ភ្នំពេញ, កញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួក ពិតជាមានចេតនាទុច្ចរិត ក្នុងការបំផ្លាញសាសនា អក្សរសាស្ត្រខ្មែរ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ យ៉ាងធ្ងន់ធ្ងរ, ទីបំផុត គួរណាស់តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការតាមផ្លូវច្បាប់ មិនមែនអោយរួចខ្លួនត្រឹមសុំទោស និងលុប facebook ចោលប៉ុណ្ណោះឡើយ។ ចំណាត់ការដ៏ទន់ជ្រាយបែបនេះ ទើបមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ អ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រិះគន់លើបញ្ហានេះយ៉ាងខ្លាំង។ ក្នុងនោះថែមទាំងបានរំលឹកឡើងវិញ ពីទង្វើរបស់ឪពុកអ្នកទាំង២ ពាក់ផ្កាយបីលើស្មាក្នុងនាមជានាយនគរបាលជាតិ ពេលដែលសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបការលក់ឡេគ្មានច្បាប់ របស់កូនស្រីខ្លួន គឺស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ពាក់ផ្កាយបី មកតតាំងជាមួយសមត្ថកិច្ច និយាយកាងមុខរបរកូនស្ទើរតែមិនចេះច្បាប់សូម្បីបន្តិច។
ក្នុងនោះ ពេលសមត្ថកិច្ចចាប់ការលក់ឡេអត់ច្បាប់ បែរជាលោកផ្កាយ៣ រូបនេះ លើកហេតុផលថា, លិខិតស្នាមកំពុងដាក់សុំគេហើយ ប៉ុន្តែមិនទាន់ធ្លាក់មកដល់ ក៏មិនលក់មុនសិនទៅ ហើយថាករណីនេះមិនខុសច្បាប់ទេ។នៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខតំណាងអយ្យការ លោកផ្កាយ៣ និយាយបែបនេះ តើសមជាសមត្ថកិច្ចដែលមានបុណ្យស័ក្តិដែរឬទេ?។សូមបញ្ជាក់ថា, រឿងជាន់ឈ្លីសាសនា បំផ្លាញវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ទីបំផុត អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលប់ និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់ , រួចឱ្យចប់ត្រឹមហ្នឹង។ ដែលជាវិធានបទមួយ មិនអាចឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅទទួលយកបាន ពីចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បែបនោះ។
សូមរំលឹកថា,នៅ ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១នេះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួកបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ បន្ទាប់ពីពួកគេរងការរិះគន់មិនសំច្ចៃមាត់ពីគ្រប់មជ្ឈដ្ឋាន ជុំវិញរឿងរ៉ាវដ៏ផលិតវិដេអូថតសម្តែង ទុំទាវ២០២១ ខុសទៅនឹងក្រមសីលធម៌នោះ។ ក្រោយជំនួបជាង២ម៉ោងនៅក្រសួង អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលប់ និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់ រួមទាំងមានការសន្យាលើចំណុចមួយចំនួនទៀត។យោងតាមកិច្ចសន្យាដែលក្រុមសម្តែងទាំង៨នាក់បានសម្តែង និងផលិតវីដេអូនេះរួមគ្នានោះបានផ្តិតមេដៃបានសន្យាចំនួន៨ចំណុចមានដូចជាទី១មិនប្រព្រឹត្តសកម្មភាព ឥតរិយាបទ និងពាក្យសម្តីនាំឲ្យប៉ះពាល់ដល់ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ។
ទី២ មិនបង្ហាញភាពសិចស៊ីបែបអនាចារក្នុងបណ្តាញសង្គម។ទី៣ នឹងប្រើប្រាស់ចំណេះជំនាញដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ។ទី៤យល់ព្រមប្រគល់Page Account Facebook Tik Tok ដែលជាកម្មសិទ្ធរបស់ខ្លួនឲ្យទៅក្រសួងដើម្បីលប់ចោល និងគ្រប់គ្រងទី៥ មិនទាញយកទិន្នន័យ ក្នុង Page Account ដែលបានប្រគល់ជូនក្រសួងទាំងនោះមកប្រើឡើងវិញឡើយ។ទី៦ សន្យាសហការជាមួយម្ចាស់គណនីយ Page Account ដែលជួលពីមិត្តភ័ក្កិឲ្យទៅសមត្ថកិច្ចលុបចោល។
