តាកែវ៖មួយរយះនេះប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកមួយចំនួន បាននាំគ្នាចេញផ្សាយជាបន្តបន្ទាប់ ពីករណីប្រាសាទបុរាណប្រវត្តិសាស្ត្រ មានអាយុកាលជាង មួយពាន់ឆ្នាំ កំពុង ជួបហានិភ័យ ខណៈក្រុមឈ្មួញ ដឹកដីឆ្លង កាត់លើខឿន និងតួប្រាសាទ អាចបណ្ដាល ឱ្យដួលរំលំបាក់ ដោយបច្ចុប្បន្ននេះ ក្រុមឈ្មួញកំពុងសម្រុក ដឹកដីឆ្លងកាត់តួគ្រឹះប្រាសាទ បុរាណប្រវត្តិសាស្ត្រ សែនភូវាំង ដែលមានទីតាំងស្ថិត នៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ អ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះទៅដល់ ទីតាំងដែលពលរដ្ឋរាយការណ៍មកនោះ គឺបានឃើញក្រុមឈ្មួញបាននិងកំពុងតែធ្វើសកម្មភាពដឹកដី ដោយប្រើប្រាស់ សុទ្ធតែប្រភេទ រថយន្តបែនប្រាំតោនឯណោះ ហើយបើកឆ្លង កាត់តួ និងខឿនប្រាសាទ សែនភូវាំង ពិតប្រាកដមែន ។មិនត្រឹមប៉ុណ្ណោះ មានម្ចាស់ឈ្មោះ លោកង៉ែត បានចេញមុខមក អះអាងថា ខ្លួនបានសុំច្បាប់ អនុញ្ញត្តត្រឹមត្រូវ ពីអាជ្ញាធរឃុំ រហូតដល់ស្រុក ហើយមុននឹង លោកធ្វើសកម្មភាព ខាងក្រុមប្រឹក្សាឃុំ បានចុះមកត្រួតពិនិត្យ ទើបលោក ហ៊ានធ្វើសកម្មភាពបានដោយរលូនបែបនេះ។
ពាក់ព័ន្ធករណីខាង លើនេះ លោក កេត ម៉ៅ អភិបាល ស្រុកសំរោង បានឱ្យដឹងថា លោកមិនបាន ដឹងទាល់តែសោះ ចំពោះករណីនេះ តែលោកនឹងបញ្ជា កម្លាំងអោយចុះទៅចាប់ យកគ្រឿងចក្រខាងលើនោះ ឱ្យបានក្នុងពេលបន្តិច ទៀតនេះ? ព្រោះវាបាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ដល់ប្រាសាទ បុរាណប្រវត្តិសាស្ត្រ និងយកម្ចាស់គ្រឿង ចក្ររូបនោះមកទទួលទោស តាមផ្លូវច្បាប់ផងដែរ។
ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ក៏បានឱ្យដឹង ដែរថា តើអាជ្ញាធរឃុំ-ស្រុកនឹង គ្មានភ្នែកទេឬ បានជាបណ្ដោយឱ្យក្រុមឈ្មួញធ្វើអ្វីៗបានតាមតែអំពើចិត្ត បែបនេះ ទៅវិញ? តែទោះជាយ៉ាងណា លោកនឹងបញ្ជាកម្លាំង របស់លោកឱ្យចុះទៅត្រួតពិនិត្យបន្ថែម និងសុំគោលការណ៍ពីឯកឧត្ត អភិបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី។គួរបញ្ជាក់ថា ប្រាសាទបុរាណប្រវត្តិសាស្ត្រ សែនភូវាំង គឺជាប្រាសាទដែលសាងសង់ ដំណាលនឹង ប្រាសាទបុរាណ ភ្នំជីសូ ហើយត្រូវបានការពារយ៉ាង យកចិត្តទុកដាក់ពីក្រសួង ពាក់ព័ន្ធ ជាពិសេសក្រសួង វប្បធម៌ និងវិចិត្តសិល្បៈ ឬអាជ្ញាធរ ជាតិអប្សរា ។
No comments:
Post a Comment