ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួ បុរសឈ្មោះ ប៉ែន លឹម មកសួរនាំ ------------ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួ បុរសឈ្មោះ ប៉ែន លឹម មកសួរនាំ ------------

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណមឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លើរថយន្ត និងបានជេរប្រមាថនៅលើបណ្តាញសង្គមថែមទៀតផង។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលរូបនេះបានប្រើប្រាស់ស្លាកលេខរថយន្តមិនត្រឹមត្រូវបំពាក់នៅលើរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងហើយបានប្រើប្រាស់សម្តីមិនសមរម្យនៅលើបណ្តាញសង្គមហ្វេសបុក នៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានកោះហៅដើម្បីចូលខ្លួនមកបំភ្លឺ ចំពោះមុខសមត្ថកិច្ច។ លោកបានបន្តថា បុរសម្នាក់នេះបានទទួលស្គាល់កំហុស និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ព្រមទាំងធ្វើកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ ។

បន្ថែមលើនេះ លោកក៏បាថតជាវីដេអូសុំទោសជាសាធារណ: ចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅលើបណ្តាញសង្គម ដោយមូលហេតុសុខភាពលើសឈាមផង ស្លាប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ទើបក្រោយណែនាំអប់រំ ធ្វើកិច្ចសន្យា និងសុំទោសរួចរាល់ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ ៕



No comments:

Post a Comment

Pages