សៀមរាប៖កម្លាំងនគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចាប់ខ្លួន ជនសង្ស័យម្នាក់ ក្នុងអំពើឃាតកម្ម សម្លាប់យុវតីវៀតណាម អាយុ ១៣ ឆ្នាំ។លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការងទទួលការងារ ព្រហ្មទណ្ឌកំរិតធ្ងន់ បានអោយដឹងថាៈ ប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ ឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់។លោកបានបន្តថាៈ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីឃាតកម្មលើ ជនរងគ្រោះ ឈ្មោះ វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ខាងលើ ត្រូវបានជនសង្ស័យ វ៉ៃចំក្បាល បណ្តាលអោយ ស្លាប់។
ក្រោយពេលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ភេទប្រុស ជនជាតិវៀតណាម អាយុ ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ឆ្លងកាត់ការសាកសួរជន សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយខឹងនឹងជនរងគ្រោះ ជេរប្រមាថ ទើបរូបគេខឹង ក៏យកញញួរ វ៉ៃជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង ។
លោកស្នងការរង បានបញ្ជាក់ថាៈ ក្រោយស្តាប់ចម្លើយសារភាព លោកបានអោយ កម្លាំងជំនាញ បានរៀបចំ សំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅអយ្យការ អមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមេសា នេះ ចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕/V
No comments:
Post a Comment