ករណី​ពុល​ស្រា​ កើត​ឡើងជា​បន្តបន្ទាប់​,​ ពេល​នេះ​មន្រ្តីជំនាញ​របស់នាយកដ្ឋាន ក​.​ប​.​ប​ បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​និង​ស្រាថ្នាំដើម្បី​វិភាគ​រក​សារធាតុ​មេ​តា​ណុល​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណី​ពុល​ស្រា​ កើត​ឡើងជា​បន្តបន្ទាប់​,​ ពេល​នេះ​មន្រ្តីជំនាញ​របស់នាយកដ្ឋាន ក​.​ប​.​ប​ បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​និង​ស្រាថ្នាំដើម្បី​វិភាគ​រក​សារធាតុ​មេ​តា​ណុល​


ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ​.​​.​ ​លោក ផាន អូន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១​ បានថ្លែងថា៖​ បន្ទាប់ពីមានករណីពុលស្រា​ បានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួន អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (​​.​​.​​) នៃក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំនៅទូទាំងប្រទេស ដើម្បីវិភាគរកសារធាតុមេតាណុល

លោកអគ្គនាយក ​.​​.​ បានថ្លែងបន្ថែមទៀតថា ដោយមានការណែនាំរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លោកបានដាក់ចេញនូវយុទ្ធនាការឱ្យមន្ត្រីនៅតាមបណ្តាសាខា ​.​​.​ រាជធានី ខេត្ត ចុះយកសំណាកគំរូស្រាស ស្រាថ្នាំនៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាសស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេសមកវិភាគរកសារធាតុមេតាណុលនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ​.​​.​​.​

អគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា ជាក់ស្តែងក្នុងខែមិថុនានេះ មន្ត្រីសាខា ​.​​.​​. នៅតាមបណ្តារាជធានី ខេត្តចំនួន១៧ បានចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ​.​​.​​. បានចំនួន១៧៨គំរូ ក្នុងនោះយោងតាមលទ្ធផលវិភាគ សំណាកគំរូស្រាអស់នោះ ពុំមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុបង្កគ្រោះឡើយ។

បន្ថែមពីនេះ លោកអគ្គនាយកក.. បានលើកឡើងទៀតថា អគ្គនាយកដ្ឋាន ​.​​.​​. នឹងបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយការយល់ដឹង និងយកសំណាកគំរូស្រាសនិងស្រាថ្នាំ ឲ្យបានគ្រប់រាជធានី ខេត្ត ពិសេសតំបន់ដាច់ស្រយាលមកវិភាគរកសារធាតុបង្កគ្រោះ ដើម្បីទប់ស្កាត់ករណីពុលស្រាមិនឱ្យកើតឡើងបន្តទៀតគួរបញ្ជាក់ថា គិតចាប់ពីខែមករា រហូតត្រឹមខែមិថុនានេះ អ្នកស្លាប់បាត់បង់ជីវិតដោយសារករណីពុលស្រាស ចំនួនសរុបប្រមាណជាង ៤០នាក់ដែលករណីនេះបានកើតឡើងនៅក្នុងខេត្តចំនួនគឺ ខេត្តពោធិ៍សាត់ កណ្តាលព្រៃវែង និងខេត្តកំពតដោយ៖សហការី

    


No comments:

Post a Comment

Pages