ពោធិ៍សាត់៖ រឿងអាស្រូវមួយត្រូវបានបែកធ្លាយកាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ ដោយឪពុករំលោភសេពសន្ធវ:លើកូនស្រីបង្កើតអាយុ១០ឆ្នាំម្នាក់រហូតដល់បានសម្រេចករណីនេះកើតឡើងកាលពីវាលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចវាលស្រែខាងជើងផ្ទះជនរងគ្រោះប្រមាណជា ២០០ម៉ែត្រ(ក្នុងគម្ពោតព្រៃល្ពាក់)ស្ថិតនៅភូមិស្វាយសឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះអច សរភេទស្រីអាយុ១០ឆ្នាំជនជាតិខ្មែរមុខរបរសិស្សស្នាក់នៅភូមិស្វាយសឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់។ត្រូវជាកូនបង្កើតរបស់ជនសង្ស័យឈ្មោះឡូតរដ្ឋា(ហៅសៅ) ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្វាយសឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់។
តាមការរៀបរាប់របស់ឈ្មោះរឿនអៀងសំអាត អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្វាយសឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់បានប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់បានមើលឃើញឈាមចេញតាមទ្វារមាសប្រឡាក់សំពត់កូនស្រីខ្លួនគាត់ក៍សួរកូនស្រីរបស់គាត់ ឈ្មោះអ សចរមានរឿងអីកូនបានជាហូរឈាមតាមទ្វារមាសច្រើនម្លេះនៅពេលនោះវាមិនព្រមឆ្លើយអ្វីទាំងអស់ដោយសាខ្លាចឪពុកខ្លួនធ្វើបាប គាត់ក៍លែងសួរនាំទៅ។
មួយសន្ទុះក្រោយមកខ្លួនគាត់បានលួងលោមកូនស្រីសួរទៀតថាអ្នកណាធ្វើបាបកូនខណ:នោះវាឆ្លើយថាប៉ាវាបានចាប់រំលោភវានៅវាលស្រែក្រោយផ្ទះ(នៅគុម្ពោតព្រៃល្ពាក់) ឮកូនឆ្លើយប្រាប់បែបនេះខ្លួនគាត់ធ្លាក់ថ្លើមក្តុកនឹកស្មានមិនដល់ថាវាមានរឿងអាស្រូវនេះកើតឡើងរួចក៏ទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សាតែម្តងទៅ។គួរំលឹកផងដែរថាគាត់ជាម្តាយកុមាររងគ្រោះសង្ស័យយូរហើយចាប់តាំងពីគាត់ឆ្លងទន្លេបានកូនតូច១ទៀតតាំងពីពេលនោះមកប្តីរបស់គាត់មានចរឹកប្លែងៗខុសពីធម្មតារហូតមកដល់ថ្ងៃកើតហេតុទើបដឹងថារឿងអាស្រូវនេះកើតឡើងនៅចំពោះខ្លួន។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរនាថ្ងៃទី០១ខែមិនាឆ្នាំ២០២១នៅវេលាម៉ោង១៨និង២៣នាទី ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី២ម្សិលមិញដើម្បីចាត់ការបន្ត ៕
No comments:
Post a Comment