សំណុំរឿងលោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករងស្រុកកៀនស្វាយ លួចយកអចលនទ្រព្យអ្នកដទៃទៅលក់ តុលាការប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សំណុំរឿងលោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករងស្រុកកៀនស្វាយ លួចយកអចលនទ្រព្យអ្នកដទៃទៅលក់ តុលាការប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះនៅសាលាដំបូងខេត្តកណ្តាលបានបើកសវនាការលើសំណុំរឿងជំនុំជម្រះរបស់លោកគឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករងស្រុកកៀនស្វាយដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមដីការបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់។ក្នុងសវនាការជំនំុជម្រះសំណុំរឿងខាងលើនេះមានការចូលរួមពីលោក ជា សុខហៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី ហេង ផល្លា ជាចៅក្រមជំនុំជម្រះ លោក វ៉ាន់ សុបញ្ញា ជាចៅក្រមជំនុំជម្រះ និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។

បន្ទាប់ពីការសាកសួរអស់រយៈពេលជាច្រើនម៉ោង តុលាការបានសម្រេចប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល ធ្លាប់បានថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ថា: ពិតជាមានការចាប់ខ្លួនលោក គឹម សុវណ្ណ ប្រាកដមែន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ។

លោក ទិន សុចិត្រា អះអាងថា: ពេលនេះលោក គឹម សុវណ្ណ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ដោយតុលាការបានចោទពីបទលួចយកដោយខុសច្បាប់នូវអចលនទ្រព្យ(លួចដី)។
លោក គឹម សុវណ្ណ មេបញ្ជាការរូបនេះ និងបក្ខពួក កន្លងមកលោកតែងតែធ្លាប់បានរកសុីរៀបដី មានន័យថា ទិញដីសម្បទានពីប្រជាពលរដ្ឋឲ្យទៅមេឈ្មួញធំៗ តែពេលនេះរកដីឱ្យមេឈ្មួញដែលគេឱ្យប្រាក់ហើយតែគ្មានដី ត្រូវជាប់សំណាញ់ច្បាប់ ដោយលោកគឹម សុវណ្ណ ត្រូវបានតុលាការខេត្តកណ្ដាលបានចេញដីកាឲ្យចូលខ្លួនជាច្រើនដងរួចមកហើយ តែលោកបានព្យាយាមគេចវេះមិនចូលខ្លួនតាមអំណាចសាលដីកាឡើយ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្ននាំពាក្យសាលាដំបូងខេត្តកណ្ដាលបានបញ្ជាក់ថែមទៀតថា លោក គឹម សុវណ្ណ អាយុ៥២ឆ្នាំ រស់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយលោក សុវណ្ណ ត្រូវបានផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌលេខ ១៨៣(គ)ចុះថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្ដាល ហើយត្រូវបានជាប់ពន្ធនាគារចំនួន១ឆ្នាំ។

លោក ង៉េង ជួ ប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ កាលពី ម្សិលមិញ ដែរ ថា កម្លាំង សមត្ថកិច្ច នៃ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន អនុវត្ដ តាម សាលដីកា បង្គាប់ ឱ្យ ឃាត់ ខ្លួន ឈ្មោះ គឹម សុវណ្ណ របស់ តុលាការ ខេត្ដ កណ្ដាល ទើប សមត្ថកិច្ច ចុះ ស្រាវជ្រាវ រហូត ឈាន ដល់ ការឃាត់ខ្លួន បាន កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ រួច បាន បញ្ជូន ទៅ កាន់ តុលាការ ៕ 

    

No comments:

Post a Comment

Pages