ថ្នាក់​លេីបញ្ជាអោយ​ស៊េីបអង្កេត​ ករណី​ចងកសម្លាប់ខ្លួន​របស់​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ដោយសារតែតូចចិត្តនឹងមេគយចល័យ​ ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​នោះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ថ្នាក់​លេីបញ្ជាអោយ​ស៊េីបអង្កេត​ ករណី​ចងកសម្លាប់ខ្លួន​របស់​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ដោយសារតែតូចចិត្តនឹងមេគយចល័យ​ ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​នោះ


ភ្នំពេញ៖ បើយោងតាមប្រភព​ច្បាស់​ការ​ណ៍ អាចទទួលយកជាផ្លូវការ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ ថ្នាក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បញ្ជាអោយចុះ​ស្រាវជ្រាវ​ហេីយ​ ។ ចំណែក​ខាង​ក្រសួង​ការពារ​ជាតិ​ ក៏មាន​ការចុះ​ស៊េីបអង្កេត​ដែរ​ ខណៈរឿងនេះលេចឮថា លោក ឈួន សោភា ហ៊ានធ្វើរបាយការណ៍ទៅថ្នាក់លើ ថាជនរងគ្រោះជាមនុស្សញៀនថ្នាំ ដែលជាចេតនាអាក្រក់បំផុត ដែលគ្នាបានស្លាប់ហើយ តាមចងកម្ម និងធ្វើអោយខាងក្រុមគ្រួសារឈឺចាប់នោះ។ប្រភព​ពី​យោធភូមិភាគ​ទី៥​ វិញបានអោយដឹងថា​ ក្រសួង​ការពារ​ជាតិ​ បានចាត់​តាំង​អោយ​ ក្រុម​អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ​ និង​ អគ្គនាយក​សំភារៈ​បច្ចេកទេស​ ចុះទៅស្រាវជ្រាវរកការពិត​ ។ លទ្ធផល​យ៉ាងណា​នោះ​សូមរង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​ ស្ថាប័ន​ទាំងពីរ​សិន​ ។

ការចាប់​រថយន្ដ​អង្គភាព​កងការពារ​ព្រំដែន​ ៥០៣​ ដែល​ដឹកនាំ​ដោយ​ លោក​ ឈួន​ សោភា​ ប្រធាន​គយចល័ត​តំបន់​ ៥​ បាន​ទទួល​រងការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ ។ មាន​មតិ​ខ្លះ​បានលេីកឡេីងថា​ ឈួន​ សោភា​ ហាក់​ដូចគ្មាន​បទល្មើស​គេចពន្ធត្រូវចាប់​ បែជាមកចាប់​រថយន្ត​របស់រដ្ឋអោយបង់ពន្ធទៅវិញ​ ។ មាន​ទំនិញ​គេចពន្ធច្រេីនណាស់​ រួមទាំង​រថយន្ដ​ស៊េរី​ទំនើប​ៗ​ផង​ ត្រូវ​ចាប់​ បែជាមិនចាប់​ មកចាប់​រថយន្ត​ កញ្ចាស់​ ដែល​ប្រើ​ប្រាស់​ជិត​ ១០​ ឆ្នាំ​ទៅហើយ​។លោក ឈួន សោភា ល្បីណាស់ចាប់ឡានដឹកទំនិញគេចពន្ធ ដល់ពេលត្រូវដង ត្រូវផ្លែគ្នា ស្ងាត់ឈឹង ទាំងរថយន្តក្រុងបង្កប់ទំនិញគេចពន្ធផងដែរ៕


No comments:

Post a Comment

Pages