www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

មកលេងស្រុកកំណើតបែរជារករឿងប្រពន្ធរហូតប្រើហិង្សាកាប់លោកមេភូមិ ដុតម៉ូតូនិងផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចស្រុកស្វាយជ្រំ

ស្វាយរៀង៖ បុរសម្នាក់ពេលត្រឡប់ពីភ្នំពេញមកជួបប្រពន្ធនៅស្រុកកំណើតស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹមេភូមិ។ពេលមេភូមិមកសួរនាំក៏កាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងក៏កំពុងឡោមព័ទ្ធជនសង្ស័យផងដែរ។

ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងតាមទូរស័ព្ទថាជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ហើយគេទើបត្រឡប់មកពីភ្នំពេញ។

ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។ប្រភពបន្តថា ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។

លោកបន្តថា មុនកើតហេតុជនសង្ស័យ បានធ្វេីដំណេីរមកពីភ្នំពេញមកលេងស្រុកកំណើតក្នុងភូមិឃុំកើតហេតុខាងលើ។បន្ទាប់ពីមកដល់ផ្ទះជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរកអារ.កធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង។ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់និងវាយត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

លោកបន្ថែមថា រហូតមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែលនេះសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថស្រុកកំពុងឡោមព័ទ្ធដោយជនសង្ស័យមានពូថៅជាប់ខ្លួនមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាប់តាមសម្រួលនោះទេខណៈផ្ទះកំពុងត្រូវភ្លើងឆេះយ៉ាងខ្លាំង៕









Post a Comment

0 Comments