(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ បានធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក ៧នាក់។ដែលបានធ្វើសកម្មភាពតម្រូវឱ្យនារីម្នាក់បក់ដៃហៅជនរងគ្រោះឱ្យឈប់ម៉ូតូ រួចព្រួតគ្នាវាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ហើយគេចខ្លួនរយៈពេល២ថ្ងៃ ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២ ខែមិនាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលផ្លូវលំភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះស្រី អន អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ។
ទី២ ឈ្មោះបុិល ឡែន អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ។ ទី៣ ឈ្មោះឈីម កេត អាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។រីឯជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណេីតនៅស្រុកទ្រាំង ខេត្តតាកែវ។ គួបញ្ជាក់ថា៖ កាលវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលចូលថ្ងៃទី១ ខែ មិនា ឆ្នាំ ២០២១ ជនរងគ្រោះបានជិៈម៉ូតូម៉ាកHONDA BEATពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1HN-8376 ។
ចេញពីផឹកសុីជាមួយមិត្តភ័ក្រ្តគោលបំណងត្រលប់ទៅផ្ទះ តែពេលជិៈមកដល់ចំណុចជិតក្លឹបសេះមាស តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ក៏មាននារីវ័យក្មេងម្នាក់បក់ដៃហៅពេលនោះជនរងគ្រោះក៏បានឈប់ហើយចៃដន្យមានមិត្តភ័ក្រ្តទូរស័ព្ទមកផង។ ក៏ឈប់ម៉ូតូមិនទាន់បានលើកនិយាយផងស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិៈម៉ូតូម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខ។មកពីក្រោយប្រដាប់ដោយដាវកាំបិត កាប់ប្រហាចំក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលហូរឈាមទើបប្ដឹងសមត្ថកិច្ច ។
ក្រោយកើតហេតុនិងទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖ ប្រទះឃើញបុរសម្នាក់ដួលសន្លប់។ករណីមានជនសង្ស័យវាយប្លន់យកម៉ូតូ ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ។ក៏មានរថយន្តសង្រ្គោះគ្លីនិកឯកជនដឹកយកទៅព្យាបាលដោយជនរងគ្រោះរបួសធ្ងន់មិនទាន់សួរនាំ។ លុះព្រឹកថ្ងៃទី១ខែ ឆ្នាំដដែលជនរងគ្រោះនិងក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣។ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវរកចាប់ជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូអ្នករងគ្រោះ ។ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣។
ធ្វេីការស្រាវជ្រាវក្ដាប់មុខសញ្ញាបាន ឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៣នាក់នៅក្នុងបន្ទប់ជួលនាកន្លែងខាងលើ។ចំណែកបក្ខពួក៤នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួក៤នាក់ ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់៕
No comments:
Post a Comment