តុលាការ​ខេត្តកណ្តាល ឃុំខ្លួន​អ្នក​ផលិត​ស្រា​ចំនួន​១៣​នាក់ ករណី​ពលរដ្ឋ​ពុល​ស្លាប់​ មនុស្ស​១២​នាក់ ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការ​ខេត្តកណ្តាល ឃុំខ្លួន​អ្នក​ផលិត​ស្រា​ចំនួន​១៣​នាក់ ករណី​ពលរដ្ឋ​ពុល​ស្លាប់​ មនុស្ស​១២​នាក់ ​


កណ្តាល​៖នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ នេះ  សម្រេច​ចេញ​ដីកាឃុំខ្លួន អ្នក​ផលិត​ស្រា​ចំនួន​១៣​នាក់ នៅ​ស្រុក​ល្វាឯម ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដែល​បណ្តាល​ធ្វើអោយ​ពលរដ្ឋ​ពុល​ស្លាប់​ចំនួន​១២​នាក់ និង មនុស្ស​មួយចំនួនទៀត​កំពុង​សង្គ្រោះបន្ទាន់​។​ជន​ត្រូវ​ចោទ​ទាំង​១៣​នាក់ នេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ចោទប្រកាន់​ពីបទ «​អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ ការអះអាង​ដោយ​បំភាន់ ដោយសារ​ពិការភាព ឬ មរណៈភាព មាន​ស្ថាន​ទម្ងន់ទោស​»​ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​២២៖៣០​នាទី មាត្រា​៤៣ នៃ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។​

​ជន​ត្រូវ​ចោទ​ទាំង​១៣​នាក់ រួមមាន ៖ ឈ្មោះ ប៊ូ ស៊ន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​, ២- ឈ្មោះ ង៉ូ​វ សៀ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ​, ៣- ឈ្មោះ អៀម នៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​, ៤- ឈ្មោះ អេង ដូរ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​, ៥- ឈ្មោះ ឌួង ឌី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​, ៦- ឈ្មោះ ខុន សារី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​, ៧- ឈ្មោះ សេង លី​សុភាព ភេទ​ប្រុស អាយុ​៣៦, ៨- ឈ្មោះ អ៊ឹម សំ​អូន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៩- ឈ្មោះ ព្រៃ ចិន្តា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​, ១០- ឈ្មោះ ឈឿន សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ១១- ឈ្មោះ ពៅ ហៀ​ង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​, ១២- ឈ្មោះ ឆាយ សេង​ឃៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ អ្នក​ទាំង​១២​ខាងលើ រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ចំណែក​ទី​១៣ ឈ្មោះ ផាត់ សុផាន់​នី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​ក្នុងចំណោម​អ្នកលក់​ស្រា​ទាំង​១៣​នាក់​នោះ មាន​ម្នាក់​សមត្ថកិច្ច​ទើបតែ​ចាប់ខ្លួនបាន​ឈ្មោះ ប៊ូ សន អាយុ​៧០​ឆ្នាំ បន្ទាប់ពី​នាំ​ក្រុមគ្រួសារ​រត់គេចខ្លួន​មួយរយៈ ក្រោយ​ហេតុការណ៍​ពុល​ស្រា នេះ កើតឡើង​ភ្លាម​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា នា​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ មានការ​រាយការណ៍​មក​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល និង​ក្រសួងសុខាភិបាល ថា​មាន​ករណី​ស្លាប់​ចំនួន​២​នាក់​កើតឡើង នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ភ្លាមៗ​នោះ មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​ចាត់​ឱ្យ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក សហការ​ជាមួយ នគរបាល​ស្រុក នគរបាល ឃុំ មេឃុំ និង​ក្រុម​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​ខេត្ត ចុះទៅពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទាល់​ដល់ទី​កន្លែងកើតហេតុ ព្រមទាំង​បានធ្វើ​តេស្ត​រហ័ស​ដើម្បី​រក​វីរុស​កូ​វីដ​-១៩ ហើយ​លទ្ធផល​បង្ហាញថា សាកសព​ទាំងពីរ​ពុំមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទេ​។​

