម ហង់ជួនណារ៉ុនឲ្យបើកស្តាតអូឡាំពិកឡើងវិញដែរ»។ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំលោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបើកសារមន្ទីរនិងរោងកុនឡើងវិញផងដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលផ្ទុះព្រឹត្តិការណ៍៣វិច្ឆិកានេះក្រសួងអប់រំយុវជននិងកីឡាបានផ្អាកសាលារៀនរដ្ឋនិងឯកជននៅរាជធានីភ្នំពេញនិងនៅទីរួមខេត្តកណ្តាលរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ។ ក្នុងនោះមានគ្រឹះស្ថានសាធារណៈចំនួន៩ និងសាលារដ្ឋចំនួន១០ ត្រូវបានរកឃើញថា មានការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា៕
No comments:
Post a Comment