ឯកឧត្តមដួង ដារា សម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលា ជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ នៅខេត្តប៉ៃលិន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា សម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលា ជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ នៅខេត្តប៉ៃលិន




ប៉ៃលិន៖កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមដួង ដារា  រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឈានដល់ចុះកិច្ចសន្យាសះជាបញ្ចប់វិវាទជាស្ថាពររវាងប្រជាពលរដ្ឋ១៥គ្រួសារជាមួយនឹងតំណាងធនាគារកាណាឌីយ៉ាប្រចាំខេត្តប៉ៃលិន។ 

សូមបញ្ជាក់ថា បញ្ហាវិវាទដីធ្លីនេះគឺកើតឡើងដោយសារមានបុគ្គលអាក្រក់បានលួចធ្វើប្លង់លើដីប្រជាពលរដ្ឋ ហើយបន្ទាប់មកយកទៅបញ្ចាំធនាគារ ដែលពលរដ្ឋមានការប្តឹងតវ៉ាអស់រយៈពេល១៥ឆ្នាំមកហើយ រួមទាំង២ឆ្នាំចុងក្រោយដែលមានការប្រឈមដាក់គ្នាជាមួយធនាគារកាណាឌីយ៉ា ដោយគ្មានពន្លឺរកផ្លូវដោះស្រាយចេញបាន ជាចុងក្រោយប្រជាពលរដ្ឋបានដាក់ពាក្យគោរពសុំសម្តេចតេជោជួយពួកគាត់ផង ព្រោះបងប្អូនទាំងអស់គ្នាគឺជាអតីគ្រួសារសមាហរណកម្មពីខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៩៦។

 ឯកឧត្តមដួង ដារា បានបញ្ជាក់ថា ខ្ញុំបានអញ្ជើញភាគីទាំង២មកសម្របសម្រួលដោះស្រាយនៅវិមានសន្តិភាពនិងចុងក្រោយនៅប៉ៃលិនកាលពីថ្ងៃទី ៩មករា ២០២១កន្លងទៅនេះ ហើយក៏បានឈានដល់ការផ្តិតមេដៃព្រមទទួលយកម្នាក់ពាក់កណ្តាល គឺពលរដ្ឋព្រមទទួលយក៥០% ជាដីឬលុយ រីឯធនាគារព្រមទទួល៥០% ជាដីឬលុយទៅតាមជម្រើសរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងករណីដែលពលរដ្ឋសម្រេចយកដី១០០% គឺធនាគារនឹងសម្រួលអោយខ្ចីលុយដែលមានការប្រាក់ទាបជាងទីផ្សារ ដែរលមានរយៈពេល៥ឆ្នាំ ប្រសិនបើពលរដ្ឋមានលទ្ធភាពបង់បញ្ចប់មុនកិច្ចសន្យាខ្ចីក៏បានដោយគ្មានការពិន័យអ្វីឡើយ។

ខ្ញុំសប្បាយរីករាយដែលភាគីទាំង២បានជ្រើសរើសយកដំណោះស្រាយឈ្នះឈ្នះតាមគោលការណ៍សម្តេចតេជោ។ ខ្ញុំអរគុណដល់ធនាគារកាណាឌីយ៉ា ដែលបានបន្ទន់ឥរិយាបថល្អចូលរួមដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយមិនយកឥទ្ធិពលធនាគារមកដាក់ពីមុខ ហើយខ្ញុំសង្ឃឹមថាយើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហាវិវាទដទៃៗទៀតជួយពលរដ្ឋសម្តេចនៅគ្រប់ទីកន្លែងដើម្បីយើងរស់នៅសុខសប្បាយជាមួយគ្នានៅក្រោមដំបូលសន្តិភាពតែមួយ។ ពិតណាស់ មានសម្តេចតេជោ គឺពិតជាមានដំណោះស្រាយ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕






























No comments:

Post a Comment

Pages