តើក្រុមឧក្រិដ្ឋជន ទាំង ៤ នាក់ដែលរៀបគម្រោងប្លន់នៅក្នុងបុរីអង្គរភ្នំពេញ ជា​នរណា​? - គេហទំព័រសាន់ដេ ធីវីអនឡាញ

គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • ព័ត៌មានសេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • ទេសចរណ៍
    • ព័ត៌មានវិទ្យា
    • សុខភាពនិងសម្រស់
    • ជីវិត្តកំសាន្ត
  • Breaking

    Home Unlabelled

    តើក្រុមឧក្រិដ្ឋជន ទាំង ៤ នាក់ដែលរៀបគម្រោងប្លន់នៅក្នុងបុរីអង្គរភ្នំពេញ ជា​នរណា​?

    March 02, 2021

     ភ្នំពេញ៖ករណី​ក្រុម​ឧក្រិដ្ឋជន ចូល​ជំរិត និង​ប្លន់​សម្លាប់ មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ត្រូវបាន​កម្លាំង កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិ​ការបង្ក្រាប បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន ចំនួន ៤ នាក់ បាន​ស្លាប់ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ គឺ​បានធ្វើ​ឲ្យ​កក្រើក នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​ឧក្រិដ្ឋជន បាន​បាញ់ប្រហារ លើ​កម្លាំង​អាវុធហត្ថ ទើប​អាវុធហត្ថ បាញ់​តប ត​។​

    ​មជ្ឈដ្ឋាន​ទូទៅ បានលើកឡើង​ផ្សេងៗ​គ្នា ដោយ​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ អំពី​សមាសភាព នៃ​ក្រុម​ឧក្រិដ្ឋជន និង​ខ្លះទៀត ចង់ដឹង​អំពី សមាសភាព និង​អត្តសញ្ញាណ នៃ​ក្រុម​ឧក្រិដ្ឋជន ហេតុអ្វី​បានជា​រៀបចំ គម្រោង​ចូល​ជំរិត និង​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ កូន និង​ឈ្នួល នៅក្នុង​ផ្ទះ (​មិន​សម្រេច​)? ។​

    ​
    ១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ ២២​ឆ្នាំ ជា​មេខ្លោង ធ្លាប់​ធ្វើជា​អ្នក​បើកឡាន ឲ្យ​ម្ចាស់ផ្ទះ ដែល​អ្នកលេង​បណ្តាញ​សង្គម អះអាងថា ជា​មន្ត្រី​យោធា នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​។ ប៉ុន្តែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស បាន​បដិសេធថា ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ មិនមាន​ឈ្មោះ នៅក្នុង​បញ្ជី​បញ្ជាការដ្ឋាន អង្គរក្ស​នោះទេ​។​២. ឈ្មោះ ម៉ូ​វ ផានិត អាយុ ២៣ ឆ្នាំ មុខរបរ ជាង​ឡាន ស្នាក់នៅ​ផ្ទះជួល នៅក្រោយ​វត្ត​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​កង​ពិសី ខេត្ត​កំពង់​ស្ពី​។​៣. ឈ្មោះ រ៉​ន ភា​រុណ អាយុ ២១ ឆ្នាំ នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ៤. ឈ្មោះ រី ពីសី អាយុ ៣០ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១២៨ ផ្លូវលំ ភូមិ​ព្រែ​ករង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

    ​សាកសព​ឧក្រិដ្ឋជន ទាំង ៤ នាក់ ខាងលើនេះ ត្រូវបាន​ដឹកយក​ទៅ​តម្កល់ នៅក្នុង​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួល​។ ក្នុងចំណោម​សព​ទាំង ៤ នាក់ គឺមាន​តែ​សព​ឧក្រិដ្ឋជន​ម្នាក់ តែប៉ុណ្ណោះ ដែលមាន​ឈ្មោះ រី ពិសី ហៅ លុច អាយុ ៣០ ឆ្នាំ ត្រូវបាន​គ្រួសារ សាច់ញាតិ និង​ប្រពន្ធ មក​រៀបចំ​ពិធី​បូជា តាម​ប្រពៃណី​។​

    ​សូមជម្រាបថា កាលពី​វេលា​ម៉ោង ១១ ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន ៤ នាក់ បាន​ចូល​ជំរិត និង​ប្លន់​សម្លាប់ មិនបាន​សម្រេច ក្នុង​បុរី​អង្គរ ភ្នំពេញ ហើយ​ប៉ះគ្នា​ជាមួយ សមត្ថកិច្ច​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទាល់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន ទាំង ៤ នាក់ ស្លាប់​នៅនឹងកន្លែង គឺ​បាន​រៀប​ផែនការ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​

