លោកស្រី អោង សាន ស៊ូជី ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជំនួយឧបត្ថម្ភម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ដល់មីយ៉ាន់ម៉ា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកស្រី អោង សាន ស៊ូជី ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជំនួយឧបត្ថម្ភម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ដល់មីយ៉ាន់ម៉ា


(ភ្នំពេញ)៖ លោកស្រី អោង សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយច្បាប់ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយថ្លែងអំណរគុណចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមលិខិតរបស់ លោកស្រី អោង សាន ស៊ូជី ដែលបណ្តាញព័ត៌មាន ទទួលបាននៅមុននេះ លោកស្រីបានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ»។

លោកស្រី បានបន្តថា៖ «បើទោះជាកំពុងជួបប្រទះការកើនឡើងករណីកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំងរួមសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត ដូចជា កម្ពុជា យើងខ្ញុំនឹងអាចជម្នះលើបញ្ហាប្រឈម និងងើបឡើងកាន់តែរឹងមាំនិងខ្លាំងក្លាថែមទៀត»។

លោកស្រី បានឆ្លៀតឱកាសនេះ ចូលរួមអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយម៉ាស២លាន១សែន និងបរិក្ខាពេទ្យរប ស់កម្ពុជាសរុប១២មុខ ត្រូវបាន លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំយកទៅប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

ការផ្តល់ជំនួយម៉ាស់ និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មិនមែនជាលើកទី១ឡើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជំនួយបែបនេះទៅកាន់ប្រទេសឡាវផងដែរ។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជាការចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅតាមលទ្ធភាពរបស់កម្ពុជា។


























No comments:

Post a Comment

Pages