ទី៧ ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន។ទី៨ ប្រសិនបើនៅតែប្រព្រឹត្តិឥរិយាបទ ពាក្យសម្តី ភាពសិចស៊ីបែបអនាចារបណ្តាលឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។គួរបញ្ជាក់ដែរថា ផ្ទុះរងសំពងដោយការរិះគន់រឿងបញ្ចេញវីដេអូនៃការផលិតរឿងទុំទាវ២០២១ ដែលដឹកនាំដោយក្រុមអ្នកលក់ឡេ អាជី ក្រោយពីវីដេអូនេះត្រូវបានបញ្ចេញលើគណនីហ្វេសប៊ុករបស់កញ្ញាអាជីកាលពីរាត្រីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២១ ដែលវីដេអូនេះត្រូវបានមហាជនលើកឡើងថាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃពុទ្ធសាសនាដែលជាសាសនាររបស់រដ្ឋ តម្លៃអក្សរសិល្ប៍ជាតិ តម្លៃសិល្បៈវប្បធម៌នោះ។
ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យអ្នកទាំងអស់ខាងលើ រួចខ្លួនត្រឹមសុំទោស ៨ចំណុច ហើយមិនបន្តនីតិវិធីក្នុងរឿងព្រហ្មទណ្ឌ បានធ្វើឲ្យមហាជនពីប្រជាពលរដ្ឋទូទៅបន្តធ្វើការរិះគន់យ៉ាងខ្លាំងពីចំណាត់ការរបស់ក្រសួងដែលមានលក្ខណៈទន់ជ្រាយបំផុត។ ក្នុងនោះផ្ទុះការគាំទ្រ! ក្មួយប្រុសសម្ដេច ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើឲ្យចាត់វិធានការផ្លូវច្បាប់លើក្រុម “ទុំទាវ ២០២១” មិនមែនបញ្ចប់ត្រឹមសុំជំនួសនោះឡើយ។មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, ការទទួលស្គាល់កំហុស និងការសុំទោសជាសាធារណៈដោយមានភ្ជាប់នូវកិច្ចសន្យាជាមួយក្រសួងវប្បធម៌របស់ម្ចាស់រឿង “ទុំទាវឆ្នាំ២០២១” បានបញ្ចប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ។
ប៉ុន្តែរឿងរ៉ាវនេះ អាចនឹងមិនបញ្ចប់ត្រឹមនេះទេ ក្រោយពីផ្ទុះការរិះគន់លើចំណាត់ការនេះជាច្រើននៅលើបណ្ដាញសង្គម ដែលក្នុងនោះក៏មានលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលជាក្មួយប្រុសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានឈ្មោះថា “HC ហ៊ុន ជា ដើម្បីខ្មែរ” កាលពីរាត្រីថ្ងៃ១១ ខែកុម្ភៈថា “រឿងទុំទាវ២០២១ ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គល ដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា…”។
សូមបញ្ជាក់ទៀតថា, សំណេររបស់លោកនេះ បានទទួលការគាំទ្រយ៉ាងច្រើន ពោលគឺមានអ្នកចែករំលែកបន្តប្រមាណ ៨ពាន់ដងឯណោះ និងចាត់ទុកថា លោកឧត្តមសេនីយ៍ឯក ហ៊ុនជា មានមនសិការជាតិខ្ពស់ ក្នុងការជួលលើកស្ទួយសាសនា និងអក្សរសាស្រ្ត ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរ។ក្នុងករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរធ្វើការពិចារណាឡើងវិញ តើត្រឹមត្រូវដែលឬទេ បើករណីសម្ដែងនោះ ត្រូវបានគេចែកចាយពេញផ្ទៃប្រទេស ដោយសារតែគំនិតទុច្ចរិត ស្នាដៃរបស់អ្នកខាងលើនោះ ? និយាយរួមទៅឪពុកពាក់ផ្កាយ ចរិតយ៉ាប់ បានកូន ក្លាយទៅជាឆ្នាំងណាគ្របហ្នឹង អត់យល់អំពីច្បាប់ សីលធម៌សង្គម សូម្បីអ្វីបន្តិច សោះ ៕

No comments:
Post a Comment