បុរសម្នាក់មានជំងឺប្រចាំកាយចូលទៅព្យាបាលនៅផ្ទះពេទ្យឯកជនមួយខណៈបានធូរស្បើយច្រើន ហើយក៏សុំគិតលុយទៅផ្ទះបែរជាគាំងបេះដូងស្លាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុរសម្នាក់មានជំងឺប្រចាំកាយចូលទៅព្យាបាលនៅផ្ទះពេទ្យឯកជនមួយខណៈបានធូរស្បើយច្រើន ហើយក៏សុំគិតលុយទៅផ្ទះបែរជាគាំងបេះដូងស្លាប់


ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺប្រចាំកាយចុកចាប់ទ្រាំលែងបានក៏ត្រូវ​ប្រពន្ធ​និង​ក្រុម​គ្រួសារដឹក​យក​ទៅ​ផ្ទះពេទ្យឯកជនមួយកន្លែង​ ស្ថិតនៅតាមបណ្តោយ​ផ្លូវ​QMI ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ កាលពី​រសៀលថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ដេីម្បីពិនិត្យ​ពិគ្រោះព្យាបាល ដោយ​ប្រើប្រាស់​ថ្នាំដាក់​សេរ៉ូម តាម​រោគ​វិភាគ ដែល​គ្រូពេទ្យបាន​ពិនិត្យ​មើល​រួច។ គ្រា​ដែល​ដាក់​សេរ៉ូមមិន​ទាន់​អស់​ផង ហើយគ្រូពេទ្យ​ក៏​កំពុង​តាមដាន​ជំងឺបន្តទៀតនោះ សា​មីខ្លួន​ដឹង​ថាបាន ស្រួលខ្លួន​ហើយក៏សុំ​គ្រូពេទ្យ​ចេញ​ទៅ​ផ្ទះ ដោយមានការស្រុះស្រួលពីក្រុមគ្រួសារផងដែរ ទោះជា​គ្រូពេទ្យ​ឲ្យ​យោបល់ថាសុំឱ្យរង់ចាំ​អស់​ថ្នាំអស់​សេរ៉ូម​សិនក្តី ក៏ខាង​អ្នកជំងឺ​នៅតែទទូចសុំ​ទៅ​ផ្ទះដែរ ក្នុង​អំណះអំណាងថាបាន​ធូរស្រាល​ហើយ រួចក៏​នាំ​គ្នា​គិតលុយ​ចាកចេញ​ទៅ​ផ្ទះ​បាត់ទៅ។

លុះពេលទៅដល់ផ្ទះបាន​​ត្រឹម​តែ៣០​នាទី​ប៉ុណ្ណោះ បែ​រជាជំងឺ​រើ​ធ្វើទុក្ខចុក​ទ្រាំ​លែង​បាន ទើបក្រុម​គ្រួសារ​នាំ​គ្នា​ដឹក​វិល​មក​ផ្ទះ​ពេទ្យ​វិញ គាប់​ជួន​គ្រូពេទ្យ​មិន​នៅរវល់​ចេញ​ទៅ​ស្រុក​កំណើត ក្រុម​គ្រួសារ​បានដឹក​ដើរ​រក​ពេទ្យព្យាបាល ដោយចូល​ផ្ទះ​មួយ​គេ​មិន​ហ៊ាន​ទទួល ចូល​ផ្ទះ​មួយទៀត ក៏​គេ​មិន​ហ៊ាន​ទទួល ក៏​នាំ​គ្នា​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុ​ស្សី។ប្រភពព័ត៌មានបានប្រាប់ថា​ ខណៈដឹកយកទៅដល់មន្ទីរពេទ្យរុស្ស៊ីក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា​ ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទើប​នាំ​គ្នា​ឆោឡោ កើត​ទុក្ខ​មិន​សុខចិត្តនាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី៣ឱ្យជួយធ្វើអន្តរាគមន៍។ ភាគី​អ្នកជំងឺ​ដែលស្លាប់​មានឈ្មោះអឿ​ន អុីភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរជាង​តុទូ មាន​ប្រពន្ធ​ឈ្មោះខុ​ម ស្រុីម អាយុ​២៩​ឆ្នាំ មានកូន​ស្រី​ម្នាក់អាយុ​ទើប​ជាង​១​ខួប ស្នាក់​នៅ​ផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើតនៅភូមិ​ខ្ចា​រ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ អ្នកជំងឺបាន​ស្លាប់​ពេល​ក្រុម​គ្រួសារដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​មន្ទីរពេទ្យ​រុ​ស្សី ។

