ភ្នំពេញ, ឧកញ៉ា ហេង សៀ បើយោងតាមលិខិតសូមអភ័យទោស បានន័យថា, គាត់មានពិរុទ្ធភាពនៃបទល្មើសព្រហ្មទណ្ឌទៅហើយ, ខណះប្រឌិតរឿងក្លែងក្លាយ, ផ្តល់ភ័ស្តុតាងមិនពិត, ផ្តល់សក្ខីកម្មក្លែងដល់មន្ត្រីនគរបាលយុត្តិធម៌ ដោយចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា ថាបានប្រព្រឹត្តអំពើលួចមានស្ថានទំងន់ទោស(លួចទូរស័ព្ទ) ហើយរហូតដល់បញ្ជូនទៅតុលាការ ឈានដល់តុលាការជឿជាក់ នៅលើភ័ស្តុតាង នៅលើអង្គហេតុដែលឧកញ៉ា ហេង សៀ រូបនេះបានប្រឌិត ដល់ការឃុំខ្លួននាង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដាក់ពន្ធនាគារ។ ដល់ពេលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដឹកនាំដោយ លោក គី តិច គឺគ្រាន់តែការនៅក្រៅឃុំបណ្តោះអាសន្នទេ! បានន័យថា, កញ្ញា មាន ពេជ្ររីតា ត្រូវតំណាងអយ្យការចោទប្រកាន់ , ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយក្នុងអង្គហេតុ កើតឡើងដោយការប្រឌិតនេះ, ! ។ 

ចំណុចនេះ គឺឧកញ៉ាហេងសៀ មានទោសពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ, បង្កើតប្រឌិតរឿងក្លែងក្លាយ ក្នុងចេតនាទុច្ចរិតភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ បញ្ជាក់អោយដឹងច្បាស់តាមរយះលិខិតសូមអភ័យទោសនេះតែម្តង ដែលធ្វើអោយតុលាការមានភ័ស្តុតាងគ្រប់គ្រាន់លើកលែងការចោទប្រកាន់លើនាង មាន ពេជ្ររីតា ចំពោះបទល្មើស ដែលឧកញ៉ា ហេង សៀ ផ្តល់សក្ខីកម្មក្លែង ប្រឌិតរឿងភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ ហើយមន្ត្រីនគរបាលយុត្តិធម៌ មិនអាចមានការជឿទុកចិត្តលើការផ្តល់សក្ខីកម្មក្លែង ប្រឌិតរឿងភូតកុហក នេះទាំងស្រុងពេកដែរ បើសិក្សាពីក្រមសីលធម៌ វិជ្ជាជីវ: យកការសន្និដ្ឋានខុសពីការវិនិច្ឆ័យ ព្រោះ គ្រប់សំដី ឬឯកសារ ដែលខ្វះ ភស្តុតាង ឬមិនឆ្លងការផ្ទៀងផ្ទាត់ គឺ ការសន្និដ្ឋាន មិនមែនការវិនិច្ឆ័យ។

ត្រូវគិតថា, ការសន្និដ្ឋាន, ការវិនិច្ឆ័យ មិនមែនសម្រេចសំយោគបទល្មើស ឈានដល់យកមនុស្សទៅដាក់ពន្ធនាគារ ដោយគ្មានហេតុ គ្មានផលបែបនេះទេ ចំណុចនេះគេដាក់ភាពសង្ស័យថា, អធិការនគរបាលខណ្ឌទួលគោក ទទួលយកការផ្តល់សក្ខីកម្មក្លែង ការប្រឌិតរឿងភូតកុហក ពីឧកញ៉ា ហេង សៀ ទាំងដឹងថារឿងគ្មានភាពប្រក្រតីរួចទៅហើយ ? នេះគ្រាន់តែជាចំងល់ពីមជ្ឈដ្ឋានមហាជនទូទៅប៉ុណ្ណោះ។ក្នុងសំណុំរឿងនេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ចង់អោយមានការចូលរួមស៊ើបអង្កេតស្រាវជ្រាវ ពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរកឲ្យឃើញអំពីមូលហេតុពិតប្រាកដ។

សូមបញ្ជាក់ថា, ឧកញ៉ា ហេង សៀ គាត់បង្ហាញអោយឃើញពីចំណុចមិនប្រក្រតីរួចទៅហើយ ! ខណ:ដំបូងគាត់បានអះអាងថា, គាត់អត់មានស្នេហាត្រីកោណ, អត់មានអ្វីពាក់ព័ន្ធជាមួយនាងទេ គឺ(ស៊ីនំឱ្យលុយ) ម្ដង២០០ ម្ដង៣០០ដុលារ ជាភាសាប្រមាថមួយដ៏ធ្ងន់ធ្ងរបំផុត ទៅដល់ស្ត្រីខ្មែរ ពិសេសទៅដល់ពិធីការិនីរូបនេះ។ ក្រោយមកបែរជាមកសូមអភ័យទោសថាខ្លួនបានប្រព្រឹត្ត ហើយលិខិតសុំអភ័យទោសនេះចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃដែលសមត្ថកិច្ចបញ្ជូននាងទៅតុលាការ ហើយតុលាការសម្រេចឃុំខ្លួននាងបណ្ដោះអាសន្ន។ ក្នុងថ្ងៃនោះផងដែរ ខ្លួនថាស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ចុះហេតុអីក៏បាន ជាមានពេលធ្វើលិខិតដើម្បី ផ្តិតមេដៃ ។

