លោកសុធា ពិសិដ្ឋ ដឹកនាំកម្លាំងសមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកសុធា ពិសិដ្ឋ ដឹកនាំកម្លាំងសមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស

កំពង់ចាម៖នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ១៥ និង១០នាទី លោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវស៊ើបអង្កេត កំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនបាន ចំនួន០១នាក់ ឈ្មោះ ខ្លី ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសារសួរ។

សូមបញ្ជាក់ថា៖បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ខ្លី ឡាយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពិតប្រាកដមែន ។ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសាកសួរ សមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាង ដែលជនខាងលើ ឆក់យកបាន ហើយយកទៅលាក់ទុករួមមាន៖។

១.ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាក Oppo រីណូហ្វ័រ ពណ៌ស្វាយ ប្រើប្រាស់ស៊ីមកាតលេខ ០៨៨៦៧ ៥៥០១១ និងលេខ ០៨៦៨៦០១៨៧។២.កូនសោរមួយចំនួន។៣.អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតគ្រីរថយន្ត កាតគ្រីម៉ូតូ និងសម្ភារះមួយចំនួនទៀត បច្ចុប្បន្ន សមត្ថកិច្ច បានចងក្រងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនិតិវិធីច្បាប់។












No comments:

Post a Comment

Pages