ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានដឹកនាំក្រុមការងារ ចុះថតផ្តិតយករូបភាពនិងយកអំណោយ រួមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងតែអនុវត្តច្បាប់បម្រាមគោចរ ក្នុងអំឡុងពេលបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានដឹកនាំក្រុមការងារ ចុះថតផ្តិតយករូបភាពនិងយកអំណោយ រួមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងតែអនុវត្តច្បាប់បម្រាមគោចរ ក្នុងអំឡុងពេលបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល

ភ្នំពេញ៖ដោយគោរពនិងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នារសៀលថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារ (ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ) ។

បានចុះថតផ្តិតយករូបភាពមួយចំនួន របស់កងកម្លាំងប្រដាប់អាវុធអនុវត្តច្បាប់បម្រាមគោចរ  ក្នុងអំឡុងពេលបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល តាមអនុក្រឹត្យលេខ៥៤សសរ ចុះថ្ងៃទី២៦ មេសា ២០២១ របស់រាជរដ្ឋាភិបាល ដើម្បីរក្សាទុកជាឯកសារ សម្រាប់ប្រេីប្រាស់ក្នុងក្រសួងព័ត៌មាន (គណ:កម្មាធិការនីតិកម្ម និងគណ:កម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ)។

ទន្ទឹមនឹងការដឹកនាំចុះថតផ្តិតយករូបភាព ការអនុវត្តច្បាប់បម្រាមគោចរនេះដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខកងកម្លាំងកំពុងអនុវត្តការងារតាមគោលដៅ និងបានផ្តល់ជាថវិកា និងសម្ភារ:មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ ជូនដល់មន្រ្តីគោលដៅចំនួនពីរកន្លែង :។

១.គោលដៅស្តុបមហាវិថីសម្តេចតេជោ កែងផ្លូវ៦០ម៉ែត្រ អង្ករ ១០០ គីឡូ, ទឹកបរិសុទ្ធ ១០ កេស, ទឹកក្រូច ០៥ កេស, បាកាស ០៥ កេស, មី ១០ កេស, ត្រីខ ០២ កេស, ថវិកា ៣.០០០.០០រៀល២.គោលដៅស្ពានជ្រោយចង្វារ អង្ករ ១០០ គីឡូ, ទឹកបរិសុទ្ធ ១០ កេស, ទឹកក្រូច ០៥ កេស, បាកាស ០៥ កេស, មី ១០ កេស, ត្រីខ ០២ កេស, ថវិកា ៣.០០០.០០០ រៀល។សរុបថវិកាទាំងអស់ប្រហាក់ប្រហែល​ ៧.៥០០.០០០រៀល។




















No comments:

Post a Comment

Pages