ចំងល់បានកើតឡើងភ្លាម បន្ទាប់ពីឧកញ៉ាហេងសៀ ចេញលិខិតសុំអភ័យទោស ដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងក្រុមគ្រួសារ គឺរឿងនេះកើតឡើងពីរឿងវិវាទ ឈ្លោះគ្នារវាងការផ្ដាច់ស្នេហ៍ និងការចរចាលុយគ្នាមិនត្រូវ មានន័យថាទាស់ពាក្យសំដីគ្នាទៅវិញទៅមក, ដល់ធ្វើឱ្យមានការប្រតាយប្រតប់គ្នា ឈានដល់ខឹងគ្នាចាក់នឹងកាំបិត ។ ក៏ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ តាមអង្គហេតុរឿងដែលឧកញ៉ារូបនេះបានប្ដឹង គឺប្ដឹងខុស ឧកញ៉ារូបនេះមានចេតនាទុច្ចរិត ដោយបង្កើតអង្គហេតុក្លែងក្លាយ បង្កើតភ័ស្តុតាងក្លែងក្លាយ, ផ្ដល់ជូនមន្ត្រីនគរបាលយុត្តិធម៌, និងតុលាការ ដើម្បីធ្វើយ៉ាងណាយកនាងទៅដាក់គុក ។ ហើយក្នុងករណីនេះ សមត្ថកិច្ចក៏ជឿជាក់ទាំងស្រុងទៅតាមការការប្រឌិតរឿង និងការបង្កើតអង្គហេតុ ក្លែងភ័ស្តុតាង របស់ឧកញ៉ារូបនេះ យកទៅភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ។

ប៉ុន្តែបើការប្រឌិតរឿង បង្កើតអង្គហេតុក្លែងក្លាយ ផ្ដល់សក្ខីកម្មក្លែង មន្ត្រីនគរបាលយុត្តិធម៌មិនជឿ តុលាការមិនអាចជាការបាន នឹងមិនបានចោទប្រកាន់ឬឃុំខ្លួនទេ ពិតណាស់ថាឧកញ៉ារូបនេះមិនមានទោសទេ, ផ្ទុយទៅវិញការប្រឌិតរឿង អង្គហេតុទាំងឡាយណា ធ្វើឲ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីតុលាការមានជំងឺទុកចិត្ត បុគ្គលដែលប្រឌិតរឿង បង្កើតអង្គហេតុ ផ្ដល់សក្ខីកម្មក្លែង ត្រូវតែមានទោសពីបទព្រហ្មទណ្ឌ។គេនៅតែតាមដានក្នុងរឿងនេះដល់ទីបញ្ចប់, ប៉ុន្តែឧកញ៉ាហេងសៀ ត្រូវបានដាក់ពាក្យស្នើសុំពន្យារពេលក្នុងការចូលឆ្លើយចំពោះមុខតំណាងអយ្យការកាលពីម្សិលមិញ ដោយលើកហេតុផលជាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យ។

មានរៀមច្បងក្នុងសាលាបានសំណេរពី ប្រវត្តិការសិក្សាខ្លះៗរបស់ Yubi តាំងពីក្មេងធ្លាប់ទៅសិក្សានៅ Noble Park, Victoria, Australia បន្ទាប់មកត្រលប់មកសិក្សាបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅ សាលា Ais ជាសិស្សប្អូនរបស់ខ្ញុំផ្ទាល់។ សព្វថ្ងៃជានិស្សិតនៅសាលា Paragon (អតីតសាលា Zaman) សូមប្រេីខួរមកវិភាគ កុំសាងកំហុសដោយមិនដឹងខ្លួន ។ បេីមនុស្សមានការសិក្សាត្រឹមត្រូវ ប្រវត្តិការងារត្រឹមត្រូវក៏ត្រូវបានគេចោទថាជាស្រីរកសុីផ្លូវភេទលំដាប់អន់បែបនេះ ថ្ងៃក្រោយគ្រប់គ្នា មិនបាច់កេីតកូនស្រីទេ អាណិតគ្នា។ ព្រោះសង្គមនេះគេមេីលងាយមនុស្សស្រីណាស់។ បំណងល្អពីខ្ញុំជាសិស្សច្បង ក្មេងស្រីដែលរងគ្រោះ

ប្រាកដណាស់វាបញ្ជក់មិនបានថាអ្នកណាខុស អ្នកណាត្រូវ តែយ៉ាងហោចណាស់ក៏បង្ហាញថាគាត់មិនមែនស្រីលក់ខ្លួន៕

  

...