ក្មេង​ស្រី​ម្នាក់​បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ​ មើល​រឿង​បណ្តើ​រដាក់​លើ​ទ្រូង​ បណ្តាល​ឲ្យ​ឆក់​ស្លាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្មេង​ស្រី​ម្នាក់​បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ​ មើល​រឿង​បណ្តើ​រដាក់​លើ​ទ្រូង​ បណ្តាល​ឲ្យ​ឆក់​ស្លាប់


​ក្រចេះ​ ៖​ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ ខណៈ​បញ្ចូល​ថ្ម​ទូរស័ព្ទ​បណ្តើរ​ និង​មើល​រឿង​បណ្តើរ​ ដោយសារ​ដាក់​ទូរស័ព្ទ​នៅ​លើ​ដើមទ្រូង​ ។​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២១​ ក្នុងភូមិ​ចុង​កោះ​ សង្កាត់​កោះ​ទ្រង់​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ។​

​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ខេ​ង​ កា​ណា​ អាយុ​១០​ឆ្នាំ​ ។​ ចំណែក​ទូរស័ព្ទ​ដែល​ឆ្លង​ចរន្ត​តាម​រយៈ​ខ្សែ​បញ្ចូល​ថ្ម​ឆក់​នាង​ស្លាប់​ម៉ាក​អាយ​ហ្វូ​ន​៥(iPhone-5)​ ។​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​ សូម​ចៀសវាង​ដាច់ខាត​កុំ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ពេល​កំពុង​បញ្ចូល​ថ្ម​ ព្រោះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​(​ដូច​ជា​ ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆក់​ ឬ​អាច​ក្តៅ​ទូរស័ព្ទ​បណ្តាល​ផ្ទុះ​បាន​)​ ៕

No comments:

Post a Comment

Pages