សម័យនេះជាសម័យ Facebook ព័ត៌មានលឿនណាស់ មន្ត្រីឆ្មើងឆ្មៃ សូមកុំគិតថាលាក់ជិត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម័យនេះជាសម័យ Facebook ព័ត៌មានលឿនណាស់ មន្ត្រីឆ្មើងឆ្មៃ សូមកុំគិតថាលាក់ជិត


ភ្នំពេញ៖ រឿងគយចល័តតំបន់៥ ចាប់ឡានយោធិន ឈានដល់គ្នាតូចចិត្តចងក សម្លាប់ខ្លួន បានក្លាយជាវិធានបទមួយ ធ្វើអោយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លើកឡើងពី វីរ:ភាពកងទ័ព ប្រឹងបម្រើជាតិ តែមានករណីតិចតួចសោះ ហេតុអីក៏គយចល័តគ្មានកត្តាយោគយល់ ឈានដល់ធោធិនម្នាក់ ត្រូវបានបាត់បង់ជីវិត !។ភាពពើងទ្រូង របស់មន្រ្តីមួយចំនួន ធ្វើអោយប្រជាពលរដ្ឋ ខឹងគោ វាយរទេះ គឺសម្ដេចលោកមិនទុកទេ ត្រូវតែធ្វើការវះកាត់..។លេីកនេះមហាជនរង់ចាំមេីល​ថា​ តេី​ការឈឺចាប់របស់​មន្ត្រី​យោធា​ការពារ​ព្រំដែន​រហូតដល់​ថ្នាក់​ចងកសម្លាប់ខ្លួន​ អាចធ្វើ​អោយមានការផ្លាស់ប្ដូរ​ មេគយចល័ត​ ឈួន​ សោភា​ ឬ​ អោយនៅដដែល​ ឬ​ តម្លេីងអោយធ្វេីធំជាងមុន​ ?។

សូមបញ្ជាក់ផងដែរថា ឡានកញ្ចាស់ដែលលោកគយចាប់ គឺជាឡានដែល បានបម្រើអង្គភាពយ៉ាងសកម្មកន្លងទៅនេះ ពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយទឹកជំនន់ ឡាននេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ…។ក្នុងករណីនេះដែរ លោកឧកញ៉ា ប៉ោ សំអឿន រួមទាំង លោកឧកញ៉ា សំ ប៊ន និង ឧកញ៉ា ប៉ាប៉ា សុខវិជ័យ ដោយមេីលឃេីញពីការលំបាកគ្រួសារនៃសព​ បានចូលរួមរំលែកទុក្ខដល់សពយោធិន ឈ្មោះ នាង រិទ្ធិឆ័យ អាយុ ៣៣ឆ្នាំ ដែលបានចងកសម្លាប់ខ្លួនកាលពី​ថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ​២០២១ កន្លងទៅ​ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ​ វេលាម៉ោង ៣ទាបភ្លឺ ដោយសារតែគិតខ្លីបន្ទាប់ពីលោកគយចល័តតំបន់៥​ លោក​ ឈួន​ សោភា​ ចាប់ឡានបម្រេីការងារក្នុងអង្គភាពមិនព្រមលែង​ ។

ថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពចំនួន ១០.០០០.០០០ រៀល”​ ដប់លានរៀល​ “​ ។ដោយឡែកលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី 5 និងជានាយសេនាធិការ បានសំណេរលើ facebook បានសំដែងការសោកស្តាយបាត់បង់ជីវិតយោធាការពារព្រំដែនទិសខេត្តបន្ទាយមានជ័យវ័យក្មេងម្នាក់ករណីធ្វេីអត្តឃាតខ្លួនឯងដែលគេដាក់ការសង្ស័យការស្លាប់នោះដោយសារតូចចិត្តរឿងគយចល័តកូនចៅរបស់លោក​ ឈួន​ សុភា​ មេគយចល័តប្រចាំទិសខេត្តបន្ទាយមានជ័យចាប់រថយន្តធ្លាប់ជិះបំរេីអង្គភាព​ការពារព្រំដែន ថាជារថយន្តគេចពន្ធ។ ក្រោយពីរថយន្តនោះទេីបដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ហេីយបានទៅខ្ចីលុយគេដោះស្រាយរួចហេីយខណ:បេីករថយន្តមកអង្គភាពវិញក៏ត្រូវគយចល័តចាប់រថយន្តនោះថែមទៀត។ ទោះបីយ៉ាងណាគេមិនអាចទាន់ឃេីញការបកស្រាយពីលោក​ ឈួន​ សោភា​ នៅឡេីយនោះទេជុំវិញបញ្ហានេះ! (នេះជាខ្លឹមសារទាំងស្រុងរបស់លោកឧត្តមសេនីយ៍សេង​ ធារិន)៕

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់មានប្រសាសន៍ថា, បេះដូងកងទ័ពមានចំពោះប្រជាជនកម្ពុជា ក្នុងគ្រាមានអាសន្ន។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែលើកទឹកចិត្តដល់កងទ័ព ដោយថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេច និងចងចាំជានិច្ចនូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ចំពោះបុព្វហេតុការពារជាតិ និងប្រជាជនក្នុងគ្រាមានអាសន្នជួបគ្រោះទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀត។ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារទាំងអស់ជាប់ជាប្រចាំ ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ រួមទាំងរបបហូបចុក ស្នាក់នៅ និងការហ្វឹកហ្វឺនរបស់កងកម្លាំង ដើម្បីលើកកម្ពស់ និងពង្រឹងចំណេះដឹង ជំនាញ សមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែមាំមួនខ្លាំងក្លាឡើង នៅក្នុងបុព្វហេតុការពារជាតិ និងអធិបតេយ្យជាតិឱ្យគង់វង្សមិនឱ្យបាត់បង់ឡើយ៕

No comments:

Post a Comment

Pages