អភិបាលរងខេត្តបាត់ដំបង លោកម៉ា ទីណាល ដាំបង្គោលថ្មលើផ្លូវសាធារណះ កំពង់តែរងការរិះគន់ ពីសំណាក់មហាជន ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អភិបាលរងខេត្តបាត់ដំបង លោកម៉ា ទីណាល ដាំបង្គោលថ្មលើផ្លូវសាធារណះ កំពង់តែរងការរិះគន់ ពីសំណាក់មហាជន ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក

បាត់ដំបង៖ខណះពេលដែលថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននាំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីការពារកុំអោយឆ្លងរីករាលដាល តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជំងឺនេះ ជាជំងឺឆ្លងដ៌កាចសាហាវជាទីបំផុត កំពុងតែរីករាលដាល ពេញផ្ទៃពិភពលោក។បែរជាលោកម៉ា ទីណាល អភិបាលរងខេត្តបាត់ដំបង បាន ឆ្លៀតឱកាសឬត្រីងៀតឆ្លៀតពង ដាំបង្គោលថ្មនៅលើផ្លូវសាធារណះ បណ្តាលអោយមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋ នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពិសេសអ្នកលេងហ្វេសប៊ុក បាននាំគ្នាចែករំលែក ដោយបានរិះគន់យ៉ាងចាស៎ដៃចំពោះទង្វើរបស់លោកម៉ា ទីណាស់ អភិបាលរងខេត្តបាត់ដំបង ដែលគ្មានគុណធម៌នៅក្នុងខ្លួនបន្តិចសោះឡើយ។

ខណះពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញអោយមន្ត្រីក្រោមឱវាទ ត្រូវរួមគ្នាដោះស្រាយជំលោះវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ប្រកបដោយសន្តិវិធី។ក្នុងនោះឯកឧត្តមដួង តារា និងឯកឧត្តមប៉ាន់ ខែមប៊ុនថន ដែលជាមន្ត្រីគណបក្សប្រជាជនដ៌ឆ្នើម កំពុងតែមានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្នុងការសម្របសម្រួលដោះស្រាយវិវាទដីធ្លី ដោយឈរលើគោលការណ៌ឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា ពាក់ព័ន្ធនិងករណីលោកម៉ា ទីណាល ដាំបង្គោលថ្មនៅលើផ្លូវសាធារណះ។ 

ឯកឧត្តមដួង តារា  រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា។បែបនេះអាចបង្កគ្រោះថ្នាក់ធំ!  តេីហ៊ានលះបង់ខ្លះទេដេីម្បីប្រយោជន៍សង្គមជាតិ?   តេីសមត្ថភាពមន្រ្តីជំនាញវាស់ដីខុសបច្ចេកទេស? ។កាលពីព្រឹកមិញ ខ្ញុំបានខលនិយាយជាមួយ លោកអភិបាលរងខេត្តបាត់ដំបង ម៉ាទីណាល ព្រោះឮគេថាជាបង្គលថ្មរបស់គាត់ដែលបានបោះចំនៅលើកណ្តាលផ្លូវដ៏ធំនេះ។ លោក ម៉ាទីណាល់ បានប្រាប់ខ្ញុំថា មានគេធ្វើផ្លូវរំលោភលើដីម៉ាក់គាត់។ ខ្ញុំមិនមានយោបល់អ្វីទេចំពោះកម្មសិទ្ធិឯកជនរបស់គាត់។ 

ប៉ុន្តែ ខ្ញុំគ្រាន់តែអាចដឹងថា បើនៅតែបន្តបោះបង្គោលថ្មបែបនេះនៅចំកណ្តាលផ្លូវដ៏ធំនេះតទៅទៀតអាចនឹងបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមិនខាន ជាពិសេសអ្នកបើកបរពេលយប់។បើតាមខ្ញុំដឹងថា មេភូមិ មេឃុំ ចៅហ្វាយស្រុក និងចៅហ្វាយខេត្តគាំទ្រអោយដកបង្គោលថ្មចេញពីផ្លូវ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
















No comments:

Post a Comment

Pages