ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩

ក្រចេះ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩    អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីសម្រេចលេខ ០២៧/២១ សសរ ស្ដីពីបន្តអនុវត្តវិធានការ រដ្ឋបាលក្នុងការបិទរម្មណីដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើដំណើរពីតំបន់មួយទៅ តំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។

ជាក់ស្ដែង ដើម្បីឲ្យការអនុវត្តវិធានការបន្តមានប្រសិទ្ធភាព កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តតំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អមដំណើរដោយ ស្នងការនគរបាល បញ្ជាការកងរាជអាវុធហត្ថ បញ្ជាការតំបន់ ប្រតិបត្តិការសឹករង អាជ្ញាធរស្រុក បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តទាំង ៣ ចំនុចក្នុងភូមិសាស្ត្រស្រុកស្នួល គឺព្រំប្រទល់ ស្រុកកែវសីមា (មណ្ឌលគីរី) និងព្រំប្រទល់ស្រុកមេម៉ត់ (ត្បូងឃ្មុំ) មានពីរគោលដៅ ។

នៅក្នុងដំណើរនៃការចុះត្រួតពិនិត្យគោលដៅសំខាន់ៗនាព្រឹកនោះដែរ ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៍កោតសរសើរដល់កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើងបំពេញកត្តព្វកិច្ចយ៉ាងសស្រាក់សស្រាំនៅតាមគោលដៅនីមួយៗក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ។

ថ្លែងប្រាប់ភ្នាក់ងារសាព័ត៌មាន គេហទំព័រ​ព័ត៌មាន​ថ្មីពិត នាព្រឹកនោះដែរ ឯកឧត្តម បានបញ្ជាក់ថា ការដែលអញ្ចើញចុះមកថ្ងៃនេះ គឺគោលបំណងសាកសួរសុខទុក្ខ និងនាំយកអំណោយ មកផ្ដល់ជូនកងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនីមួយៗ និងដើម្បីពង្រឹងបន្ថែមទៀតក្នុងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តវិធានការឲ្យមាន ប្រសិទ្ធភាព ។ ឯកឧត្តម ក៏បានជំរុញឲ្យសមត្ថកិច្ចនៅតាមគោលដៅនីមួយៗ ត្រូវរឹត បណ្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីរបស់រដ្ឋបាលខេត្ត ក្រចេះ ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។ 

ទន្ទឹម​នឹង​នោះ លោក សាម ណាល អភិបាលស្រុកស្នួល បានបញ្ជាក់ ជុំវិញករណីការលើកឡើងរបស់ជនអគតិមួយចំនួន ថា ផ្សារស្រុកស្នួលត្រូវបានបិតនោះ នេះគឺជារឿងមិនពិតនោះទេ ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្មណ៍ ប៉ុន្តែត្រូវចូលរួមអនុវត្តនូវវិធាន ៣កុំ និង ៣ការពារ អោយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់គ្នា ។ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានសំណូមពរដល់បណ្ដាកងកម្លាំង ដែលប្រចាំការ គ្រប់គោលដៅទាំងអស់ត្រូវប្រកាន់ខ្ជប់នូវវិន័យ សិលធ៌មថ្លៃថ្នូររបស់កងកម្លាំង ម៉ឹងម៉ាត់អនុវត្តការងារ និងអនុវត្តអោយបានខ្ចប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីការពារពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ 

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង ៣ខាងលើ ឯកឧត្តមអភិបាលរងខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួន របស់រដ្ឋបាលខេត្ត ឧបត្ថម្ភដល់កងកម្លាំង រួមមាន ÷ អង្ករ  អាល់កុល ម៉ាស់ ថវិការចំនួន ៥០ម៉ឺនរៀល ក្នុង១គោលដៅ ។ ក្នុងនោះដែរ សម្រាប់ខេត្តក្រចេះ មានរៀបចំកងកម្លាំងចម្រុះ កំពុងឈរជើងមានចំនួន ៧គោលដៅ ក្នុងស្រុក ៤ គឺស្រុកស្នួល ឆ្លូង សំបូរ និងស្រុកព្រែកប្រសព្វ ៕ 












No comments:

Post a Comment

Pages