តាម​សម្តី​ស្ត្រី​ជាប្រពន្ធសពបាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ កើត​មាន​អាកា​រចុកទ្រាំ​លែង​បាន ក៏​នាំ​គ្នា​ឌុ​ប​ជូន​ទៅ​ផ្ទះ​ពេទ្យមួយ​កន្លែងស្ថិតនៅតាម​ផ្លូវ​បេតុង​QMI ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី៣ ហើយ​គ្រូពេទ្យបានពិនិត្យវិភាគ​រោគ​វិច័្ឆយ មាន​ទាំង​ចេញ​ឯកសារ​វិភាគ​ជំងឺ​ប្រាប់​ថាជាជំងឺ​ក្រពះ ហើយ​គ្រូពេទ្យ​បានចាក់​ថ្នាំដាក់​សេរ៉ូម រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល តែ​គ្រូពេទ្យ​ប្រាប់​ឲ្យ​អ្នកជំងឺនៅ​ដេកដាក់​សេរ៉ូមឲ្យ​អស់​សិន​ទៅ ងាយស្រួល​គាត់តាមដាន​ជំងឺបន្ត ក៏​ប៉ុន្តែ សា​មីខ្លួនអ្នក​ជំងឺ​ផ្ទាល់រួម​ទាំង​ក្រុម​គ្រួសារឃើញ​ថាបាត់​ចុកចាប់ធូរស្រាល​ហើយក៏សុំគិតលុយចេញយកជនរងគ្រោះទៅផ្ទះវិញ  ពេលនោះគ្រូពេទ្យមិនអនុញ្ញាតឲ្យជនរងគ្រោះទៅទេដោយលេីកពីមូលហេតុគ្រប់បែបយ៉ាង​ តែក្រុមគ្រួសារជនរងគ្រោះមិនព្រមទេីបគ្រូពេទ្យសម្រេចចិត្តគិតលុយសរុបអស់​២៧៦.០០០​រៀល ដេីម្បីឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។ 

ប្រភពដដែលបន្តថា​ បន្ទាប់មកបាន​ត្រឹមតែ​៣០​នាទី ស្រាប់តែ​អាកា​រជំងឺ​រើ​ធ្វើទុក្ខចុកទ្រាំ​លែង​បាន លេបថ្នាំ​ដែល​ពេទ្យ​ឲ្យ​១​គ្រាប់នៅ​តែ​មិន​បាត់​ចុក ទ្រាំ​លែង​បាន ក្រុម​គ្រួសារ​ក៏ដឹកនាំ​វិល​ទៅ​ផ្ទះ​ពេទ្យ​វិញ តែ​គាប់​ជួន​គ្រូពេទ្យ​ជាប់រវល់​ចាក​ចេញ​ទៅ​ខេត្តកំពត​បាត់មិន​បាន​ជួប ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​កង់​បីទៅ​ផ្ទះ​ពេទ្យ​ផ្សេង​ទៀតតែគេ​មិន​ហ៊ាន​ទទួល ទៅ​ផ្ទះ​ពេទ្យ​មួយទៀតក៏​គេ​មិន​ហ៊ាន​ទទួល ក៏​នាំ​គ្នា​នាំ​អ្នកជំងឺទៅ​មន្ទីរពេទ្យ​រុ​ស្សី គ្រូពេទ្យ​ពិនិត្យ​ហើយ​បញ្ជាក់​ថា អ្នកជំងឺបាន​ស្លាប់​ហើយ ទើប​នាំ​គ្នា​ឆោឡោកើតទុក្ខ​មិន​សុខចិត្ត ផ្ញើ​សព​នៅ​មន្ទីរពេទ្យ ត្រឡប់​វិល​ទៅ​ប្តឹង​នៅនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី៣ ដើម្បី​ឲ្យ​ជួយ​ស្រាវ​ស្រាវ ដោយ​ដាក់​ការ​សង្ស័យ គ្រូពេទ្យ​ដាក់​សេរ៉ូម ដាក់​ថ្នាំ​លើស​កម្រិត។ 

