ពិតជាមិនធម្មតាមែន អនុប្រធានភូមិម្នាក់នៅស្រុកពាមរក៍ សំឡុតគំរាមកូនស្រីគេ ឱ្យធ្វើជាស្រីស្នេហ៍លួចលាក់ របស់ខ្លួន ជាថ្នូរធ្វើប័ណ្ណក្រីក្រឱ្យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពិតជាមិនធម្មតាមែន អនុប្រធានភូមិម្នាក់នៅស្រុកពាមរក៍ សំឡុតគំរាមកូនស្រីគេ ឱ្យធ្វើជាស្រីស្នេហ៍លួចលាក់ របស់ខ្លួន ជាថ្នូរធ្វើប័ណ្ណក្រីក្រឱ្យ

(ព្រៃវែង)៖ ផ្អើលពេញភូមិ ករណីអនុប្រធានភូមិស្ទឹងស្លូតម្នាក់ អាងខ្នងធំប្រើអំណាច គាបសង្កត់អ្នកក្រទន់ខ្សោយ គំរាមកំហែង ថែមទាំងបៀតបៀនកេរ្តិ៍ខ្មាស លើស្រីម្នាក់ និងក្រុមគ្រួសារពលរដ្ឋស្លូតត្រង់ នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង។គ្រួសាររងគ្រោះដែលមានប្ដីឈ្មោះ សុខ ថុល (អតីតយោធិន)និងប្រពន្ធឈ្មោះ ឌុល ជាវ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ បានទម្លាយប្រាប់ឲ្យដឹង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ ក្រុមគ្រួសារពួកគាត់ និងកូនស្រី បានរងការគំរាមកំហែង ធ្វើបាប យូរឆ្នាំមកហើយ ពីសំណាក់បុគ្គល ស្វាយ សំអុល ជាអនុប្រធានភូមិស្ទឹងស្លូត។ពួកគាត់លើកឡើងទៀតថា៖ កូនស្រីរបស់គាត់ឈ្មោះ សុខ ហ៊ុនណា អាយុ ៣០ឆ្នាំជាស្ត្រីមេម៉ាយកូន១ (ប្តីស្លាប់) ត្រូវបានឈ្មោះ ស្វាយ សំអុល អនុប្រធានភូមិស្ទឹងស្លូត បានបៀតបៀនកេរ្តិ៍ខ្មាស ថែមទាំងគំរាមកំហែងបង្ខំនាងថា៖ បើមិនព្រមធ្វើជាស្រីកំណាន់ចិត្ត ស្រីលួចលាក់របស់ខ្លួនទេ ច្បាស់ជារស់នៅមិនបានសុខឡើយ ។ហើយកុំសង្ឃឹមថា៖ នឹងបានអំណោយពីរដ្ឋសុីឲ្យសោះ ពោលគឺ ប័ណ្ណក្រីក្រក៏មិនធ្វើឲ្យដែរ ទោះបីក្រយ៉ាងណាដោយ..!។ 

 ប្រភពដដែលបញ្ជាក់ថា៖ លុះដល់ពេលពួកខ្លួនទៅសុំធ្វើប័ណ្ណក្រីក្រ ស្រាប់តែលោក ស្វាយ សំអុល មិនព្រមធ្វើឲ្យពួកគាត់ដូចការគំរាមកំហែងប្រាកដមែន ដោយឆ្លើយថា៖ បើចង់បានប័ណ្ណក្រីក្រ គឺទាល់តែដុតផ្ទះចោលសិនទៅ ហើយថែមទាំងស្រែកគំហក ដាក់គាត់ថា កុំសង្ឃឹមទោះដាច់ក្បាលក៏មិនធ្វើឲ្យដែរ..!។គ្រួសាររងគ្រោះបានរៀបរាប់ទាំងទឹកភ្នែក ទៀតថា៖ ពួកគាត់រស់នៅរាល់ថ្ងៃ ក្នុងជីវភាពក្រីក្រលំបាក ខ្វះខាតជាខ្លាំង ក្រោយពីកូនប្រសារប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅ ដោយរស់នៅរកព្រឹកខ្វះល្ងាច ខណៈពួកគាត់ទាំងពីរនាក់ ក៏ចាស់ហើយប្តីគាត់ ក៏ជាមនុស្សពិការ មានជំងឺឈឺរាំរ៉ៃ ធ្វើអ្វីមិនកើត ។ដោយរស់សព្វថ្ងៃអាស្រ័យលើកូនស្រីមេម៉ាយម្នាក់នេះ មិនដែលបានអំណោយអ្វីពីរដ្ឋនឹងគេទេ សូម្បីតែប័ណ្ណក្រីក្រទើបតែថ្មីៗនេះ បានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិស្ទឹងស្លូត ជួយបានខ្លះៗដែរ។