    ​អ្នកផ្តើមគំនិត ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់​ធ្វើជា​អ្នក​បើកឡាន ឲ្យ​ម្ចាស់ផ្ទះ ហើយក៏​បាន​ឈប់​មួយរយៈ បន្ទាប់មក ក៏​សុំ​ម្ចាស់ផ្ទះ​ចូលធ្វើការ​វិញ តែ​ម្ចាស់ផ្ទះ មិន​ព្រម​ឆ្លើយតប រូបគេ ក៏បាន​រៀបចំ​ផែនការ ចូលចាប់​ជំរិត និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួកវា ប្រមូលគ្នា​មិនទាន់​ជុំ និង​រក​អាវុធ មិនទាន់​គ្រប់ ក៏បាន​លើក​គម្រោង ទៅ​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​ដោយនៅ​ថ្ងៃទី​២៦ នេះ ជុំគ្នា រសៀល​ពេក មិនអាច​អនុវត្ត​ផែនការ​ទាន់ ពួកវា​ក៏​លើក​គម្រោង ទៅ​ថ្ងៃទី ២៧ វិញ តែ​ដោយ​ថ្ងៃទី​២៧ នេះ ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ ដក​លុយ​មិនទាន់ ទើប​ពួកវា លើក​មក​ថ្ងៃ​ចន្ទ​ទី​១ ខែមីនា នេះ​តែម្តង​។

    ​តាម​ផែនការ ដែល​វា​ដាក់ចេញ ដំបូង គឺ​ប្រមូល​គ្នីគ្នា ចូលទៅ​ក្នុងផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ ឲ្យ​សរសេរ​សែក នូវ​សាច់ប្រាក់ ១​លាន​ដុល្លារ បន្ទាប់មក នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់ ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ ចាំ​ឆ្លើយ​ទូរស័ព្ទ ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវា ដក​លុយ​ចុះ​។ ផែនការ​បន្ទាប់ ក្រោយពី​ដក​លុយ​បាន ពួកវា​នឹង​សម្លាប់​ម្ចាស់ផ្ទះ ទាំង​២​នាក់ ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ ៦ នាក់ និង​អ្នកបម្រើ ២ នាក់ សរុប ១០ នាក់ ប្លន់​យកលុយ និង​គ្រឿងអលង្ការ ដែលមាន​ក្នុង​ទូដែក​ទាំងអស់ បន្ទាប់មក វេច​ខ្ចប់​សាកសព ដាក់ចូល​ឡាន​ម្ចាស់ផ្ទះ ២ គ្រឿង ហើយ​បើក​យក​សព ទៅ​បោះចោល នៅ​ពេជ្រនិល​។

     រីឯ​អ្នក​ចូល​ធនាគារ ដក​លុយ ត្រូវ​គេចខ្លួន ទៅ​ប្រទេស​ថៃ ឯ​អ្នកដទៃ គឺ​មិនបាច់​រត់​ទៅណា​ទេ​។ គម្រោង​របស់​មេខ្លោង ក្រោយពេល​ប្លន់ បានសម្រេច នឹង​ទិញ​ឡាន Lexus Kuro 570 មួយគ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។ តែ​ផែនការ​នេះ ត្រូវបាន​ធ្លាយ​ចេញមក​ដល់ សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ក៏បាន​រៀប​ផែនការ​រងចាំ ពួកវា​ចូល​អន្ទាក់​វិញ​’​អស់​រយៈពេល ៤ ថ្ងៃ មកហើយ​។​

    ​រហូតដល់​វេលា​ម៉ោង ១១ ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង ៤ នាក់ បាន​ចូលមក​ប្លន់ តាម​ផែនការ​មែន ក៏​ប៉ះគ្នា​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន ទាំង ៤ នាក់ ស្លាប់​នៅនឹងកន្លែង​។​ក្រោយពេល​ប្រតិបត្តិការ បានបញ្ចប់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០ លាន​រៀល លើកទឹកចិត្ត ដល់​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេសកម្ម ដោយ​ជោគជ័យ ជួយសង្គ្រោះ​ម្ចាស់ផ្ទះ មាន​សុវត្ថិភាព​គ្រប់គ្នា​៕




















    Share This
    Author Image

    About Sundaytvonline.com

    at March 02, 2021
    Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest

    No comments:

    Post a Comment

    Newer Post Older Post Home
    Subscribe to: Post Comments (Atom)

    Socialize

    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000

    ព័ត៌មានទូទៅប្រចាំថ្ងៃ

    ព័ត៌មានជាតិ

    ព័ត៌មានអន្តរជាតិ

    សេដ្ឋកិច្ច

    សន្តិសុខសង្គម

    ទេសចរណ៍

    ព័ត៌មានកីឡា

    សុខភាពនិងសម្រស់

    Pages

    • Home

    Send Quick Message

    Name

    Email *

    Message *

    k
    រក្សាសិទ្ធិ: © 2022 គេហទំព័រសាន់ដេ ធីវីអនឡាញ -រក្សាសិទ្ទិគ្រប់យ៉ាង - រចនាដោយ: WEBSITE
    ចាងហ្វាងការផ្សាយ លោកស៊ាង ប៊ុនសុង អាស័យដ្ឋាន ទីស្នាក់ការកណ្តាល ផ្លូវ០៣c ផ្ទះ២៥៤c ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ Tel: 060842222 – 093843333
    |