ពលករបានឆ្លើយថា លោក ឆាយសុជាតិ (ហៅ នី )មេប៉ុស្តិ៍ការពារព្រំដែន (ដើមកកោះ )ជាអ្នកនាំពលករខ្មែរ៨នាក់ចេញពីប្រទេសថៃចូលមកកម្ពុជាដោយផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពលករបានឆ្លើយថា លោក ឆាយសុជាតិ (ហៅ នី )មេប៉ុស្តិ៍ការពារព្រំដែន (ដើមកកោះ )ជាអ្នកនាំពលករខ្មែរ៨នាក់ចេញពីប្រទេសថៃចូលមកកម្ពុជាដោយផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

បន្ទាយមានជ័យ៖ លោកមេប៉ុស្តិ៍ ឆាយសុជាតិ (ហៅនី)មេប៉ុស៌្តការពារព្រំដែន ដើមកកោះ ហ៊ានល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបាននាំចូលពលករខ្មែរដែលខុសច្បាប់ចំនួន០៨នាក់ ខណះដែលជម្ងឺកូវីដ១៩កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជាការគួរព្រួយបារម្ភជាទីបំផុត។

ជាក់ស្ដែងពលករខ្មែរចំនួន៨នាក់រួមនិងអ្នកដឹកជញ្ជួនពលករពីថៃចូលមកកម្ពុជាម្នាក់ត្រូវបានកម្លាំងប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ទោ (ឡេង ហុងលាង) មេបញ្ជាការ ផ្នែកសឹងរងក្រុងប៉ោយប៉ែតបាន សហការជាមួយកម្លាំងប្រតិបត្តិការកងពលថ្មើរជើងលេខ៥១ បានធ្វើការឃាត់ខ្លួននៅវេលាម៉ោង០៩និង១០នាទីយប់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នៅចំណុចច្រករបៀងដើមកកោះ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។តាមការបំភ្លឺរបស់អ្នកដឹកពលករដែលឆ្លងដែនពីប្រទេសថៃ បានបញ្ជាក់ថា គឺឈ្មោះ ឆាយ សុជាតិ (ហៅនី) មានតួនាទីជាមេប៉ុស្តិ៍ដើមកកោះ ជាអ្នកនាំឲ្យពលករខ្មែរចូលមកខាងប្រទេសកម្ពុជាតាមច្រករបៀងខាងលើ។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះលោក ឆាយ សុជាតិ(ហៅនី)មិនទាន់សុំការបំភ្លឺបាននៅឡើយនោះទេ?ដោយសារតែមិនមានលេខទូរស័ព្ទដើម្បីទាក់ទង។

ចំណែកឯ លោកវរសេនីយ៍ឯក(សូ ចាន់ណារី) មេបញ្ជាការវារៈការពារព្រំដែនគោកលេខ៩១១ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា  ពេលនេះអង្គភាពបាន​ រាយការណ៍​ជូនលោកស្នងការហេីយ ឥឡូវនេះ​លោក​ឧត្ដមសេនីយ៍​ស្នងការ​ កំពុងចាត់​វិធានការ​ ទៅ​លេីបុគ្គល នឹង​អ្នក​រួម​គំនិត​ ដេីម្បីយកមក​ ផ្ដន្ទាទោសតាមច្បាប់។លោកវរសេនីយ៍ឯក(សូចាន់ណារី)បានបញ្ជាក់ថា ពេលនេះលោក​ ឆាយ​ សុជាតិ​ ត្រូវ​បានអង្គភាព​ចាត់បញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហេីយ។

លោកមេបញ្ជាការ.បានបន្តទៀតថា.លោកតែងតែណែនាំដល់នាយប៉ុស្តិ៍ទាំងអស់ចំណុះឲ្យអង្គភាពវរៈការពារព្រំដែនគោកលេខ ៩១១ ត្រូវទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ឲ្យខាងតែបាននិងរាល់បទល្មើសផ្សេងៗមិនឲ្យកើតមានជាណាចខាត។ទោះជាយ៉ាងនេះក្ដីមហាជន រង់ចាំមើលថា តើលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងមានចំណាត់ការយ៉ាងណាចំពោះអ្នកបើកច្រករបៀងខាងលើឲ្យពលករឆ្លងដែនខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាដាច់ខាតមិនឲ្យទទួលឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ19 យ៉ាងកាចសាហាវចូលក្នុងសហគមន៍៕







No comments:

Post a Comment

Pages