លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា៖ ការបាត់បង់ឯកឧត្តម ត្រាំ អ៊ីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា៖ ការបាត់បង់ឯកឧត្តម ត្រាំ អ៊ីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២ ខែមីថុនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់សារ ជូនលោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក  ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខ ជាមួយគ្រួសារសព ប្រកបដោយការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឳពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិត បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នៅក្នុងសារលិខិតរំលែកទុក្ខនេះដែរ បានបញ្ជាក់ទៀតថា ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមឧទ្ទិសបងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា៖ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព នៅថ្ងៃទី០១ ខែមីថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរេាគាពាធ។ បច្ចុប្បន្ន សពតំកល់ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីយ៍ព្រះពុទ្ធសាសនា នៅគេហដ្ឋានឯកឧត្តមផ្ទាល់ សង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ ៕












No comments:

Post a Comment

Pages