បន្ទាយមានជ័យ៖លោកតែ គឹមឡុង ជាអាជីវកររកស៊ី មុខជំនួញសត្វជ្រូកនៅក្នុងខេត្តបន្ទាយ បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា៖ គាត់ពិតជាបាន រកស៊ីមុខជំនួញសត្វជ្រូកពិតប្រាកដមែន? រាល់ការជួញដូរគឺគាត់បានទិញសត្វជ្រូក ពីក្រុមហ៊ុន(អង្គរ សុខមានជ័យ) នៅច្រកអូរស្មាច់ ខេត្តឧត្តមមានជ័យ ដោយក្រុមហ៊ុន(អង្គរ សុខមានជ័យ)មានច្បាប់ត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ ដើម្បីដឹកជញ្ជូនសត្វជ្រូក មកពីប្រទេសថៃយកមកចែកចាយបន្ត នៅក្នុងប្រទេសកម្ពុជា។
លោកតែ គឹមឡុង បានអោយដឹងទៀតថា?កាលពីអំឡុងមិនទាន់មានផ្ទុះ ការរីករាលដាលជំងឺកូវីដ១៩ លោកនិងអ្នកនិងរកស៊ីមុខជំនួញសត្វជ្រូកពិតជាបាន ដឹកជូនសត្វជ្រូក តាមច្រករបៀងម្តងម្ការមែន? ក្នុងអំឡុងនោះ? មិនទាន់មានក្រុមហ៊ុនណាមួយនាំចូលផ្តាច់មុខទេ?។លោកតែ គឹមឡុង និងពលរដ្ឋដ៌ទៃទៀតធ្លាប់បានធ្វើការតវ៉ានៅសាលាឃុំអូរបីជាន់ម្តងរួចហើយ ដើម្បីធ្វើការតវ៉ាចំពោះចំណាត់ការ របស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលតែងតែធ្វើសកម្មភាពទប់ស្កាត់ និងឃាត់ការនាំជ្រូកចូលដោយខុសច្បាប់ទាំងនោះ។?ប៉ុន្តែការតវ៉ានេះមិនមានប្រសិទ្ធភាព លោកក៌បានដកខ្លួនថយ ដោយបានទៅទិញសត្វជ្រូកពីក្រុមហ៊ុន(អង្គរ សុខមានជ័យ)វិញ។
សូមបញ្ជាក់ថា៖ មានប្រភពមួយបានលើកឡើងជាបន្តបន្ទាប់ថា?លោកតែ គឹមឡុង ត្រូវបានគេដាក់ការសង្ស័យថា៖មានមន្ត្រីថ្នាក់ខេត្ត ជួយកាងបទល្មើសឆ្លងដែនជ្រូកខុសច្បាប់ តាមច្រាករបៀងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ទើបលោកតែ គឹមឡុង មិនញញើតនិងមន្ត្រីជំនាញ សូម្បីតែបន្តិច?ប៉ុន្តែព័ត៌មាននេះ ត្រូវបានលោកតែ គឹមឡុង បានបដិសេធច្រាណចោល ជាព័ត៌មានមិនពិត ក្នុងចេតនាបំផ្លាញកិត្តិយសមុខមាត់ និងមុខជំនួញរបស់គាត់តែប៉ុណ្ណោះ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលសត្វ ខេត្តបន្ទាយមានជ័យ បានប្រាប់(សាន់ដេ)តាមប្រព័ន្ធ(តេឡេក្រាម)ថា៖បច្ចុប្បន្ននេះគាត់បានពិនិត្យល្អិតល្អន់ណាស់ ទាំងក្រុមការងារថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មិនអនុញាតិអោយ មានការនាំចូលសត្វជ្រូក តាមច្រករបៀងទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យទេ?។ចំណែកលោកតែ គឹមឡុង គាត់បានទៅទិញសត្វជ្រូកបន្ត ពីក្រុមហ៊ុន(អង្គរ សុខមានជ័យ)នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីយកមកចែកចាយនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
No comments:
Post a Comment