សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រហែលមានតែកម្ពុជាទេ ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យអ្នកការទូត មន្រ្ដីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រហែលមានតែកម្ពុជាទេ ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យអ្នកការទូត មន្រ្ដីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា, ប្រហែលមានតែកម្ពុជាទេ ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យអ្នកការទូត មន្រ្ដីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិទាំងអស់ ដែលបាននិងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា។

ក្នុងការថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ពីទីក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅលើលោកីយ៍នេះ ប្រហែលមានតែកម្ពុជាទេ សួរមើល សួរទៅអង្គការសុខភាពពិភពលោក ប្រហែលមានតែកម្ពុជាទេ ដែលអាចចាក់ឱ្យអ្នកការទូតទាំងអស់ មន្រ្ដីអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិទាំងអស់។ តើប្រទេសដទៃមានបានធ្វើហើយ ឬនៅ”។

 សម្ដេចតេជោបានបញ្ជាក់ថា ចំណែកអ្នកការទូតរបស់កម្ពុជា អត់ទាន់មានបានទទួលការចាក់វ៉ាក់សាំង១ម្ជុលនៅឡើយទេ តែកម្ពុជាបានធ្វើហើយ ក្នុងការចាក់វ៉ាក់សាំងជូនដល់អ្នកការទូត មន្រ្ដីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិទាំងអស់ដែលកំពុងធ្វើការនៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “អាចសាកសួរអង្គការសុខភាពពិភពលោកមើល តើមានប្រទេសប៉ុន្មានហើយ សូមលោកស្រី ឱ វណ្ណឌីន សួរទៅលោកជំទាវ លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា តើមកដល់ថ្ងៃនេះ មានប្រទេសប៉ុន្មានហើយបានចាក់ឱ្យអ្នក

ការទូត និងជនបរទេសដែលរស់ក្នុងប្រទេសរបស់ខ្លន ដូចកម្ពុជា”។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាឱ្យរៀបចំចាក់វ៉ាក់សាំងជូនដល់និស្សិតបរទេសដែលកំពុងតែសិក្សារៀនសូត្រនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះគឺជាសិទ្ធិរបស់កម្ពុជាដោយមិនចាំបាច់អ្នកណាមកប្រដៅកម្ពុជានោះទេ។សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “ខ្ញុំកំពុងតែបញ្ជាឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ដល់និស្សិតបរទេសដែលកំពុងរៀននៅកម្ពុជាថែមទៀត រហូតដល់ឯកអគ្គរាជទូតព្រុយណេ បាននិយាយថា កម្ពុជាតូច តែថ្លើមធំ។ យើងធ្វើអីច្ចឹង ហើយនេះជាសិទ្ធិដែលកម្ពុជាធ្វើ ដែលមិនចាំបាច់អ្នកណាប្រដៅ។ កុំនិយាយថា គិតតែខ្លួនឯងមិនបានផងទៅគិតដល់គេ ខ្ញុំគិតដល់ជាមួយគ្នាទាំងអស់មិនគិតដូចលោកឯងទេ”៕

No comments:

Post a Comment

Pages