លោកគុយ ស៊ុន និងបក្ខពួកចំនួន១០នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនបានហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកគុយ ស៊ុន និងបក្ខពួកចំនួន១០នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនបានហើយ


ព្រះសីហនុ៖ លោកគុយ ស៊ុន ដែលល្បីល្បាញថាជាមេក្លោងនៅពីក្រោយខ្នងពលរដ្ឋយ៉ាងអនាធិបតេយ្យក្នុងករីដើរចាប់ដីដែលមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវ ស្ទើគ្រប់ទីកន្លែងនៅក្នុងខេត្តព្រះសីហនុ និងខេត្តជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

ពេលនេះដល់ថ្ងៃអស់លក្ខណ៍ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈមេក្លោងរូបនេះ កំពុងដឹកនាំកម្លាំងអនាធិបតេយ្យមួយក្រុម ទៅបង្កហេតុលើដីសាលក្រមស្ថាពរទំហំ៧១ហិកតា ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកគុយ ស៊ុន ជាមន្ត្រីកងអង្គរក្ស និងបក្ខពួកប្រមាណ១០នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីបក្ខពួកខ្លួនម្នាក់ទៀតឈ្មោះ ញក់ គឹមតុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការនិងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តព្រះសីហនុកាលពីសប្តាហ៏មុន។

សូមបញ្ជាក់ថាករណីឃាត់ខ្លួន លោកគុយស៊ុន នេះផងដែរបានធ្វើអោយមហាជន មានការគាំទ្រខ្លាំង ដោយមហាជន បានសំណូមពរដល់ស្ថាប័នតុលាការ មេត្តាដាក់ទោសទណ្ឌដល់បុគ្គលគុយស៊ុន នឹងបក្សពួកអោយបានខ្លាំងក្លារជាទីបំផុត ដើម្បីកុំអោយជនខិលខូចដ៌ទៃទៀត យកតម្រាបតាម។








No comments:

Post a Comment

Pages