​នា​យប់​ថ្ងៃ​ដដែល​នេះ ក្រុមការងារ បាន​បន្ត​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បណ្តា​ល ឱ្យមាន​បញ្ហា​សុខភាព និង​ស្លាប់​ខាងលើនេះ ហើយ​តាមរយៈ​ការសាកសួរ​ឃើញថា ពួកគាត់​ជា​អ្នក​ចូលចិត្ត​ហូប​ស្រា​ជាប្រចាំ និង​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​នៅក្នុង​ភូមិ​ខាងលើនេះ ។ អាស្រ័យហេតុនេះ ក្រុម​ឆ្លើយតប​បន្ទាន់​បានដាក់​ការសង្ស័យ​លើ​ការ​ពិសា​ស្រា ហើយក៏​បាន​យក​សំណាក​ស្រាថ្នាំ និង​ស្រាស ពី​ទីតាំង​សិប្បកម្ម​ផលិត​ចែកចាយ​ស្រា​២​កន្លែង និង​ពី​ទីតាំង​លក់រាយ​តូចៗ ចំនួន​២៩​កន្លែង សម្រាប់ធ្វើ​ការវិភាគ និង​បាន​ផ្ញើមក​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​។​

​លទ្ធផល នៃ​ការអង្កេត​ស្រាវជ្រាវ​រកឃើញថា ករណី​ដំបូងបង្អស់​កើត​មាននៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ករណី​ទាំងអស់​ចាប់​ផ្តើមឡើង ដោយមាន​រោគសញ្ញា​ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ​ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម​អ្នកខ្លះ​មាន​សភាព​ឡះ​ឡះ ថប់ដង្ហើម​ណែន​ទ្រូង ពិបាក​ដកដង្ហើម​រីក​ប្រ​ស្រី​ភ្នែក​សន្លឹម និង​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយចំនួន និង​ជា​សរុប​រួម​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៩ ខែឧសភា​នេះ មាន​ករណី​ស្លាប់​សរុប​ចំនួន​១២​នាក់ នៅ​ភូមិ​ចំនួន​២ គឺ​ភូមិ​តា​ស្គរ​ភូមិ​ក្តី​កណ្ដាល ឃុំ​សារិកា​កែ ស្រុក​ល្វាឯម​។

ក្រុមការងារ​ឆ្លើយតប​បន្ទាន់ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​អប់រំ​ណែនាំ​ប្រជាជន​នៅតាម​ភូមិ​-​ឃុំ ដែល​កើតហេតុ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​អនុវត្ត​ខ្ជាប់ខ្ជួន នូវ​អនាម័យ​ចំណីអាហារ​ឲ្យ​បានល្អ និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ពិសា​ស្រា ដែល​ផលិត ឬ​បិតស្រា​មិនបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស និង​បញ្ឈប់​ការលក់​ស្រា និង​ទីតាំង​ផលិត​ចែកចាយ​ស្រា​ទាំង​២​កន្លែង ក្នុង​តំបន់​គោលដៅ​ដែល​កើតមាន​នូវ​ករណី​ខាងលើ​។ បន្ត​តាមដាន និង​អប់រំ​ប្រជាជន​ទូទៅ អំពី​អនាម័យ​ចំណីអាហារ ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មានការ​ពុល​ស្រា ដោយមាន​ចែកជូន​នូវ​សារ​អប់រំ​ជាដើម​។​

​លទ្ធផល​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា មន្ទីរពិសោធន៍​ទទួលបាន​សំណាក​ស្រា ២៨​សំណាក ក្នុងនោះ​ស្រាថ្នាំ​១៥​សំណាក ស្រាស​១៣​សំណាក ដែលមាន​សារធាតុ​មេ​តា​ណុល (Metfanp) លើស​កម្រិត​ធំ​ជាង​០,៥​ភាគរយ (>0,៥%) មាន​ចំនួន​២០​សំណាក ដែល​ធ្វើឱ្យពុល ដែល​កម្រិត​មិន​ពុល​នោះ​មិនត្រូវ​លើសពី​០,១% ឡើយ​។​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា ហេតុការណ៍​ស្លាប់​នៅ​ភូមិ​ទាំង​២​ខាងលើ បាន​កើតឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ដែលមាន​សារជាតិ​មេ​តា​ណុល​ខ្ពស់ បញ្ជាក់​តាម​លទ្ធផល​បានមកពី​មន្ទីរពិសោធន៍ ហើយ​នាពេល​កន្លងមក​ក៏មាន​ករណី​ពុល​ស្រាស ឬ​ស្រាថ្នាំ​ពី​ពេលមុនៗ​ជាច្រើន​ដង​មក​ដែរ​។​

​ក្រសួងសុខាភិបាល សូម​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ស្រា ដែល​យក​មេ​តា​ណុល​មក​លាយ (​ហាម​ដាច់ខាត​)​។ បើ​នៅតែ​បន្ត​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ទាំងនេះ​ទៀត​នោះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព ទៅជា​ឈឺ ឬ​អាច​បាត់​បង់ជីវិត​។ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ជំងឺ​សូម​ប្រញាប់​ទៅកាន់ មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​៕












No comments:

Post a Comment

Pages