កំពង់ចាម៖សេចក្តីបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ត្រូវបានថ្នាក់ដឹកនាំរាជធានីខេត្ត ពិសេសពលរដ្ឋភាគច្រើន បានអនុវត្តន៌យ៉ាងមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលគួរអោយព្រួយបារម្ភ។ជាស្តែងក្រុមអ្នកញៀនល្បែងចំនួន១២នាក់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចងក្រងឯកសារនិងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ តាមបទបញ្ជា របស់លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
សូមបញ្ជាក់ថា៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា ចុះបង្ក្រាបទីតាំងបេីកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់)នៅចំណុចចុងព្រែកបទ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលធ្វេីឡេីងនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានរាយការណ៍ពីប្រជាពលរដ្ឋល្អ ។ ការបង្ក្រាបចូលរួមដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន និងសម្របសម្រួលការ ងារផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹកថា ក្រោយទទួលភារកិច្ចពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អោយ ដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈ ការប្រមូលផ្តុំមនុស្សមកលេងល្បែងស៊ី សងនៅទីតាំងខាងលេីនេះ ។ សម្មតកិច្ចបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់អត្តសញ្ញាណដូចខាងក្រោមនេះ ៖។១.ឈ្មោះ គីម តូនី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។២.ឈ្មោះ សុខ អាន ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៣.ឈ្មោះ វ៉ាន់ សឿង ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នារស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៤.ឈ្មោះ គង់ សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៥ឈ្មោះ ងួន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៦.ឈ្មោះ សាំង សារី ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៧.ឈ្មោះ គឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៨.ឈ្មោះ ហ៊ីម អ៊ាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៩.ឈ្មោះ ងួន ផលលាប ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។១០.ឈ្មោះ សួន រ៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ១១.ឈ្មោះ ប៉ាង បូណា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១២.ឈ្មោះ សុបិន្ត ម៉េងទ្រី ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកវត្ថុតាងដែលហកហូតបានរួមមាន៖ ទូរស័ព្ទចំនួន១២ គ្រឿង សត្វមាន់ជល់ចំនួន០២ក្បាល(ងាប់) កន្ត្រក់ដាក់សត្វមាន់ចំនួន០២ ប្រាក់រៀលចំនួន៧៧០,០០០រៀល (ប្រាំពីរសែនប្រាំពីរម៉ឺនរៀល) ប្រាក់ដុល្លាចំនួន ៧៤០$ ប្រាំពីរ រយសែសិបដុល្លាអាមេរិក) រថយន្តចំនួន០៣គ្រឿង ម៉ូតូចំនួន០៤គ្រឿង (រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្ដាល ។
No comments:
Post a Comment