ឯកឧត្តមដួង ដារា បួងសួងសូមជូនពរបងប្អូនពីទឹកដីអង្គរ អោយបានជៀសផុតពីជំងឺកូវីដ ១៩ ទាំងអស់គ្នា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា បួងសួងសូមជូនពរបងប្អូនពីទឹកដីអង្គរ អោយបានជៀសផុតពីជំងឺកូវីដ ១៩ ទាំងអស់គ្នា

 

សៀមរាប៖ នៅមុននេះបន្តិច ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា?។

ទន្ទឹមនឹងការជូនពរ សូមបងប្អូនប្រុងប្រយ័ត្នថែរក្សាសុខភាពកុំអោយឆ្លងកូវីដ១៩អោយសោះ ជាពិសេសបងប្អូនត្រូវចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការចម្លងទៅកាន់សហគមន៍។ ពិតណាស់ យើងមិនត្រូវមើលស្រាល និងធ្វេសប្រហែសអំពីការរីករាលដាលជំងឺកូវីដ១៩ឡើយ ហើយក៏មិនត្រូវគិតថាគ្មានអ្វីកើតឡើងដែ។  

ដូចប្រសាសន៍ណែនាំរបស់​ ​សម្តេចតេជោ កាលពីព្រឹកមិញ គឺយើងត្រូវតាំងខ្លួនជាអ្នកចាញ់ និងជាអ្នកខ្លាចកូវីដ​ គឺត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល រក្សាគម្លាតសង្គម គឺដើម្បីការពារខ្លួនឯងផង និងដើម្បីការពារក្រុមគ្រួសារផង​ និងអ្នកដទៃផង ទើបយើងយកឈ្នះលើកូវីដ១៩បាន ។ 

បើបងប្អូនដឹងខ្លួនថាបានប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានការសង្ស័យថាមានកូវីដ១៩ សូមទៅធ្វើតេស្តពិនិត្យកូវីដ១៩​ អោយបានឆាប់រហ័ស ជៀសវាងដេកអោបមេរោគកូវីដដោយស្មានៗ​  ដែលវានឹងបំផ្លាញខ្លួនឯងផ្ទាល់ផងនិងមនុស្សក្នុងគ្រួសារយើងផង ហើយបន្តរាលដាលដល់អ្នកដទៃក្នុងសហគមន៍កាន់តែច្រេីន។ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ២០២០ នេះ គឺបងប្អូនទៅពិនិត្យសុខភាពដោយគ្មានការតម្រូវអោយបង់ប្រាក់អ្វីឡើយ។ ហើយបើត្រូវធ្វើចត្តាឡីស័ក ក៏មិនមានការបង់ប្រាក់អ្វីទេ។ 

 រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខមិនបណ្តោយអោយបងប្អូនដែលជាប់ធ្វើចត្តាឡីស័កអត់អាហារទទួលទានឡើយ។ ចំពោះបងប្អូនដែលគ្មានចំណូលក្នុងពេលធ្វើចត្តាឡីស័ក គឺនឹងទទួលបានប្រាក់ឧបត្ថម្ភក្នុង១គ្រួសារ២ម៉ឺនរៀល។​ យេីងត្រូវចូលរួមទាំអស់គ្នាក្នុងពេល១៥ថ្ងៃនេះ​ ដេីម្បីកុំអោយកូវីដ១៩ឆ្លងជ្រៀតចូលក្នុងសហគមន៍។   ទន្ទឹមនឹងនេះ​ យេីងក៏មិនត្រូវស្អប់ឬរេីសអេីងចំពោះអ្នកដែលមានកូវីដ១៩​ វិជ្ជមាន​ និងអ្នកដែលកំពុងធ្វេីចត្តាឡីស័កឡេីយ។ 

សូមបារមីអង្គរ​ និងបារមីព្រះអង្គចេកព្រះអង្គចមថែរក្សាការពារសម្តេចទាំងទ្វេ​ និងប្រជាលរដ្ឋកម្ពុជាជៀសផុតពីកូវីដ​១៩​ នឹងបានសុខសប្បាយចម្រុងចម្រេីនទូទាំងប្រទេស។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕








No comments:

Post a Comment

Pages