អភិបាលខេត្តកំពង់ចាម ចុះពិនិត្យតំបន់បិទខ្ទប់ នឹងដាក់វិធានការពារ ក្នុងស្រុកស្រីសន្ធរ បន្ទាប់ពីមានអ្នកឆ្លងកូវីដ-១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យតំបន់បិទខ្ទប់ នឹងដាក់វិធានការពារ ក្នុងស្រុកស្រីសន្ធរ បន្ទាប់ពីមានអ្នកឆ្លងកូវីដ-១៩

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតំបន់បិទខ្ទប់មួយចំនួន ក្នុងស្រុកស្រីសន្ធរ និងបានប្រជុំចេញវិធានការបន្ថែម ដល់អាជ្ញាធរស្រុក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនឡើង ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ សម្រាប់រលកចាស់ ក្នុងស្រុកស្រីសន្ធរ ត្រូវបានទប់ស្កាត់ធំៗមួយរយៈ ។ 

ប៉ុន្តែមកដល់ពេលនេះរលកថ្មីបានកើតឡើង ដោយសារការឆ្លង អ្នកមកពីភ្នំពេញ ដែលការឆ្លងចាប់ផ្ដើមពីក្រុមគ្រួសាររបស់គាត់ រហូតឈានទៅដល់អ្នកក្នុងភូមិនានា និងទីផ្សារតែម្ដង ហើយការឆ្លងចូលទីផ្សារ វាជាហេតុនាំឱ្យមេរោគនេះឆ្លងចូលដល់សហគមន៍ បានយ៉ាងឆាប់រហ័សផងដែរ ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ការឆ្លងរលកថ្មីនេះ គឺស្ថិតនៅក្នុងកម្រិតមធ្យម ដែលឆ្លងក្នុងកញ្ចប់គ្រួសារ ពោលគឺមិនទាន់នៅក្នុងសហគមន៍នៅឡើយទេ មានត្រឹមតែ ៤៥ ខ្នងផ្ទះ លើ ១១ ភូមិ ប៉ុណ្ណោះ មិនទាន់ដល់ដំណាក់កាលបិទភូមិទាំងស្រុងនោះទេ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានចេញវិធានការបន្ថែម ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអាជ្ញាធរស្រុក ត្រូវពិនិត្យមើលបន្ថែមទៅលើអ្នកដែលពាក់ព័ន្ធផ្សេងទៀតក្រៅពី ៤៥ខ្នងផ្ទះនេះ ដោយយក ៤៥ផ្ទះជាមូលដ្ឋាន ក្នុងការស្រាវជ្រាវបន្ត ថាតើផ្ទះណាខ្លះដែលជាប់ពាក់ព័ន្ធជាមួយពួកគាត់  បើទោះបីជាប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គឺចាំបាច់ឲ្យពួកគាត់ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ នៅតាមខ្នងផ្ទះ និងប្រើខ្សែសុវត្ថិភាពគាត់ផ្ទះពួកគាត់ឲ្យបានត្រឹមត្រូវផងដែរ ។ ចំពោះផ្សារ ដែលបានបិទខ្ទប់ គឺហាមមានការលក់ដូរជាដាច់ខាត ដោយមិនអនុញ្ញាតឲ្យមានការលក់ដូរឡើយ បើមានអ្នករឹងរូស ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ។

លោកអភិបាលខេត្តបានបន្តថា ទាក់ទងទៅនឹងអ្នកធ្វើចត្តាឡីស័ក គឺមានពីរផ្នែក ទី១ ការធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវឱ្យពួកគាត់ពាក់ម៉ាស និងលាងដៃនឹងអាល់កុលឲ្យបានត្រឹមត្រូវ និងត្រួតពិនិត្យតាមដានសុខភាពជាប្រចាំ មិនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីផ្ទះនោះទេ ។ ចំពោះការធ្វើចត្តាលីស័កតាមមណ្ឌល អាជ្ញាធរស្រុកត្រូវពិនិត្យលទ្ធភាពដើម្បីពង្រីកមណ្ឌលចត្តាឡីស័ក បន្ថែមទៀត ដើម្បីបម្រុងទុកក្នុងករណី មានការឆ្លងកើនឡើង ហើយអ្នកពាក់ព័ន្ធ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក នឹងត្រូវផ្គត់ផ្គង់ម៉ាស និងអាល់កុល ជូនពួកគាត់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ។ 

ជាងនេះទៅទៀត អាជ្ញាធរស្រុក ត្រូវចេះល្បាតមើលតាមខ្នងផ្ទះ តាមទីផ្សារដែលបានបិទខ្ទប់ ពោលគឺរៀបចំឲ្យមានយន្តការ ការល្បាត ទាំងពេលថ្ងៃនិងពេលយប់ តាមរយៈនគរបាលប៉ុស្តិ៍រដ្ឋបាល ឬប្រជាការពារ ត្រូវធ្វើការចាក់ផ្សាយសារអប់រំ អំពីវិធានការ ៣កុំ ៣ការពារ ឲ្យបានទូលំទូលាយជាប្រចាំ នឹងធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋតាមភូមិ ឲ្យបានគ្រប់គ្នា ឲ្យពួកគាត់ពាក់ម៉ាសជាប្រចាំ ។ លោកអភិបាលខេត្តបានបន្តថា អាជ្ញាធរស្រុក ត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ រាយការណ៍ជូនក្រុមការងារចុះជួយស្រុក និងក្រុមការងារចុះជួយឃុំ ដើម្បីរៀបចំអំណោយជូនពួកគាត់ តាមខ្នងផ្ទះតែម្ដង ។


























No comments:

Post a Comment

Pages