បញ្ជូនខ្លួនបុរសម្នាក់ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទបន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បញ្ជូនខ្លួនបុរសម្នាក់ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទបន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈ

 


បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់បន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈដើរឆបោកគេ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួននៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បញ្ជូនខ្លួនទៅស្នងការស្រាវជ្រាវ ព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធានការបន្ត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងអនុវត្តដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះអាជ្ញារង នៃអយ្យការអមតុលាការយោធា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្ត ឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ព្រមទាំងឆបោកនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ជនសង្ស័យមានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស  អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។

លោក វរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងផងដែរថា៖ ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានបន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈដើរឆបោកកន្លងមកពិតប្រាកដមែន​ បន្ទាប់ពីបានចម្លើយសារភាពទង្វើរបស់ខ្លួន កម្លាំងអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់ការបន្តតាមនីតិវិធីច្បាប់៕

    

No comments:

Post a Comment

Pages