សៀមរាប៖កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែមសា ឆ្នាំ២០២១ កំលាំងចំរុះដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប និងកងកំលាំងប៉ូលីសក្រុង បានចុះអនុវត្តដឺកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយឃាត់ទុករថយន្ថមួយគ្រឿងម៉ាក្ស Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិរបស់កូនបំណុលឈ្មោះ ផូ ស៉ីផា ទៅតាមដើមបណ្តឹងឈ្មោះ ទូស សាភឿន (អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស)
កាលពីថ្ងៃទី២៧ ខែវិឆ្ចិកា ឆ្នាំ២០១៨ ជនឆបោកឈ្មោះ ផូ ស៉ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លា ពីឯកឧត្តម ទូស សាភឿន ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដីមួយកន្លែងទំហំ៦៧៨៨ម៉ែតក្រឡា មានលិខិតផ្ទេរសិទ្ឋិកាន់កាប់មិនទាន់ចុះបញ្ជីលេខ ៧៩៨/១៨ សបគ ចុះថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៨ ចេញដោយអភិបាលស្រុកប្រាសាទបាគង។
ក្រោយពីបានលុយ ឈ្មោះផូ ស៉ីផា បានយកលុយទៅស៉ីចាយអស់ ក៏បែកគំនិតយកដីដែលដាក់បញ្ចាំធានានេះ ទៅពុះឡូតិលក់បន្តរអោយអតិថិជនថ្មីអស់ រួចលួចយកទៅធ្វើប្លង់ថ្មី ដោយភូតភរអាជ្ញាធរមេឃុំ និងស្រុកថាបាត់ប្លង់ដើម (យោងលើកំណត់ហេតុរបស់មេភូមិព្រៃគុយ និងមេឃុំអំពិល) ហើយត្រូវបានឯកឧត្តម ទូស សាភឿន (ដើមបណ្តឹង) ប្តឹងចូលតុលាការពីបទរំលោភទំនុកចិត្ត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។
ថ្ងៃទី០៨ មេសា ឆ្នាំ២០២១ ផូ ស៉ីផា ត្រូវបានតុលាការចោទពីបទឆបោក និងរំលោភលើទំនុកចិត្ត និងបង្វែរវត្ថុដាក់ធានា តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៥ញ/២៩១ សម្រេចអោយ ផូ ស៉ីផា ផ្តន្ទាទោសព្រហ្មទណ្ឌ ដាក់ពន្ឋនាគារជាប់ទោស១ឆ្នាំ ពិន័យជាប្រាក់ចំនួន២លានរៀល ពីបទបង្វែរវត្ថុរឹបអូសដាក់ធានា និងបង្គាប់អោយ ផូ ស៉ីផា សងសំណងការខូចខាត៥ម៉ឺនដុល្លា និងសងជំងឺចិត្ត៣០លានរៀល ។
ទំរាំចាប់រឹបអូសរថយន្ថជនល្មើសនេះបាន ផូ ស៉ីផានេះបានប្រើគ្រប់ល្បិចកលគេចវេសពីការចោតប្រកាន់របស់តុលាការ ពូកែក្រលុកនិតិវិធី គេចវេសពីទង្វើរដែលខ្លួនបានធ្វើ ធ្វើអោយច្របូកច្របល់សុំណុំរឿង ទំរាំចៅក្រម និងព្រះរាជអាជ្ញារកខុសត្រូវឃើញ ទោះបីយ៉ាងណាសុំណុំរឿងនេះមានភស្តុតាងពីដើមបណ្តឹងគ្រប់គ្រាន់ មានកំណត់ហេតុច្បាស់លាស់ពីកងរាជអាវុធហត្ថខេត្ត ចំលើយសារភាពពីអាជ្ញាធរមេភូមិ ឃុំ និងសាក្សីដែលជាអតិថិជនថ្មីដែលបានទិញដីឡូតិពី ផូ ស៉ីផា និងជាពិសេសចម្លើយសារភាពនៅក្នុងកំណត់ហេតុរបស់ព្រះរាជអាជ្ញាគ្រប់គ្រាន់នេះក៏ដោយ ក៏ផូ ស៉ីផានៅតែ ម្តងប្រកែកមិនទទួលស្គាល់ និងម្តងទទួលស្គាល់ថាបានលួចលក់ដីនេះពិតប្រាកដមែន ហើយក៏បានទទួលស្គាល់ថាបានទទួលលុយ៥ម៉ឹនដុល្លាដែរ ។
តាមរយះដឺការកោះហៅជាច្រើនលើកអោយចូលខ្លួន ផូ ស៉ីផានេះ មានបំណងគេចវេសពីចៅក្រមស៉ើបសួរ និយាយគ្មានក្បាលគ្មានកន្ទុយ មានចរឹតច្រងេងច្រងាង អួតក្អេងក្អាង ប្រកូកប្រកាស ប្រាប់គេឯងពេញតុលាការដោយយកឈ្មោះថ្នាក់ដឹកនាំ ឯកឧត្តម សេង ទៀង ថាបានចេញមុខមកការពារខ្លួនមិនអោយតុលាការចាប់ខ្លួន កាងអំពើទុច្ចរឹតរបស់ខ្លួន។
រំលឹកកាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ ផូ ស៉ីផា និងលោកស្រី លី អ៊ុំអេង ដែលជាដង្ខៅគួកជេរដីសម្បូររឿងអាស្រូវ មកឡាយផ្ទាល់នៅទីតាំងបុរី អង្គរលែនម៉ាក្ស ត្រូវបានក្រុមហ៊ុនអភិវឌ្ឍគម្រោង បុរីអង្គរលែនម៉ាក្ស ប្តឹងពីបទបរិហារបង្កាច់កេរ្តិជាសាធារណៈ និងបទរំលោភបំពានចូលអុកលុកដល់ទីកន្លែងគម្រោងដោយមិនមានការអនុញាតិ តុលាការបានធ្វើការចោទប្រកាន់រួចហើយកាលពីថ្មីៗនេះ ចុងខែខែមីនា ឆ្នាំ២០២១ បង្គាប់អោយ អ្នកស្រីលី អ៊ុំអេង និងបក្សពួក ផូ ស៉ីផា សងការខូចខាតដល់គម្រោងបុរីអង្គរលែនម៉ាក្សផងដែរ។
បច្ចុប្បន្នមានបណ្តឹងជាច្រើនត្រូវបានប្តឹងឈ្មោះ ផូ ស៉ីផា ចូលទៅកាន់តុលាការ និងប្តឹងទៅកាន់អធិការស្រុកបន្ទាយស្រី ពីបទរំលោភសេចក្តីទុកចិត្តផ្សេងៗ ជាពិសេសពីសមាជិកក្រុមរបស់ខ្លួន ប្តឹងពីបទក្បត់ទំនុកចិត្ត យកលុយរួមទៅទិញដីដាក់ឈ្មោះខ្លួនឯង។ ចាំមើលតទៅទៀត តើ មេឆបោក ផូ ស៉ីផា មានវាសនាអាចរួចផុតពីការចោទប្រកាន់ផ្សេងៗទៀតដែររឺទេ ។
No comments:
Post a Comment