ទាល់តែផ្ទុះជំងឺកូវីដ១៩ ទើបអាជ្ញាធរខេត្តស្ទឹងត្រែង ដាច់ចិត្តបង្ក្រាបទីតាំងល្បែងខុសច្បាប់ដុះស្លែររាប់ឆ្នាំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទាល់តែផ្ទុះជំងឺកូវីដ១៩ ទើបអាជ្ញាធរខេត្តស្ទឹងត្រែង ដាច់ចិត្តបង្ក្រាបទីតាំងល្បែងខុសច្បាប់ដុះស្លែររាប់ឆ្នាំ



ខេត្តសឹ្ទងត្រែង: ទីតាំងក្រុមញៀនល្បែងជល់មាន់,អាប៉ោង,បៀ,ដែលអាជ្ញាធរមូលដ្ឋានជារឿយៗតែងតែធ្វើការហាមឃាត់ ព្រោះវាបានបង្កអំពើហិង្សាគ្រប់រូបភាពនៅក្នុងសង្គម និងក្នុងគ្រួសារ មិនតែប៉ុណ្ណោះបង្កផលប៉ះពាល់ទៅដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតនោះ នៅពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធ បណ្តាលឲ្យករុមអ្នកញៀនល្បែង រត់ចែកជើងគ្នាសព្រាតតែម្តង ។លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានប្រាប់អ្នកយកព័ត៌មានតាមរយ:ទូរស័ព្ទនៅព្រឹកថ្ងៃទី ៩ ខែ មេសា នេះថា ការបង្ក្រាបទី តាំងជល់មាន់មួយកន្លែងនៅចំណុចគីឡូ ៥ ក្នុងភូមិ រាជានុកូល ក្រុង ស្ទឹងត្រែងនោះ គឺបានសហការជាមួយសមត្ថកិច្ចអាវុធហត្ថក្រុង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិចប្រមូលបានវត្ថុតាងមានៈ (មាន់ចំនួន១៥ក្បាល-ម៉ូតូប្រមាណជាង២០គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត) ឯក្រុមអ្នកញៀនល្បែងបានរត់គេចខ្លួនបាត់អស់តែម្តង ។

លោក សាយ កុសល អភិបាលក្រុងសឹ្ទងត្រែងបានបញ្ជាក់ថា រាល់បទល្មើសគ្រប់ប្រភេទឲ្យ តែប្រជាពលរដ្ឋ ឬអ្នកសាព័ត៌មានរាយការណ៍លោកនៅតែបង្រ្កាបដូចភ្លៀងរលឹម ។ លោកបានបន្តទៀតថា វត្ថុតាងដែលបង្រ្កាបរឹបអូសបាននោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះសំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជារឿយៗពួកគាត់ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានពីសកម្មភាពក្រុមអ្នកលេងល្បែងជលមាន់ ក្នុងទីតាំងនេះ ព្រោះមានគ្រួសារខ្លះរកប្រាក់បានតិចតួចយកមភ្នាល់គ្នា ក្នុងការជល់មាន់ហើយពេលចាញ់ល្បែង ទៅដល់ផ្ទះបង្កជម្លោះជាមួយប្រពន្ធកូនក៏មាន ។

ប្រជាពលរដ្ឋលើកឡើងថា៖ ករណីនេះគណអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គឺត្រូវរកអ្នកពាក់ព័ន្ធដូចជា (ម្ចាស់មាន់-ម្ចាស់ម៉ូតូ) ដើម្បីកោះហៅឲ្យមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងត្រូវផាកពិន័យទៅតាមច្បាប់ជាធរមាន ដើម្បីព្រមានទៅដល់ជនខិលខូចផ្សេងៗទៀត ឲ្យមានការរាងចាល និងនាំគ្នាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានរស់នៅ  មានសន្តិសុខល្អ គ្មានចោរលួចចោរប្លន់ គ្រឿងញៀនជាដើម។

គួរបញ្ជាក់ដែរថា ទីតាំងជល់មាន់ ភ្នាល់ល្បែងខុសច្បាប់ដ៏ធំមួយនេះ កន្លងមក បានបង្កហិង្សាលើពលរដ្ឋ និងក្រុមអ្នកកាសែតជាច្រើនលើកច្រើនសារ រហូតមានពាក្យបណ្តឹងចូលទៅស្ថាប័នជំនាញពាក់ព័ន្ធ និងអយ្យការអមសាលាតំបូងខេត្តស្ទឹងត្រែងទៀតផង ប៉ុន្តែអ្នកកាងវង់ល្បែងដ៏មានអំណាចមួយនេះ នៅតែមានអំណាចបន្តគៀងគរមនុស្សឲ្យមកលេងល្បែងភ្នាល់ដោយខុសច្បាប់ជាដដែល ទើបឃើញអាជ្ញាធរខេត្តស្ទឹងត្រែងដាច់ចិត្ត ចេញមុខបើកប្រតិបត្តិការបង្រ្កាបម្តងនេះ ទំនងដោយសារគុណបុណ្យកូវីដ១៩ ដែលកំពុងឆ្លងរីករាលដាលក្នុងសហគមន៏៕



















No comments:

Post a Comment

Pages