នារីវ័យក្មេងម្នាក់ ជិតដល់ថ្ងៃចូលរោងការហើយបែជាមកស្លាប់យ៉ាងរន្ធត់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅមុខបុរីប៉េងហួតផ្លូវ២១៧ ដោយរថយន្តកិនពីលើ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នារីវ័យក្មេងម្នាក់ ជិតដល់ថ្ងៃចូលរោងការហើយបែជាមកស្លាប់យ៉ាងរន្ធត់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅមុខបុរីប៉េងហួតផ្លូវ២១៧ ដោយរថយន្តកិនពីលើ


ភ្នំពេញ៖ នារីម្នាក់វ័យ២៨ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអធម័នៅវេលាម៉ោងប្រហែលជា០៨:០០នាទីយប់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្ត អាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2004 មួយគ្រឿងបើកបុករះម៉ូតូ២គ្រឿង ហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តអាល់ហ្វាតពណ៌សខាងលើមុនដំបូងបើកបុករថយន្តម៉ាកធុនត្រានៅមុខវត្តសំបួរ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ហើយបន្តបើករត់តាមផ្លូវ២១៧ឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យ បានប៉ះជាមួយរថយន្តកាមេរីឆ្លាមមួយគ្រឿងទៀត ហើយនៅបន្តបើករត់ទៀត រហូតមកបុកម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ។

 ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បើកបរដោយនារីម្នាក់ ដែលជាជនរងគ្រោះស្លាប់ខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ហើយប្រភពពីគ្រួសារសពបានបញ្ជាក់ថា នារីជនរងគ្រោះខាងលើជិតដល់ថ្ងៃចូលរោងការផងដែរ ។

សូមបញ្ជាក់ថា?នារីជនរងគ្រោះមានឈ្មោះ ហេង អាយុ២៨ឆ្នាំ ។ក្រោយពេលកើតហេតុជនបង្កខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកសពនារី ត្រូវបានគ្រួសារដឹកតាមរថយន្តសាម៉ុយ យកទៅធ្វើបុណ្យតាមប្រពៃណី៕





















No comments:

Post a Comment

Pages