 លោក អ៊ុំ ចាប ប្រធានភូមិស្ទឹងស្លូត បានឲ្យដឹងថា៖ គ្រួសារអ៊ុំស្រី ឌុល ជាវ ពិតជាមានជីវភាពក្រីក្រលំបាក ខ្វះខាតពិតប្រាកដមែន ។ដោយមានប្តីជាអតីតយោធិន ពិការឈឺរាំរ៉ៃ រស់នៅជាមួយកូនស្រីមេម៉ាយកូន១។លោកប្រធានភូមិស្ទឹងស្លូត បានបន្តថា៖ លោក ស្វាយ សំអុល ពិតជាអនុភូមិស្ទឹងស្លូត មែនហើយរឿងដែលបែកធ្លាយនោះ គឺមានយូរមកហើយ ក្រោយមកក៏បានធ្វើការប្រជុំដោះស្រាយនៅស្រុកម្តងដែរ ហើយក៏ស្ងាត់ទៅ ពោលគឺរឿងនេះលោកក៏មិនហ៊ាននិយាយទេ តែបានឮអ្នកភូមិនិយាយជជែកគ្នា ពីមួយទីមួយដែរ បើលោកព័ត៌មានចង់ដឹងចុះមកសួរអ្នកភូមិទៅ។ចំពោះករណីខាងនេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំងទៅលើលោក ស្វាយ សំអុល អនុភូមិស្ទឹងស្លូត ដោយចាត់ទុកថា៖ ជាទង្វើអាក្រក់បំផុត ដែលសង្គមស្អប់ខ្ពើម និងមិនអាចអនុគ្រោះឲ្យបាន។

ទោះជាយ៉ាងណាក៏ដោយលោក ស្វាយ សំអុល អនុប្រធានភូមិស្ទឹងស្លូត មិនអាចសូមការបកស្រាយបំភ្លឺបាននោះទេ? ជុំវិញការចោទប្រកាន់ខាងលើ ។ទោះជាបែបណាក្ដី៖ គ្រួសាររងគ្រោះសូមស្នើរយ៉ាងទទូច ដល់ថ្នាក់ដឹកនាំខេត្តព្រៃវែង ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្លាតវៃនៃកម្ពុជា សូមមេត្តាអន្តរាគម៌ ចាត់វិធានការដុះក្អែលលោក ស្វាយ សំអុល អនុប្រធានភូមិស្ទឹងស្លូត ដើម្បីឱ្យបុគ្គលរូបនេះរាងចាល ប្ដូរឥរិយាបថ ពីការគាបសង្កត់សំឡុត ធ្វើបាបអ្នកទន់ខ្សោយ មកជាមនុស្សដែលមានគុណធម៌ថ្លៃថ្នូរ ជាងនេះទៅទៀត ដើម្បីរក្សាសុវត្ថិភាពដល់គ្រួសាររងគ្រោះដែលកំពុងរស់ដោយការភ័យខ្លាច៕ប្រភពអាណាចក្រនគរភ្នំ









No comments:

Post a Comment

Pages