ករណីទំនាស់ដីធ្លីភូមិអូរឧកញ៉ាហេងកុំអង្គុយបក់ផ្សែង កុំដុតអោយខ្លោច កុំរោចអោយឆៅ” - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីទំនាស់ដីធ្លីភូមិអូរឧកញ៉ាហេងកុំអង្គុយបក់ផ្សែង កុំដុតអោយខ្លោច កុំរោចអោយឆៅ”


ភ្នំពេញ៖ឯកឧត្តមដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តមយ៉ាងដូច្នេះថា? កាលពីព្រឹកមិញខ្ញុំបានប្រគល់ថវិកា $80,000 ជូនទៅសម្តេចតេជោតាមរយៈឯឧ សេង ទៀង រដ្ឋលេខធិកាទីស្តីការគណៈរដ្ឋមន្រ្តី។ 

ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីស្ថិតនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីនុ​ ជាមួយក្រុមហ៊ុន លោកឧកញ៉ា ភឺន ផល្លា កាលពីពេលថ្មីៗនេះ ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋ សូមជ្រើសរើសដំណោះស្រាយអហឹង្សានាំគ្នាដោះស្រាយទំនាស់ដោយសន្តិវិធី​ ចៀសវាងអំពើហឹង្សាដែលនាំមកនូវរបួសស្នាម ការខូចខាត និងការបាត់បង់កាន់តែច្រើន។

ឯកឧត្តមដួង ដារា បានបញ្ជាក់ទៀតថា? ខ្ញុំធ្លាប់បានខលទៅក្រុមផ្សាយផ្ទាល់ Live Online “ក្តាមក្រហម” សូមអោយតំណាងប្រជាពលរដ្ឋទាក់ទងមកខ្ញុំ ប៉ុន្តែពុំទាន់បានទទួលសំណើអ្វីនៅឡើយ។ សូមតំណាងប្រជាពលរដ្ឋទាក់ទងខ្ញុំតាមលេខ Tel/Telegram (017404888) ឬឡើងមកជួបខ្ញុំនៅភ្នំពេញ ខ្ញុំសន្យានឹងចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ហានេះជូនបងប្អូន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

No comments:

Post a Comment

Pages