ភ្នំពេញ៖ឯកឧត្តមដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា?។ ករណីទំនាស់ដីផ្លូវចូលទៅកាន់ផ្ទះមីង អ៊ិត សៀក អាយុ៦២ឆ្នាំ ជាមួយអ្នកជិតខាងមួយគ្រួសារដ៏រាំរ៉ៃដែលមានរយៈពេលជាង១០ឆ្នាំមកនេះ(ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល) ដែលតុលាការកំពូលបានកាត់ក្តីអោយមីង អ៊ិត សៀក ឈ្នះក៏ដោយ ក៏ប៉ុន្តែអាជ្ញាសាលាបានចុះអនុវត្តន៍៤ដងមកហើយ ក៏ប៉ុន្តែមិនបានសម្រេច (?- លើកទី៤កាលពីថ្ងៃទី ៥កុម្ភៈ ២០២១)។
ចុងក្រោយ គឺអាជ្ញាសាលាបានសម្របសម្រួលភាគីទាំងពីរ ហេីយបានសុំអោយភាគីឈ្នះក្តីមីង អ៊ិត សៀក ផ្តិតមេដៃសន្យាបង់លុយចំនួន $4,000 ដុល្លារ ទៅអោយភាគីចាញ់ក្តី ដើម្បីអនុវត្តន៍បើកផ្លូវដេីម្បីបញ្ចប់រឿង។ ដោយសារមីង អ៊ិត សៀក ក្រីក្រ មានមុខរបរជាអ្នកលក់នំប៉័ង និងតៅហ៊ូទឹកសណ្តែក ពុំមានថវិកាគ្រប់ដេីម្បីបង់ទៅអោយភាគីចាញ់ក្តី ទើបខ្ញុំសម្រេចចិត្តសុំជំនួយពីបងប្អូនដេីម្បីជួយដល់គាត់។ អរគុណខ្លាំងណាស់ចំពោះទឹកចិត្តបងប្អូន “ខ្មែរជួយខ្មែរ”។ ខ្ញុំបានទទួលថវិកា $4,000 ហើយបានប្រគល់ជូនទៅមីង អ៊ិត សៀក កាលពីថ្ងៃទី ១ កុម្ភៈ រួចហើយ។ បើលោកអាជ្ញាសាលាអនុវត្តន៍លើកទី ៥នេះដោយមិនចាំបាច់ចំណាយថវិកា នោះប្រាក់ $4,000 នេះនឹងក្លាយជាដើមទុនទុកសម្រាប់រកស៊ីចិញ្ចឹមក្រពះរបស់មីង អ៊ិត សៀក ដែលជាភាគីឈ្នះក្តីពីតុលាការកំពូល។
ខ្ញុំក៏មានជំនឿដែរថា ភាគីម្ខាងទៀត (ជាម្ចាស់ដីដែលបានលក់អោយមីង អ៊ិត សៀក ដែលកំពុងរស់នៅជាប់របងផ្ទះនឹងគ្នា) មិនតវ៉ាបំពានច្បាប់តទៅទៀតទេ ជាពិសេសទៀតនោះ ខ្ញុំមានជំនឿយ៉ាងមុតមាំលើសមត្ថភាពអាជ្ញាសាលាដែលនឹងចុះមកអនុវត្តជាលើកទី៥ នៅក្នុងសប្តាហ៍ក្រោយនេះ។ខ្ញុំបាននិយាយលួងលោម មីង អ៊ិត សៀក និងក្រុមគ្រួសារកុំអោយយំតូចចិត្ត ប៉ុន្តែបានប្រាប់គាត់ថា ពេលនេះមីងមានប្រាក់គ្រប់ចំនួន $4,000 ក្នុងដៃហេីយសម្រាប់ចំណាយទៅអោយភាគីអ្នកចាញ់ក្តី ហើយ សង្ឃឹមថាមីងនឹងមានផ្លូវចេញពីផ្ទះមកថ្នល់ក្នុងពេលដ៏ខ្លីនេះជាមិនខាន៕យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment