ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចល ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចល ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

 


ខេត្តកោះកុង ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់។២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព។ 

៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។ ៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ខេត្តកោះកុងជាអ្នកកាន់កាំបិតតាំងតោ។ ៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។

មុខសញ្ញាសង្ស័យខាងលើធ្វើសកម្មភាពបំរុងយកដុំថ្មនិងកាំបិតប្រើអំពើហឹង្សាទៅលើឈ្មោះណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាស័យដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេត្រូវបានកងកម្លាំងយើងទប់ស្កាត់ទាន់ពេលពួកគេរត់គេចខ្លួនទើបតែនៅល្ងាចថ្ងៃទី០៥-មេសាឃាត់ខ្លួនពួកគេបាន។មូលហេតុដោយសារពួកគេទាំង ៥ នាក់ ទៅសុំបារីជក់ពីជនរងគ្រោះ តែជនរងគ្រោះឆ្លើយថាគ្មាន ពួកគេខឹង។ ករណីនេះ កងកម្លាំងយើងកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

No comments:

Post a Comment

Pages