មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងរត់គេចខ្លួន ខណៈកូនដៃម្នាក់ត្រូវPMចាប់បាន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងរត់គេចខ្លួន ខណៈកូនដៃម្នាក់ត្រូវPMចាប់បាន

(ព្រៃវែង)៖ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រៃវែងម្នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋានក្រុងព្រៃវែង ឥឡូវកំពុងរត់គេចខ្លួន។បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែងបញ្ឆោតចាប់បានកូនដៃម្នាក់ ដែលជាដៃជើងលក់ថ្នាំញៀនឱ្យរូបគេ។សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ ជនត្រូវចោទជាប៉ូលិសរូបនោះឈ្មោះ ធឿន ចាន់រ៉ាវី ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (រត់គេចខ្លួន)។

មុខរបរជាមន្ត្រីនគរបាល ឋាន្តរស័ក្ដិអនុសេនីយ៍ឯក បម្រើការងារនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តព្រៃវែង បច្ចុប្បន្ន៖ តម្រូវឱ្យធ្វើការនៅការិយល័យកងអន្តរាគមន៍តម្រួតបទបញ្ជា។ជាប់ចោទពីបទ៖«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន»។

រីឯជនត្រូវចោទម្នាក់ទៀតឈ្មោះ ស៊ិន សំណាង (ហៅប្រុក) ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិ០២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង(នៅក្នុងឃុំ)។ជាប់ចោទពីបទ៖ «ប្រើប្រាស់ដោយខុសច្បាន់នូវសារធាតុញៀន តាមមាត្រា៤៥ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន»។ប្រភពដដែលបានឱ្យដឹងទៀតថា៖ កាលពីថ្ងៃទី២០.០២.២០២១សមត្ថកិច្ចPMខេត្តព្រៃវែង បានបញ្ឆោតធ្វើជាធ្នាក់ទៅទិញថ្នាំញៀនពីឈ្មោះ ស៊ិន សំណាង ដែលជាអ្នកជួញដូរថ្នាំញៀន។

លុះដល់ថ្ងៃទី២១.០២.២០២១ ទើបឈានដល់ការឃាត់ខ្លួនឈ្មោះ ស៊ិន សំណាង នៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ក្រោយឃាត់ខ្លួនឈ្មោះ ស៊ិន សំណាង បានសារភាពថា៖ ខ្លួនលក់ថ្នាំឱ្យឈ្មោះ ធឿន ចាន់រ៉ាវី គឺ១កញ្ចប់តម្លៃ៤០.០០០៛។បន្ទាប់ពីកូនដៃឈ្មោះ ស៊ិន សំណាង ត្រូវPMចាប់ ហើយរូបគេនឹងឆ្លើយពាក់ព័ន្ធមកលើខ្លួន! ស្រាប់តែឈ្មោះ ធឿន ចាន់រ៉ាវី ហាក់ដឹងខ្លួនបានរត់គេចបាត់តែម្ដង។ បច្ចុប្បន្ន៖ ជនត្រូវចោទឈ្មោះ ស៊ិន សំណាង កំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។ រីឯជនត្រូវចោទឈ្មោះ ធឿន ចាន់រ៉ាវី កំពុងរត់គេចខ្លួន ។ 

ប៉ុន្តែត្រូវបានលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ធ្វើលិខិត១ច្បាប់ រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាបជាព័ត៌មាននិងចាត់ការតាមនីតិវិធី៕

No comments:

Post a Comment

Pages