ករណី​ខាងលើ មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ពិនិត្យ​សព​ដែល​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​រុ​ស្សី និង​ទៅ​សាកសួរ​ដល់​ផ្ទះ​ពេទ្យ​នៅ​ភូមិ​ជម្ពូ​វ័ន​២ ដើម្បី​ស្វែងរក​ការ​ណ៍ពិត ។ បើ​តាម​សម្តី​លោកវេជ្ជបណ្ឌិត ឈ្មោះ ជា ប្រាំង ជា​ម្ចាស់​ទីតាំង ហើយ​ក៏​ជា​អ្នក​ព្យាបាលអ្នកជំងឺ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទថា អ្នកជំងឺ​ពិតជា​ចូល​ពិនិត្យ ពិគ្រោះព្យាបាលជំងឺនៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១នៅផ្ទះ​គាត់​មែន ដោយពិនិត្យចេញ​ឯកសារ​រោគ​វិ​និច្ឆ័​យជំងឺ​ក្រពះ រួច​គាត់​ព្យាបាល​ទៅ​តាម​រោគវិភាគរោគ​សញ្ញាអស់​រយៈពេល​២​ម៉ោង​។

លុះមកដល់វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ដដែល អ្នកជំងឺ​មិន​ទាន់​ទាំងអស់​សេរ៉ូម​ផង ដឹងខ្លួន​ថា​បាត់​ចុកចាប់ ធូរស្រាល​ហើយ ក៏​សុំ​គាត់​ចេញ​ទៅ​ផ្ទះ ទោះជា​ឃាត់​ឲ្យ​រង​់ចាំ​សេ​រ៉ូ​មអស់សិន ងាយស្រួល​តាមដាន​ជំងឺបន្ត​ តែ​ខាង​អ្នកជំងឺនៅ​តែ​សុំ​វិល​ទៅ​ផ្ទះ ក្នុង​អំណះអំណាងថាបាត់​ចុក​ហើយ គិតលុយ​អស់​ជាង​២០​ម៉ឺន​រៀល ។លោកវេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ក្រោយ​ពី​ឲ្យ​យោបល់មិន​តាម អ្នកជំងឺបានចាកចេញ​ទៅ​បាត់។ ដោយ​គាត់​ជាប់រវល់ មានធុរៈ ក៏​ចាកចេញ​ទៅ​ខេត្តកំពត​បាត់​ទៅ ស្រាប់តែ​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច ភាគី​ក្រុម​គ្រួសារ អ្នកជំងឺបានទូរស័ព្ទ​ប្រាប់​ថា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ទៅ​វិញ ។

ក្រោយ​កើតហេតុ​គ្រូពេទ្យ​តុលាការ​បាន​ធ្វើការ​ពិនិត្យ​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារគាំងបេះដូង ព្រោះ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ផ្ទះ​បាន​លួច​បើក​សេរ៉ូម​ឲ្យ​ស្រក់​លឿន ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ខាង​គ្រូពេទ្យ​ដែល​ព្យាបាល​ខាងលើ​នេះ​បាន​ជួយ​ចូល​បុណ្យ​ចំនួន ២០០០​ដុល្លារ​បញ្ចប់រឿង 

   

No comments:

Post a Comment

Pages