ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ តែងសេពគ្រឿងញៀនជាប្រចាំ និងតែបង្ករឿង អុកឡុកជំរិតទារលុយម្តាយ យកទៅទិញថ្នាំញៀន ជក់ជាញឹកញាប់ លុះម្តាយអត់មានលុយឱ្យ ស្រាប់តែរុះយកស័ង្កសី និងដែកទៅលក់ ដើម្បី យកលុយទិញថ្នាំញៀនជក់ ធ្វើឱ្យស្ត្រីជាម្តាយ ទ្រាំលែងបាន ក៏ប្តឹងកម្លាំងអាវុធហត្ថ ចាប់វាយ ខ្នោះកូនប្រុសនេះ យកទៅចាត់ការតាមច្បាប់។ករណីខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួន មានឈ្មោះកែវ រិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រី រងគ្រោះជាម្តាយ មានឈ្មោះម៉ោញ សារឿន អាយុ៦៩ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើត ហេតុខាងលើ។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីស្ត្រីរងគ្រោះឈ្មោះម៉ោញ សារឿន ស្តីពីករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងប្រើ ប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលប្រព្រឹត្ត ទៅ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ លោកបានចាត់តាំងកម្លាំង ចុះដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ ខ្លួនយុវជនជាកូនបង្កើតឈ្មោះកែវ រិទ្ធី និងបាន នាំខ្លួនមកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុង ដើម្បីសួរនាំអំពីរឿងហេតុ។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ បានឱ្យ ដឹងបន្តថា ក្រោយពីសួរនាំរួច ជនសង្ស័យបាន រៀបរាប់ថា បច្ចុប្បន្នរូបគេរស់នៅជាមួយម្តាយ ហើយរូបគេ តែងតែប្រើប្រាស់គ្រឿងញៀនជា ប្រចាំ ពេលខ្លះគ្មានលុយទិញគ្រឿងញៀន មក ប្រើប្រាស់ តែងតែគំរាមកំហែងម្តាយ យកលុយ ទៅទិញគ្រឿងញៀនជក់។ ហើយកាលពីថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ពេល រូបគេសុំលុយម្តាយមិនបាន ទើបធ្វើឱ្យរូបគេ ផ្ទុះកំហឹង ហើយបានយកញញួ រវាយបំបាក់ សំយ៉ាបផ្ទះ ដើម្បីយកដែកនិងស័ង្កសី យកទៅ លក់ ដើម្បីទិញគ្រឿងញៀនមកជក់ តែក្នុងពេល កំពុងវាយបំផ្លាញនោះ ស្រាប់តែកម្លាំងអាវុធ-ហត្ថមកឃាត់ខ្លួនតែម្តង។

ដោយឡែក ស្ត្រីជាម្តាយ ឈ្មោះម៉ោញ សារឿន បានឱ្យដឹងថា កូនប្រុសម្នាក់នេះ លោក យាយលែងហ៊ាននិយាយស្តីជាមួយហើយ ព្រោះ កន្លងមក រូបគេធ្លាប់បានគំរាមសម្លាប់គាត់ជា ម្តាយ បន្ទាប់ពីទារលុយយកទៅទិញថ្នាំជក់មិន បាន។ ហើយពេលនេះ បានមកបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ ទាំងរុះរើស័ង្កសីយកទៅលក់ ដើម្បីទិញថ្នាំញៀនជក់ ដែលជាហេតុធ្វើឱ្យ លោកយាយ មិនអាចទ្រាំតទៀតបាន ទើបដាច់ចិត្ត ប្តឹងទៅសមត្ថកិច្ច ឱ្យមកចាប់ខ្លួនយកទៅដាក់ គុកតែម្តង។

ដោយផ្អែកលើពាក្យបណ្តឹង របស់ដើម បណ្តឹងត្រូវជាម្តាយ និងផ្អែកលើការស្តាប់ចម្លើយ របស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកង-រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាង សំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជ-អាវុធហត្ថខេត្ត ចាត់ការបន្ត។លោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាត ពីលោកឧត្តម-សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ-អាវុធហត្ថខេត្តផងដែរ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិ-យាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី”៕