អធិការក្រុងសួង លោកឈន សុធន ទំនងចាញ់បារមីមេសង្វៀនអាប៉ោង នឹងមាន់ជល់ ឈ្មោះហុងអេង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អធិការក្រុងសួង លោកឈន សុធន ទំនងចាញ់បារមីមេសង្វៀនអាប៉ោង នឹងមាន់ជល់ ឈ្មោះហុងអេង


ត្បូងឃ្មុំ៖លោកឈន សុធន អធិការក្រុងសួង មិនស៊ូវជាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដូចភ្លៀងរលឹមប៉ុន្មានោះទេ?(ពោល)គឺការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន តែម្តង។សូមបញ្ជាក់ថា បច្ចុប្បន្ននេះល្បែងស៊ីខុសច្បាប់ ប្រភេទមាន់ជល់នឹងអាប៉ោង ត្រូវបានបើកលេងជារៀងរាល់ថ្ងៃ នៅចំណុចភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយក្រុមអ្នកញៀនល្បែងទាំងនោះមិនស៊ូវជាញញើតនឹងបញ្ហាជំងឺកូវីដ១៩ ពិសេសកងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានប៉ុន្មាននោះទេ។

មេសង្វៀនជល់មាន់នឹងអាប៉ោងដុះស្លែរ ឈ្មោះហុងអេង តែងតែគៀងគរអ្នកញៀនល្បែង មកពីគ្រប់ទិសទី ដើម្បីអោយមកលេងល្បែងជល់មាន់នឹងអាប៉ោង នៅចំណុចភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយមិនញញើតអំពីបញ្ហាជំងឺកូវីដ១៩ ពិសេសគឺសមត្ថកិច្ចនៅក្នុងមូលដ្ឋានតែម្តង។សូមបញ្ជាក់បន្ថែមទៀតថា?សង្វៀនមាន់ជល់នឹងអាប៉ោងខាងលើនេះ កន្លងមកលោកឈន សុធន បានធ្វើការបង្ក្រាបរាប់មិនភ្លេច ដោយបង្ក្រាបបានតែកៅអីជ័រ ប៉ាតង់ជាដើម ចំណែកឯក្រុមអ្នកញៀនល្បែង ពិសេសមេសង្វៀនឈ្មោះហុងអេងតែម្តង មិនដែលចាប់បានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បានម្តងណាទាល់តែសោះ ទំនងលោកឈន សុធន ចាញ់បារមីមេសង្វៀនជល់មាន់នឹងអាប៉ោង ឈ្មោះហុងអេង ហើយមើលទៅ បានជាក្នុងការបង្ក្រាបវង់ល្បែងនេះម្តងៗបានតែកៅអីជ័រនឹងប៉ាតង់បែបនេះនោះ។

ប្រភពព័ត៌មានពីក្រុមអ្នកសារព័ត៌មាន បានបញ្ជាក់ថា?ក្រុមបក្សពួករបស់មេសង្វៀនឈ្មោះហុងអេង កន្លងមកបានប្រើប្រាស់អំពើហឹង្សាមកលើអ្នកសារព័ត៌មាន ជាញយៗនៅពេលក្រុមអ្នកសារព័ត៌មានទាំងនោះ?ទៅថតរូបភាពទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងខាងលើនេះម្តងៗ ដើម្បីយកមកផ្សាយ ក្នុងនោះដែរ មេសង្វៀនឈ្មោះហុងអេង តែងតែយករូបថតថ្នាក់ដឹកនាំនៅក្នុងស្ថាប័នក្រសួងព័ត៌មាន មកគម្រាមអ្នកកាសែតទៀតផង។

ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខុសច្បាប់ខាងលើនេះ លោកឈន សុធន បានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា លោកបានទទួលព័ត៌មាននេះរួចហើយ លោកក៌បានបញ្ជាមេប៉ុស៌្តសង្កាត់វិហារលួង អោយទៅត្រួតពិនិត្យមើលសកម្មភាពនេះផងដែរ តែមិនឃើញនោះទេ?។លោកឈន សុធន បានបញ្ជាក់ទៀតថា?អ្នកញៀនល្បែងខាងលលនេះ តែងតែលួចលេងជារឿយៗ ម្តងលេងកន្លែងនេះ ម្តងលេងកន្លែងនោះ?។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់វិហារលួង បានលើកឡើងថា? បើសិនជាលោកឈន សុធន មានឆន្ទះចង់ចាប់ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ពិតប្រាកដមែននោះ? វាមិនពិបាកនោះទេ?ប៉ុន្តែមកពីលោកឈន សុធន ទំនងចាញ់បារមីរបស់មេសង្វៀនឈ្មោះហុងអេង ផងក៌មិនដឹង អញ្ចឹងហើយបានជាលោកឈន សុធន នៅពេលមានគេប្តឹងឬមានសារព័ត៌មានចុះផ្សាយរិះគន់ ពីសង្វៀនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនម្តងៗ គឺលោកឈន សុធន តែងតែអោយកូនចៅរបស់ខ្លួន ជិះម៉ូតូទៅបង្អើលឬបន្លាចក្រុមអ្នកញៀនល្បែងខាងលើនេះតែប៉ុណ្ណោះ។








No comments:

Post a Comment

Pages